សណ្ឋាគារអណ្ដែកទឹក

សណ្ឋាគារអណ្តែតទឹកដ៏​ល្បី​ឈ្មោះ​នៅ​ខេត្តកោះកុងរង​ការ​ខូចខាត បន្ទាប់ពីទំនប់វារីអគ្គិសនីស្ទឹងតាតៃបើកទ្វារទឹក


សណ្ឋាគារអណ្តែតទឹក 4 Riversនៅខេត្តកោះកុង បានរងខូចខាតធ្ងន់ធ្ងរ បន្ទាប់ក្រុមហ៊ុនវារីអគ្គិសនីស្ទឹងតាតៃបើកទ្វារទឹកនៃអាងស្តុកទឹករបស់ខ្លួន ដោយពុំបានជូនដំណឹងប្រាប់ម្ចាស់សណ្ឋាគារ។ នេះបើតាមសេចក្តីជូនដំណឹងមួយរបស់ម្ចាស់សណ្ឋាគារ 4Rivers។
នេះជាសណ្ឋាគារអណ្ដែកទឹក 4Rivers ដែលរកការខូចខាត (រូបថត៖ ក្រុមហ៊ុន)
ដោយ

បើតាមសេចក្តីជូនដំណឹងដដែល នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ សណ្ឋាគារអណ្តែតទឹក 4 Rivers ដ៏ល្បីត្រូវបានបំផ្លាញដោយសារទឹកឡើងខ្លាំងភ្លាមៗ ព្រោះក្រុមហ៊ុនវារីអគ្គិសនីស្ទឹងតាតៃបើកទ្វារទឹកនៃអាងស្តុកទឹករបស់ខ្លួន។ ក្រុមហ៊ុនគ្រប់គ្រងវារីអគ្គិសនីស្ទឹងតាតៃបាននិយាយថា ពួកគេមិនបានប្រាប់ប្រជាពលរដ្ឋឲ្យដឹងជាមុននោះទេ ព្រោះបរិមាណទឹកភ្លៀងឡើងលឿនពេក។

សណ្ឋាគារអណ្តែតទឹក 4 Rivers គឺជាសណ្ឋាគារបែបតង់អណ្តែតទឹកដំបូងគេបង្អស់លើពិភពលោក និងបានបណ្តែតខ្លួនអស់រយៈពេលជាង ៩ឆ្នាំដោយមិនមានបញ្ហា។ ទឹកភ្លៀងរដូវវស្សាមិនដែលបង្កជាក្តីបារម្ភនោះទេនាពេលកន្លងមក។ ​គ្រោងសណ្ឋាគារទាំងមូលត្រូវបានរចនាដោយយកចិត្តទុកដាក់ដើម្បីអាចប្រែប្រួលតាមភាពឡើងចុះនៃកម្រិតទឹកនៅរដូវវស្សារហូតដល់កម្ពស់ ២ម៉ែត្រ ដូចនេះអាចធានានូវសុវត្ថិភាពទាំងស្រុងគ្រប់ពេល។ ជារៀងរាល់ឆ្នាំ ក្រុមបច្ចេកទេសរបស់សណ្ឋាគារ​អណ្តែត​ទឹក 4 Rivers តែងចុះពិនិត្យលម្អិតរាល់គ្រោង   បណ្តែតទឹកក្នុងខែឧសភា និងមិថុនា និងបានរឹតបន្តឹងប្រព័ន្ធខ្សែលួសចងភ្ជាប់នឹងច្រាំង។

នេះជាសណ្ឋាគារ4riversនៅខេត្តកោះកុង (រូបថត៖ ក្រុមហ៊ុន)

ប៉ុន្ដែ នៅវេលាម៉ោង ៦ព្រឹកនៃថ្ងៃទី១៧ ខែកក្កដា រលកទឹកដ៏ខ្លាំងហូរចេញពីវារីអគ្គិសនីស្ទឹងតាតៃនាំយកមកជាមួយនូវដើមឈើងាប់ធំៗ និងបានបុកទង្គិចនឹងគ្រោងសណ្ឋាគារអណ្តែតទឹក 4 Rivers តែម្តង ដែលធ្វើឲ្យ ប្រព័ន្ធខ្សែលួសដែលចងភ្ជាប់សណ្ឋាគារអណ្តែតទឹក 4 Rivers ទៅនឹងច្រាំងបានដាច់ គ្រោងត្រូវរមួលត្រគួញ និងខូចខាតជា៦បំណែកដាច់ពីគ្នា។

ផ្នែកខ្លះនៃសណ្ឋាគារដោយមានវត្តមានបុគ្គលិក មនុស្សពេញវ័យ  និងកុមារ៤០នាក់រួមទាំងភរិយា និងកូនប្រុសរបស់ម្ចាស់សណ្ឋាគារផង ត្រូវបានចរន្តទឹកបញ្ជូនរហូតដល់ចម្ងាយជាង៨គីឡូម៉ែត្រពីទីតាំងដើម ធ្វើឲ្យគ្រោងសណ្ឋាគាររហែកពីគ្នានិងរសាត់តាមព្រែករហូតដល់កោះស្មាច់។ យ៉ាងណាក៏ដោយ បើតាមសេចក្តីសេចក្តីជូនដំណឹងនេះ ពុំមានមនុស្សណាម្នាក់ស្លាប់នៅក្នុងគ្រោះមហន្តរាយនេះទេ ដោយសារតែមានកិច្ចអន្តរាគមន៍យ៉ាងលឿនតាមរយៈអូប័រពីសំណាក់អ្នកជិតខាងក្នុងភូមិតាតៃ។

នេះជារូបរាងដើមនៃសណ្ឋាគារ4rivers កាលមិនទាន់ខូចខាត (រូបថត៖ ក្រុមហ៊ុន)

សេចក្តីជូនដំណឹងខាងលើ បានឲ្យដឹងទៀតថា ការវាយតម្លៃប៉ាន់ប្រមាណអំពីការខូចខាត គឺប្រហែលរាប់សិបពាន់ដុល្លាអាមេរិក។ សណ្ឋាគារអណ្តែតទឹក 4 Rivers ស្ថិតក្នុងស្ថានភាពមិនអាចដំណើរការបានទាំងស្រុង ហើយសណ្ឋាគារនេះ ក៏បានលប់ចោលរាល់ការកត់បន្ទប់រហូតដល់ចុងខែតុលា៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


«សេដ្ឋកិច្ចឌីជីថល» នឹងត្រូវលើកមកពិភាក្សានៅថ្ងៃ១១ ខែសីហា

ព័ត៌មាន
កម្មវិធី WeStartup នឹងរៀបចំសិក្ខាសាលាមួយស្តីអំពី STARTUP TALKនៅថ្ងៃទី ១១ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង ៨ ដល់១១ព្រឹក នៅសាកលវិទ្យាល័យប៊ែល…

«ពលករ​ចំណាក​ស្រុក» ជា​រឿង​គួរ​កើត​ទុក្ខ ឬ​គួរ​រីក​រាយ? មក​ស្ដាប់​អ្នក​ជំនាញ!

ព័ត៌មាន
រឿង​ចំណាក​ស្រុក​​របស់​ប្រជាពលរដ្ឋ​កម្ពុជា ទៅ​ធ្វើ​ការងារ​នៅ​ក្រៅ​ប្រទេស ដូចជា ថៃ និង​កូរ៉េ ជាដើម ត្រូវ​បាន​គេ​មើល​ឃើញ​ថា គឺ​ជា​រឿង​ក្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ