រោងចក្រផ្គុំនិងតម្លើងរថយន្តនៅកម្ពុជា

ក្រុមហ៊ុន Ford គ្រោងបោះទុនវិនិយោគ ២១លានដុល្លារសាងសង់រោងចក្រ ផ្គុំនិងតម្លើងរថយន្ត នៅកម្ពុជា


ក្រុមហ៊ុន RMA AUTOMOTIVE CO.,LTD គ្រោងបោះទុនវិនិយោគ ប្រមាណ ២១លានដុល្លារអាមេរិក ដើម្បីសាង់សង់រោងចក្រផ្គុំ និងតម្លើងរថយន្ត នៅក្នុងខេត្តពោធិ៍សាត់។ បើតាមរដ្ឋបាលខេត្តពោធិ៍សាត់ គម្រោងវិនិយោគនេះ នឹងអាចស្រូបយកកម្លាំងពលកម្ម ប្រមាណ ៥០០នាក់ សម្រាប់ខ្សែច្រវ៉ាក់ផលិតកម្ម និងតម្រូវការទីផ្សារក្នុងស្រុក។
ក្រុមហ៊ុន Ford គ្រោងបោះទុនវិនិយោគ ២១លានដុល្លារសាងសង់រោងចក្រ ផ្គុំនិងតម្លើងរថយន្ត នៅកម្ពុជា
ដោយ

លោក ងន សាំង នាយកប្រតិបត្តិនៃក្រុមហ៊ុន RMA បានប្រាប់សារព័ត៌មានខេមបូណូមីស ថា គម្រោងវិនិយោគនេះ បានបញ្ចប់ការសិក្សារួចស្រេចហើយ និងកំពុងរង់ចាំការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា។ នាយកប្រតិបត្តិរូបនេះ បានបញ្ជាក់បន្ថែមថា គម្រោងនេះមានទំហំវិនិយោគ ប្រមាណ ២១លានដុល្លារអាមេរិក ដែលគ្រោងនឹងសាងសង់ នៅក្នុងខេត្តពោធិ៍សាត់។

បើយោងតាមរដ្ឋបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី១៤ ខែកញ្ញា នេះ ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍កម្ពុជា(CDC) បានបើកកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ ដើម្បីពិភាក្សាលើគម្រោងវិនិយោគរោងចក្រផ្គុំ និងតម្លើងរថយន្ត (ផលិត ចែកចាយ លក់ និងសេវាកម្ម) របស់ក្រុមហ៊ុន RMA AUTOMOTIVE (CAMBODIA) CO.,LTD ដែលមានការអញ្ចើញចូលរួមពីឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់។

ជាការឆ្លើយតប ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បានគាំទ្រយ៉ាងពេញទំហឹង ចំពោះគម្រោងនេះ សាងសង់រោងចក្រផ្គុំ និងតម្លើងរោងចក្រ Ford ដែលមានទីតាំងស្ថិតនៅស្រុក ក្រគរ ខេត្តពោធិ៍សាត់​ ដែលធ្វើឱ្យខេត្តពោធិ៍សាត់បង្កើនគម្រោងវិនិយោគ និងបង្កើនឱកាសការងារបន្ថែម ដល់ពលរដ្ឋរបស់ខ្លួន៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិនប្តេជ្ញាចាប់ផ្ដើមពង្រឹងឧស្សាហកម្មរថយន្តអគ្គិសនីឡើងវិញ ចំពេលទីផ្សារកើនឡើង

ព័ត៌មាន
រដ្ឋអំណាចក្រុងប៉េកាំងបានប្តេជ្ញាចិត្តក្នុងការពង្រឹងវិស័យរថយន្តអគ្គិសនីឡើងវិញ បន្ទាប់ពីបានចំណាយពេលជាង១០ឆ្នាំលើការអភិវឌ្ឍវិស័យនេះ។ ប្រទេសចិ…

សាលារៀនជាង​២២០កន្លែង​នៅ​រាជធានីភ្នំពេញ​នឹងចាប់ផ្ដើម​ឡើងវិញ នៅថ្ងៃស្អែកនេះ!

ព័ត៌មាន
ចាប់ពីថ្ងៃទី ១៥ ខែកញ្ញាស្អែកនេះ សាលារៀនរដ្ឋ និងឯកជន ចាប់ពី​កម្រិត​ថ្នាក់អនុវិទ្យាល័យ និងវិទ្យាល័យប្រមាណជាង ២២០កន្លែង នឹងត្រូវបានអាជ្ញាធរ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ