ឧបករណ៍​ធ្វើតេស្ដ​រកមេរោគ Covid-19 ផលិតឡើងដោយថៃ

ថៃទទួលជោគជ័យលើការផលិតឧបករណ៍ធ្វើតេស្ដរកមេរោគ កូវីដ-១៩ លើកដំបូង


ឧបករណ៍ធ្វើតេស្ដរកមេរោគកូវីដ-១៩ (Test Kit) លើកដំបូង ដែលត្រូវបានផលិតឡើងដោយប្រទេសថៃ កំពុងត្រូវបានបញ្ជូនទៅកាន់មន្ទីរពិសោធន៍វេជ្ជសាស្ត្រនៅទូទាំងប្រទេស បន្ទាប់វាត្រូវបានបញ្ជូនទៅកាន់វិមានរាជរដ្ឋាភិបាលកាលពីថ្ងៃទី ១៦ ខែមេសា។ នេះបើយោងតាមសារព័ត៌មាន The Nation Thailand។
ថៃទទួលជោគជ័យលើការផលិតឧបករណ៍ធ្វើតេស្ដរកមេរោគ កូវីដ-១៩ លើកដំបូង (រូបភាព៖ The Nation Thailand)
ដោយ

ត្រូវបានផលិតឡើង​ដោយក្រុមហ៊ុន​ Siam Bioschience និង​នាយកដ្ឋាន​វិទ្យាសាស្ត្រវិជ្ជសាស្ត្រ ឧបករណ៍​ធ្វើតេស្ដ​រកមេរោគ ដែលឈ្មោះថា RT-PCR គឺត្រូវបាន​ក្រុមហ៊ុននេះ អះអាងថា បាន​ផលិតឡើង​ត្រូវទៅនឹង​ស្ដង់ដារ​របស់​អង្គការ​សុខភាពពិភពលោក ហើយ​នឹងឈាន​ទៅរក​ការប្រើប្រាស់​ ដើម្បីប្រយុទ្ធប្រឆាំង​នឹង​មេរោគ​រាតត្បាត​នៅទូទាំង​ប្រទេសថៃ។

ក្រុមហ៊ុន Siam Bioscience International ត្រូវបានបង្កើតឡើង​តាំងពីឆ្នាំ២០០៩ ក្រោម​ដឹកនាំ​​ដោយ​ព្រះមហាក្សត្រថៃ រាមាទី៩ ដើម្បីលើកកម្ពស់​សុខភាព​ប្រជាជនថៃ។ បន្ទាប់ពី​មានការផ្ទុះរាលដាល​នៃមេរោគកូវីដ-១៩ ក្រុមហ៊ុននេះ សម្រេចចិត្ត​បង្វែរផ្នែកខ្លះ​នៃ​រោងចក្រ សម្រាប់​ការផលិត​នូវ​ផលិតផល​ចាំបាច់​បន្ទាន់​ គឺ​ឧបករណ៍​ធ្វើតេស្ដ​រកមេរោគ កូវីដ-១៩ ដែលមានឈ្មោះថា RT-PCR។

ប្រភពព័ត៌មាន​ក្នុងស្រុកថៃ​ដដែលនេះ ​បាន​ឲ្យដឹងទៀតថា ឥឡូវនេះ ឧបករណ៍ធ្វើតេស្ដរកមេរោគនេះ ត្រូវបាន​បញ្ជូន​ចេញ​សម្រាប់ការប្រើប្រាស់​ក្នុងដំណាក់កាលដំបូងនេះ ចំនួន​២ម៉ឺនគ្រឿង នៃចំនួន​សរុប ១០ម៉ឺនគ្រឿង ដើម្បី​ផ្ញើទៅ​កាន់​មន្ទីរពិសោធន៍​វេជ្ជសាស្ត្រនៅទូទាំង​ប្រទេស​ សម្រាប់​បង្កើន​ល្បឿន​ការពារ​នៃមេរោគ ក្នុងន័យនេះ គឺ​អ្នកជំងឺ​អាចត្រូវបាន​ដាក់​ឲ្យនៅ​ដាច់ដោយឡែក​ ដើម្បី​កាត់បន្ថយ​ការ​ឆ្លងរីករាលដាល។​

លោក Nualphan Lamsam នាយក​ផ្នែក​ទំនាក់​ទំនង​សាជីវ​កម្ម​របស់​ក្រុមហ៊ុន Siam Bioscience បានលើកឡើងថា «ការ​ផលិត​ឧបករណ៍​តេស្ដមេរោគនេះ គឺតំណាង​ពីគោលបំណង​របស់យើង នៃ​ការធានា​សុខភាព​ល្អ​សម្រាប់​ប្រជាជនថៃ និងឆ្លើយតប​តម្រូវការ​របស់​ប្រជាជាតិ​ តាមរយៈការលះបង់​ និងសហការ​ពីបុគ្គលិក​របស់យើង​ រួមទាំង​នាយក​ប្រតិបត្តិ​ អ្នកស្រាវជ្រាវ និង​ក្រុមការងារ»។ លោកបន្ថែមទៀតថា «យើង​មានមោទកភាព​ ដើម្បី​បន្ថែម​ពន្លឺ​នៃក្ដីសង្ឃឹម​ នៅក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ ដើម្បី​គ្រប់គ្រង​ការរីករាលដាល​នៃមេរោគនេះ»៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកថៃចំនួន ៨ ស្វែងរកប្រាក់កម្ចីការប្រាក់ទាប ពីរាជរដ្ឋាភិបាល

ព័ត៌មាន
ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកនៃប្រទេសថៃចំនួន ៨ក្រុមហ៊ុនបានត្រៀមខ្លួនដើម្បីជួបពិភាក្សាជាមួយនឹងក្រសួងហិរញ្ញវត្ថុ ក្នុងការស្វែងរកប្រាក់កម្ចីការប្…

អ្នកនាំពាក្យក្រសួងការងារអះអាងថា កម្មកររោងចក្រកាត់ដេរចំនួន១៨ នាក់ ត្រូវបានយកសំណាក​ទៅពិសោធបន្ត

ព័ត៌មាន
មន្ត្រីនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានសរសេរនៅលើបណ្ដាញសង្គមរបស់លោក​នៅម៉ោង ៨៖៣៧ នាទីយប់ថ្ងៃទី ២០ ខែមេសានេះថា មានកម្មករ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ