កូវីដ-១៩ នៅកម្ពុជា

ទីបំផុត រកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៣នាក់ទៀត ដែលបានឆ្លងពីរដ្ឋមន្ត្រីការបរទេសហុងគ្រី


ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសនៅមុខនេះបន្តិចថា បានរកឃើញករណីវិជ្ជមានកូវីដ-១៩ ថ្មី ចំនួន ០៣នាក់ទៀតហើយ​ ដែលជាអ្នកបានប៉ះពាល់ជាមួយនឹងរដ្ឋមន្ត្រីក្រសួងការបរទេស និងពាណិជ្ជកម្ម ហុងគ្រី ដែលធ្វើ​ឲ្យ​​ចំនួន​អ្នក​ដែលបាន​ឆ្លង​កូវីដ-១៩ ពីរដ្ឋមន្ត្រី​ការបរទេស​ហុងគ្រីនេះ កើនដល់​ចំនួន​៤នាក់ហើយ។ បច្ចុប្បន្ន អ្នកឆ្លង​ថ្មី ទាំងបីនាក់​នេះ ត្រូវបានដាក់ឲ្យសម្រាកព្យបាលនៅមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត។
កម្ពុជារកឃើញករណី Covid-19 ថ្មី១ករណីបន្ថែមទៀត (រូបតំណាង)
ដោយ

អ្នកទាំងបីនាក់នោះ រួមមាន៖

១, ឯកឧត្តម សួស យ៉ារ៉ា អាយុ​៤៧​ឆ្នាំ ជា​សមាជិក​រដ្ឋសភា

២, លោក ស ចិត្រា អាយុ ៤៧ឆ្នាំ ជាអគ្គលេខាធិការរង​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់ និងនេសាទ          

៣, បុរសជនជាតិ ហុងគ្រី អាយុ ៦៨ ឆ្នាំ ជាឯកអគ្គរដ្ឋទូត​ហុងគ្រី សម្រាប់​កម្ពុជា និងវៀតណាម ស្នាក់នៅ​សណ្ឋាគារ​មួយក្នុង​រាជធានី​ភ្នំពេញ។

សូមបញ្ជាក់ថា ចំនួន​អ្នកដែលបាន​ប៉ះពាល់​ដោយផ្ទាល់ និងប្រយោល ក្នុងព្រឹត្តិការណ៍​ដែល​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ និងពាណិជ្ជកម្ម​ហុងគ្រី ដែលមាន​ផ្ទុក​កូវីដ-១៩នោះ បច្ចុប្បន្ន បានមកធ្វើតេស្ដ​ចំនួន​ជិត​១ពាន់នាក់រួចហើយ ហើយអ្នកដែលបាន​រកឃើញ​មកទល់ពេលនេះ បានកើនឡើងដល់ចំនួន ៤នាក់ហើយ។ រីឯអ្នក ផ្សេងទៀត កំពុង​ដាក់​ធ្វើចត្តាឡីស័ក និងតាមដាន​ការធ្វើតេស្ដ​ជាបន្ដ​បន្ទាប់ទៀត៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកជំនាញ៖ ការវិនិយោគក្នុង​​ខេត្ត​​ព្រះសីហនុ​អាចនឹង​ប្រើពេលតិចជាង ​៣ឆ្នាំ ដើម្បីវិល​មក​ប្រសើរឡើងវិញ!

ព័ត៌មាន
អ្នកជំនាញអភិវឌ្ឍន៍វិស័យអចលនទ្រព្យនៅកម្ពុជាបានឲ្យដឹងថា ខេត្តព្រះសីហនុអាច​ប្រើពេល​វេលាមិន​លើស​ពី៣ឆ្នាំ​ទៀតនោះឡើយ នឹងចាប់ផ្តើម​វិលត្រឡប់​មក…

Urban Village សម្ពោធ​បើក​ទីធ្លា​​លក់​ទំនិញ​ "Retail Street" នៅមជ្ឈមណ្ឌល​ Factory Phnom Penh

ព័ត៌មាន
គម្រោងខុនដូទំនើប Urban Village បានបើកសម្ពោធទីធ្លាហាងលក់ទំនិញដែលមានឈ្មោះ “Retail Street” របស់ខ្លួនដែលមានទីតាំងស្ថិតនៅក្នុងមជ្ឈមណ្ឌល Fa…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ