ប្រទេសថៃ

អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន មានជំនឿចិត្តថា គណបក្សភឿថៃនឹងឈ្នះការបោះឆ្នោតនៅខែឧសភា


លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីថៃ ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេសតាំងពីឆ្នាំ២០០៨នោះបាននិយាយថា លោករំពឹងថាប្រទេសថៃនឹងមានរដ្ឋាភិបាលចម្រុះដឹកនាំដោយគណបក្សភឿថៃ ដែលជាបក្សប្រឆាំងដ៏សំខាន់បំផុតបានទទួលសំឡេងភាគច្រើននៅក្នុងសភាជាន់ទាប បន្ទាប់ពីការបោះឆ្នោតសកលនៅថ្ងៃទី១៤ ខែឧសភាក្នុងពេលខាងមុខ។ គណបក្សភឿថៃ បច្ចុប្បន្ន គឺមានកូនស្រីពៅរបស់លោកថាក់ស៊ីន ជាអ្នកដឹកនាំសម្រាប់យុទ្ធនាការបោះឆ្នោតនាពេលខាងមុខ។
អតីតនាយករដ្ឋមន្ត្រីថៃមានជំនឿចិត្តថា គណបក្សភឿថៃនឹងឈ្នះការបោះឆ្នោត រូបភាព Nikkei
ដោយ

លោក ថាក់ស៊ីន បាននិយាយនៅក្នុងកិច្ចសម្ភាសមួយ​ជាមួយសារព័ត៌មានជប៉ុន Nikkei នៅទីក្រុងតូក្យូថា លោក​ជឿថាវានឹងមាន​រដ្ឋាភិបាលចម្រុះមួយ​ ហើយ​លោក​មានទំនុកចិត្តថា គណ​បក្ស​ ភឿថៃ ​នឹង​ឈ្នះយ៉ាង​ហោចណាស់ ២៥០​ អាសនៈនៅក្នុងសភា​​ដែលមាន ៥០០​ អាសនៈ។

លោក ថាក់ស៊ីន ​ក៏បានប្រាប់​ Nikkei ដែរ​ថា​ លោក​មិនចង់ឱ្យរដ្ឋាភិបាលថ្មីចេញដីការលើកលែងទោស​អនុញ្ញាតឱ្យ​លោក​​ត្រឡប់ទៅ​ប្រទេសវិញទេ ទោះជាគណ​បក្ស​ Pheu Thai ចង់​ធ្វើ​បែប​នេះ​យ៉ាង​ខ្លាំង​ក៏​ដោយ ​ប៉ុន្តែ​លោក​​នឹង​ត្រឡប់​ទៅ​ប្រទេស​ថៃ​វិញ​តាម​ការ​ព្រមព្រៀង​របស់លោក​​​ក្នុង​ដំណាក់​កាល​ណា​មួយ សូម្បី​ត្រូវប្រឈម​មុខ​នឹង​ការ​​ជាប់​ពន្ធនាគារ​​ក៏​ដោយ។

លោក ថាក់ស៊ីន បាន​មិន​បាន​បញ្ជាក់​ឡើយ​ថា តើ​គណ​បក្ស​ភឿ​ថៃ​នឹង​បង្កើត​កិច្ច​ព្រម​ព្រៀង​ណា​មួយ​ជា​មួយ​គណ​បក្ស​នយោ​បាយ​ផ្សេង​ទៀត ​ដើម្បី​បង្កើត​រដ្ឋាភិបាល​ចម្រុះ​ថ្មី​មួយ​ក្រោយ​ពី​ការ​បោះឆ្នោត​នេះ​ឬយ៉ាងណានោះទេ ​​​ដោយ​លោក​គ្រាន់​តែ​និយាយ​ថា លោក​ត្រឹមតែ​ជា​ស្ថាបនិក​ម្នាក់​នៃ​គណ​បក្ស​នេះប៉ុណ្ណោះ​ គឺ​មិន​មែន​ជា​សមាជិក​នោះ​ទេ ​ដូច្នេះ​ហើយ​អ្វី​ដែល​លោក​អាច​ធ្វើ​​នៅពេល​នេះ ​គឺ​បាន​ត្រឹម​​តែ​តាម​អង្កេត​ការ​បោះឆ្នោត​នេះ​ពី​ចម្ងាយ​តែ​ប៉ុណ្ណោះ​។​

លោក ថាក់ស៊ីន ជាមហាសេដ្ឋីថៃមួយរូបនៅក្នុងវិស័យទូរគមនាគមន៍​បាន​លេចធ្លោ​នៅ​លើ​ឆាក​នយោបាយនៅ​ប្រទេស​ថៃក្នុងឆ្នាំ​១៩៩៨ ​​ដែល​ពេល​នោះ​​​លោកបានបង្កើតគណបក្ស ថៃ​រ៉ាក់ថៃ​ ​ឬមាន័យជាភាសាខ្មែរថា «ថៃស្រឡាញ់ថៃ» ហើយ​បានឈ្នះការបោះឆ្នោតភ្លូកទឹកភ្លូកដី​ក្នុងឆ្នាំ​២០០១​។

បន្ទាប់ពីរដ្ឋប្រហារឆ្នាំ២០០៦ លោក​ ថាក់ស៊ីន ត្រូវបានកាត់ទោសកំបាំងមុខពីបទពុករលួយ​រួមទាំង​ការកាន់កាប់ភាគហ៊ុនខុសច្បាប់នៅក្នុងក្រុមហ៊ុនទូរគមនាគមន៍ និងកិច្ចព្រមព្រៀងដីធ្លី​ ហើយ​ដោយ​មិន​ព្រម​ទៅ​​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​មួយ​ចំនួន​នោះ​ លោក ​ថាក់ស៊ីន ​ក៏​បាន​​រស់នៅ​ក្រៅ​ប្រទេស​ភាគ​ច្រើន​នៅ​​​ទីក្រុង​ឌូបៃ​ប្រទេសអារ៉ាប់​រួម​។

​​​លោក ថាក់ស៊ីន កំពុងរៀបចំកូនស្រីពៅរបស់លោក​គឺអ្នកស្រី​ ផែតុង​តន ស៊ីណាវ៉ាត្រា ​ (Paetongtarn Shinawatra)​ អាយុ ​៣៦ ​ឆ្នាំ​ឱ្យ​ដឹកនាំយុទ្ធនាការបោះឆ្នោតរបស់គណបក្សភឿថៃ ប៉ុន្តែ​លោក​​មិនច្បាស់ទេថា តើកូន​ស្រី​របស់​លោក​រូប​នេះ​នឹង​ធ្វើ​ជាបេក្ខជន​នាយករដ្ឋមន្ត្រីសម្រាប់​​គណ​បក្ស​នេះ​ ឬ​យ៉ាង​ណា​នោះ​ទេ​៕




អត្ថបទបន្ទាប់


អាមេរិកគ្រោងផ្តល់ជំនួយជាង ៧ពាន់លានដុល្លារដល់ប្រទេសដីកោះនៅតំបន់ប៉ាស៊ីហ្វិក ក្នុងរយៈពេល២០ឆ្នាំ

ព័ត៌មាន
តាមមន្ត្រីក្រសួងការបរទេសអាមេរិកបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី ២៣ មីនា ថា រដ្ឋបាលលោក ចូ បៃដិន កំពុងមានបំណងផ្តល់ជំនួយជាង ៧ ពាន់លានដុល្ល…

អាមេរិកបង្ហាញក្ដីព្រួយបារម្ភចំពោះការគាំទ្ររបស់ប្រទេសរុស្ស៊ីក្នុងការជួយប្រទេសចិនផលិតអាវុធនុយក្លេអ៊ែរ

ព័ត៌មាន
រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានសម្តែងនូវការព្រួយបារម្ភកាន់តែខ្លាំងឡើងចំពោះលទ្ធភាពដែលប្រទេសរុស្ស៊ីអាចនឹងគាំទ្រការផលិតអាវ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ