វិនិយោគវៀតណាម

ក្រុមហ៊ុន Foxconn គ្រោងវិនិយោគ៧០០លានដុល្លារនៅវៀតណាមក្នុងឆ្នាំ២០២១នេះ


ក្រុមហ៊ុន Foxconn ដែលជាក្រុមហ៊ុនដ៏ធំមួយផលិតគ្រឿងបច្ចេកវិទ្យាផ្គត់ផ្គង់ទៅឲ្យក្រុមហ៊ុន Apple នោះ កំពុងមានផែនការវិនិយោគពង្រីករោងចក្របន្ថែមនៅក្នុងប្រទេសវៀតណាមនៅឆ្នាំ២០២១ ក្នុងតម្លៃវិនិយោគប្រមាណ ៧០០លានដុល្លារអាមេរិក បើទោះបី បញ្ហាមេរោគឆ្លងកូវីដ-១៩ បាននិងកំពុងបន្ដកើនឡើងនៅវៀតណាម ក៏ដូចជានៅបណ្ដាប្រទេសជាច្រើនក្នុងពិភពលោកយ៉ាងណាក្ដី។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានអនឡាញ VN Express របស់វៀតណាម។
ក្រុមហ៊ុន Foxconn គ្រោងវិនិយោគ ៧០០លានដុល្លារនៅវៀតណាមក្នុងឆ្នាំ២០២១នេះ
ដោយ

ជាមួយ​គ្នា​នេះ ប្រភព​ព័ត៌មាន​ពី​តៃវ៉ាន់​បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​ដែល​មាន​មូលដ្ឋាន​នៅ​កោះ​តៃវ៉ាន់ Foxconn ក៏​មាន​គោលដៅ​សម្រេច​ឲ្យ​បាន​ប្រាក់​ចំណូល​១០​ពាន់​លាន​ដុល្លារ និង​បង្កើត​ការងារ​ថ្មី​ៗ​នៅ​វៀតណាម​ឲ្យ​បាន​ដល់​១​ម៉ឺន​កន្លែង​នៅ​ក្នុង​ឆ្នាំ​២០២១​នេះ​ផង​ដែរ​។

កាលពី​ឆ្នាំ​មុន​នេះ ក្រុមហ៊ុន Foxconn បាន​វិនិយោគ​១​ពាន់​៥​រយ​លាន​ដុល្លារ​អា​មេ​រិ​ករួច​ហើយ​នៅ​ក្នុង​ប្រទេស​វៀតណាម ដោយ​ក្នុង​នោះ មាន​៩០០​លាន​ដុល្លារ​បាន​វិនិយោគ​នៅ​ក្នុង​ខេត្ត​ភាគ​ខាងជើង​នៃ​ប្រទេស​វៀតណាម​។

កាលពី​ខែមករា​កន្លង​ទៅ ក្រុមហ៊ុន​នេះ ក៏​បាន​ទទួល​អាជ្ញា​បណ្ណ​សាងសង់​រោងចក្រ​តម្លៃ​២៧០​លាន​ដុល្លារ ដើម្បី​ផលិត​កុំព្យូទ័រ និង​ថេ​ប​ប្លេ​ត​នៅ​វៀតណាម​ផង​ដែរ ដោយ​រោងចក្រ​នេះ មាន​សមត្ថភាព​ផលិត​កុំព្យូទ័រ​បាន​៨​លាន​គ្រឿងក្នុង​មួយ​ឆ្នាំ រួម​ទាំង iPad និង MacBooks សម្រាប់​ផ្គត់ផ្គង់​ទៅ​ឲ្យ​ក្រុមហ៊ុន Apple ខណៈ​ដែល Apple កំពុង​មាន​បំណង​នឹង​រើ​ផលិតកម្ម​របស់​ខ្លួន​ចេញពី​ប្រទេស​ចិន​។

កាលពី​ឆ្នាំ​២០២០ ក្រុមហ៊ុន Foxconn មាន​ប្រាក់​ចំណូល​ដល់​ទៅ ៨​ពាន់​លាន​ដុល្លារ ហើយ​ក្រុមហ៊ុន​ដែល​ជា​ដៃគូ​ផ្គត់​ផ្គត់​ដ៏​ធំ​បំផុត​របស់​ក្រុមហ៊ុន Apple មួយ​នេះ ក៏​មាន​គោលដៅ​ពង្រីក​ប្រាក់​ចំណូល​ឲ្យ​បាន​ដល់​៤០​ពាន់​លាន​ដុល្លារ​នៅ​ក្នុង​រយៈពេល ៣​ទៅ ៥​ឆ្នាំ​ខាង​មុខ​នេះ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកឆ្លងថ្មី ៧៥នាក់បន្ថែមទៀតហើយ ត្រូវបានរកឃើញគិតត្រឹមព្រឹកថ្ងៃទី ១៧ ខែមីនា

ព័ត៌មាន
ក្រសួងសុខាភិបាលបានប្រកាសរកឃើញករណីឆ្លងថ្មីកូវីដ-១៩ ចំនួន៧៥នាក់បន្ថែមទៀត គិតត្រឹមព្រឹកថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០២១នេះ ដោយក្នុងនោះ សុទ្ធសឹងជ…

ចិនកំពុងជំរុញឲ្យក្រុមហ៊ុនអាលីបាបាលក់ទ្រព្យសម្បត្តិរបស់ខ្លួនចេញពីក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ

ព័ត៌មាន
រឿងរសើបរវាងស្ថាបនិកក្រុមហ៊ុនអាលីបាបា ជាមួយនឹងរដ្ឋាភិបាលនៅតែបន្ដកើតឡើងជាហូរហែរ ពិសេសគឺការរុញឲ្យមហាសេដ្ឋីចិនរូបនេះ ស្ថិតនៅក្រោមសម្ពោធរប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ