ករណីឆ្លងកូវីដ-១៩ថ្មី

ក្រសួងសុខាភិបាល រកឃើញករណីឆ្លងកូវីដ-១៩ថ្មី០១ករណីទៀតហើយ ខណៈដែលករណីជាសះស្បើយក៏មាន០១ករណីដែរ


នៅថ្ងៃទី៣០ខែឧសភា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសរកឃើញករណីឆ្លងកូវីដ១៩ ថ្មី ចំនួន ០១ករណីទៀតហើយ ហើយក៏មានករណីជាសះស្បើយមួយករណីដែរ កាលពីថ្ងៃទី ២៩ឧសភា ម្សិលមិញនេះ ។
ក្រសួងសុខាភិបាល រកឃើញករណីឆ្លងកូវីដ១៩ថ្មី០១ករណីទៀតហើយ ខណៈដែលករណីជាសះស្បើយក៏មាន០១ករណីដែរ

ករណី​ជា​សះស្បើយ​ម្នាក់​នោះ គឺជា​ស្ត្រីជន​ជាតិខ្មែរ ដែល​ឆ្លង​កូ​វី​ដ​១៩ មាន​ទីលំនៅ នៅ​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ដែល​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក​កាលពី​ខែកុម្ភៈ ឆ្នាំ​២០២០ និង​ត្រលប់​មក​កម្ពុជា​កាល​ដើមខែ​ឧសភា​នេះ ។ ស្ត្រី​រូប​នេះ​ក៏​បាន​ចាក​ចេញពី​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត​រួច​ហើយ​ដែរ​នៅ​ថ្ងៃ​ទី​២៩ ឧសភា ម្សិលមិញ​នេះ​។

ចំពោះ​ករណី​ឆ្លង​ថ្មី​វិញ គឺជា​បុរស​ជនជាតិ​ខ្មែរ​ម្នាក់ អាយុ​២៦​ឆ្នាំ​រស់នៅ​ខេត្ត​ត្បូងឃ្មុំ និង​បាន​ត្រលប់​មក​ពី​សិក្សា​សាសនា​មួយ​នៅ​ប្រទេស​ថៃ ជាមួយ​មនុស្ស​១០​នាក់​ផ្សេង​ទៀត ។ អ្នក​ទាំង​១០​នាក់​នេះ រួម​ទាំង​អ្នកបើកបរ​ម្នាក់​ទៀត បាន​ឆ្លង​មក​កម្ពុជា មក​ដល់​ចំណុច​អូរ​បី​ជាន់ កាលពី​ថ្ងៃ​ទី​២៨ ឧសភា ហើយ​ក៏​ត្រូវ​ក្រុម​គ្រូពេទ្យ​នៅ​តំបន់​នោះ​យក​វត្ថុ​សំណាក​ទៅ​វិភាគ​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ក៏​ឃើញ​មាន​លទ្ធផល​វិជ្ជមាន​លើ​បុរស​ម្នាក់​ក្នុង​ចំណោម​គ្នា​១០​នាក់​នោះ​។ 

បច្ចុប្បន្ន​នេះ បុរស​ម្នាក់​នេះ កំពុង​ដាក់​អោយ​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ជប៉ុន មង្គលបុរី ខេត្តបន្ទាយមានជ័យ ខណៈ​ដែល អ្នក​ផ្សេង​ទៀត​ត្រូវ​បាន​ដាក់​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​ក្នុង​ខេត្ត​នេះ​ដែរ​។

សូម​ជម្រាប​ថា កម្ពុជា​បាន​ព្យាបាល​អ្នកជំងឺ​កូ​វី​ដ​១៩​ជា​សះស្បើយ​ចំនួន​១២៣​នាក់ ក្នុង​ចំណោម​ករណី​ឆ្លង សរុប​ចំនួន ១២៥​នាក់ ដោយ​ក្នុង​នោះ​មាន​ស្ត្រី​៣៩​នាក់ និង​បុរស​៨៦​នាក់​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកជំនាញហិរញ្ញវត្ថុ អះអាងថា កម្ពុជាចំណេញ ៥យ៉ាង បើអាចប្រើប្រាក់រៀល ជំនួសប្រាក់ដុល្លារបានទូលំទូលាយ

ព័ត៌មាន
អ្នកជំនាញសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានប្រសាសន៍ថា ការសម្រេចរបស់ធនាគារជាតិ ដោយទុកពេល៣ខែ ឲ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ទាំងអស់ នាំយកក្រដ…

ទាហាន​មួកខៀវ​ខ្មែរ​ម្នាក់បានស្លាប់​ដោយសារ​កូវីដ១៩ ខណៈ​បំពេញ​បេសកកម្ម​នៅ​ប្រទេស​ម៉ាលី

ព័ត៌មាន
អង្គការសហប្រជាជាតិ (អ.ស.ប.) នៅថ្ងៃទី២៩ ខែ​ឧសភា ឆ្នាំ​២០២០នេះ បាន​ប្រកាស​អំពី​មរណភាព​របស់​ទាហាន​រក្សា​សន្តិភាព​​ ២រូប ដោយសារជំងឺវីរុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ