ការផលិតរថយន្ដអគ្គិសនី

ក្រុមហ៊ុនតៃវ៉ាន់ Foxconn ចាប់ដៃក្រុមហ៊ុនថៃ PTT ផលិតរថយន្តអគ្គិសនីក្នុងទឹកដីថៃ


ក្រុមហ៊ុនរបស់តៃវ៉ាន់ Foxconn ដែលគេស្គាល់ថា ជាក្រុមហ៊ុនផលិតគ្រឿងបង្គុំដ៏ធំសម្រាប់ទូរស័ព្ទ ម៉ាកAppleនោះ បានប្រកាសភាពជាដៃគូរសហការជាមួយក្រុមហ៊ុនថាមពលប្រេង និង ឧស្ម័ន្មដ៏ធំមួយរបស់ ថៃ គឺក្រុមហ៊ុនPTT ដើម្បីឈានទៅរកការផលិតរថយន្តអគ្គិសនីនៅក្នុងទឹកដីប្រទេសថៃនៅពេលខាងមុខនេះ។
ក្រុមហ៊ុនតៃវ៉ាន់ Foxconn ចាប់ដៃក្រុមហ៊ុនថៃ PTT ផលិតរថយន្តអគ្គិសនីក្នុងទឹកដីថៃ
ដោយ

ក្រុមហ៊ុនទាំងពីរខាងលើនេះបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយថា Foxconn និង PTT បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាមួយរួចរាល់ហើយ ដើម្បីធ្វើកិច្ចសហប្រតិបត្តិការក្នុងការផលិតរថយន្តអគ្គិសនី និងគ្រឿងបន្លាស់របស់វាសម្រាប់ទីផ្សារក្នុងប្រទេសថៃ។

សេចក្តីថ្លែងការណ៍ដដែលបានគូសបញ្ជាក់ទៀតថា ក្រោមភាពជាដៃគូបែបបើកចំហរវាងក្រុមហ៊ុនទាំងពីរ ថែមទាំងបានអនុញ្ញាតឲ្យមានការផ្តល់សេវាថែទាំរថយន្ត ទាំងផ្នែកបច្ចេកទេស និងគ្រឿងបន្លាស់សម្រាប់ទីផ្សាររថយន្តក្នុងស្រុកទៀតផង។ យ៉ាងណាមិញ ក្រុមហ៊ុនទាំងពីរពុំបានបញ្ជាក់លម្អិត ពីទំហំនិងទឹកប្រាក់វិនិយោគ ព្រមទាំងផែនការផលិតកម្មនោះទេ។  

គួរជម្រាបថា កិច្ចសហការផលិតរថយន្តអគ្គិសនីក្នុងប្រទេសថៃនេះ សបញ្ជាក់ពីមហិច្ឆតារបស់ក្រុមហ៊ុនតៃវ៉ាន់ ក្នុងការពង្រីកខ្លួនក្នុងទីផ្សាររថយន្តអគ្គិសនីពិភពលោក។ ជាក់ស្តែង នៅប៉ុន្មានឆ្នាំចុងក្រោយនេះ  Foxconn បានចុះកិច្ចព្រមព្រៀងជាមួយនឹងដៃគូជាច្រើនប្រទេសជុំវិញពិភពលោក ដូចជាក្រុមហ៊ុនចិន និងក្រុមហ៊ុនរបស់ឥណ្ឌាជាដើម ក្នុងគោលដៅផលិតរថយន្តអគ្គិសនីនេះឡើង។

Foxconn បានដាក់គោលដៅផ្គត់ផ្គង់គ្រឿងបន្លាស់ និងសេវាកម្មសម្រាប់រថយន្តអគ្គិសនីឲ្យបាន១០% នៃរថយន្តអគ្គិសនីនៅទូទាំងពិភពលោក ឲ្យបានមុនឆ្នាំ២០២៥ ឬ២០២៧។ ទន្ទឹមនឹងនេះ ក្នុងនាមជាក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិចដ៏ធំ Foxconn បានប្តេជ្ញាបញ្ចុះតម្លៃដល់ក្រុមហ៊ុនផលិតរថយន្តណា ដែលបញ្ជាទិញគ្រឿងបង្គុំរបស់ខ្លួនយកទៅប្រើប្រាស់ផងដែរ។

សូមបញ្ជាក់ថា ក្នុងចំណោមកិច្ចព្រមព្រៀងធំៗជាច្រើនដែល Foxconn កំពុងមាននៅក្នុងដៃ ជាមួយថៃ ចិន ឥណ្ឌា និងអាមេរិក ក្នុងនោះគេសង្កេតឃើញ កិច្ចព្រមព្រៀងជាមួយអាមេរិកជាកិច្ចព្រមព្រៀងធំជាងគេ ដោយក្រុមហ៊ុនអាចនឹងផលិតយានយន្តអគ្គិសនីប្រមាណ ១សែន៥ម៉ឺនគ្រឿងចាប់ពីឆ្នាំ ២០២៣តទៅ ក្នុងភាពជាដៃគូជាមួយក្រុមហ៊ុនផលិតរថយន្តអគ្គិសនីអាមេរិកឈ្មោះថា Fisker៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រដ្ឋាភិបាលវៀតណាមស្នើក្រុមហ៊ុនបរទេសឲ្យរកវ៉ាក់សាំង ចាក់ជូនកម្មកររបស់ខ្លួន

ព័ត៌មាន
រដ្ឋាភិបាលវៀតណាមកំពុងស្នើដល់ក្រុមហ៊ុន Samsung Electronics រួមទាំងក្រុមហ៊ុនបរទេសផ្សេងទៀត ឲ្យស្វែងរកបញ្ជាទិញវ៉ាក់សាំងកូវីដ-១៩ ដើម្បីយកម…

រោងចក្រផលិតរថយន្តធំៗពីរត្រូវផ្អាក ក្រោយម៉ាឡេស៊ីបិទខ្ទប់ប្រទេសជាថ្មី

ព័ត៌មាន
ក្រុមហ៊ុនផលិតរថយន្តល្បីៗនៅលើពិភពលោកចំនួន២ គឺ ក្រុមហ៊ុនផលិតរថយន្តរបស់ជប៉ុន Toyota និង Honda នឹងផ្អាកផលិតកម្មរបស់ខ្លួននៅប្រទេសម៉ាឡេស៊ីច…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ