ក្រុមហ៊ុនបារាំងតូតាល់

ក្រុមហ៊ុនបារាំងតូតាល់ ចុះកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ាក់ក្នុងទំហំទឹកប្រាក់ ២៧ពាន់លានដុល្លារ


ក្រុមហ៊ុនប្រេងដ៏ធំមួយរបស់បារាំង គឺ តូតាល់ បានចុះហត្ថលេខាជាមួយនឹងរដ្ឋាភិបាលប្រទេសអ៊ីរ៉ាក់ លើកិច្ចព្រមព្រៀងមួយដែលមានតម្លៃទឹកប្រាក់ដល់ទៅ២៧ពាន់លានដុល្លារអាមេរិក ដើម្បីអភិវឌ្ឍវិស័យប្រេង និងឧស្ម័ននៅក្នុងប្រទេសសម្បូរធនធានប្រេងមួយនេះ ឲ្យមានទិន្នផលប្រេងកាន់តែប្រសើរឡើង។ កិច្ចព្រមព្រៀងដ៏ធំមួយនេះ ក៏មានការចូលរួមវត្តមានជាសាក្សី ពីនាយករដ្ឋមន្ត្រីប្រទេសអ៊ីរ៉ាក់ផងដែរ។ភាគីទាំងពីរ ក៏បានចុះហត្ថលេខាលើគម្រោងសាងសង់រោងចក្រអគ្គិសនីដើរដោយថាមពលបន្ទះសូឡាទំហំ១ពាន់មេហ្គាវ៉ាត់ផងដែរ។
ក្រុមហ៊ុនបារាំងតូតាល់

កិច្ចព្រមព្រៀង​តម្លៃ​២៧​ពាន់​លាន​ដុល្លារ​ដែល​ក្រុមហ៊ុន​បារាំង​តូ​តា​ល់ ចុះហត្ថលេខា​ជាមួយ​រដ្ឋាភិបាល​ប្រទេស​អ៊ី​រ៉ា​ក់​នេះ គឺ​ដើម្បី​អភិវឌ្ឍ​អណ្តូងរ៉ែ រ៉ា​តា​វី នៅ​ភាគ​ខាងត្បូង​ប្រទេស​អ៊ី​រ៉ា​ក់ រួម​មាន មជ្ឈមណ្ឌល​កែ​ច្នៃ​ឧស្ម័ន​ពី​អណ្តូងប្រេង​ចំនួន ៥ ព្រមទាំង​គម្រោង​កែ​ច្នៃ​ទឹកប្រៃ និង​ការ​ចាក់​ចូល​ក្នុង​អាង​ស្តុក ដើម្បី​រក្សា​កម្រិត​ផលិតកម្ម​ប្រេង​។ បន្ថែម​ពី​នេះ ក៏​មានការ​ចុះហត្ថលេខា​លើ​គម្រោង​សាងសង់​រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ថាមពល​បន្ទះ​សូ​ឡា​ទំហំ​១​ពាន់​មេ​ហ្គា​វ៉ា​ត់​ផង​ដែរ​។

គួរ​កត់​សម្គាល់ថា អ៊ី​រ៉ា​ក់​ត្រូវការ​អភិវឌ្ឍ​ធនធាន​ឧស្ម័ន និង​អគ្គិសនី​ក្នុងស្រុក ដើម្បី​បំពេញតម្រូវការ ជា​ពិសេស​នៅ​រដូវក្តៅ ខណៈ​ប្រទេស​នេះ​ពឹងផ្អែក​យ៉ាង​ខ្លាំង​លើ​ការ​នាំ​ចូល​ឧស្ម័ន និង​អគ្គិសនី​ពី​អ៊ី​រ៉​ង់​។ តួយ៉ាង នៅ​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ មាន​បញ្ហា​មិន​ប្រក្រតី​មួយ​ចំនួន​ទាក់ទង​នឹង​ការ​ទូទាត់​ប្រាក់​ដែល​អ៊ី​រ៉ា​ក់​នៅ​ជំពាក់​អ៊ី​រ៉​ង់ ហើយ​ស្រប​ពេល​ថ្មី​ៗ​នេះ នៅ​អ៊ី​រ៉​ង់​ក៏​មាន​តម្រូវការ​ប្រើប្រាស់​អគ្គិសនី​ខ្ពស់​ផង​ដែរ​។

ជាក់ស្ដែង កាលពី​ខែមិថុនា រដ្ឋមន្ត្រីក្រសួង​ប្រេង​អ៊ី​រ៉ា​ក់ បាន​និយាយ​ថា លោក​មាន​បំណង​បង្កើន​សមត្ថភាព​ផលិត​ឧស្ម័ន​កាន់តែ​ច្រើន​ថែម​ទៀត ខណៈ​បច្ចុប្បន្ន​ប្រទេស​អ៊ី​រ៉ា​ក់​នាំ​ចូល​ឧស្ម័ន​យ៉ាងច្រើន​ពី​ក្រៅប្រទេស ដើម្បី​បំពេញតម្រូវការ​ក្នុងស្រុក​។ 

អ៊ី​រ៉ា​ក់​ត្រូវ​បាន​គេ​មើលឃើញ​ថា មាន​ធនធាន​ប្រេង និង​ឧស្ម័ន​យ៉ាង​សម្បូរ​បែប ប៉ុន្ដែ ប្រទេស​នៅ​ខ្វះ​បច្ចេកទេស​ក្នុង​ការ​ទាញ​យក​ឧស្ម័ន​ធម្មជាតិ​មក​ប្រើប្រាស់ ដូចនេះ​ឧស្ម័ន​ទាំងនោះ​ត្រូវ​បាន​រលាយ​ដុត​ចោល​ក្នុង​បរិយាកាស​។

ក្រុម​អ្នកជំនាញ​បាន​លើក​ឡើង​ថា ការ​ដែល​អ៊ី​រ៉ា​ក់​មិន​មាន​បច្ចេកទេស​ទាញ​យក​ឧស្ម័ន​ធម្មជាតិ​ប្រកបដោយ​ប្រសិទ្ធភាព​នេះ បាន​ធ្វើ​ឱ្យ​ប្រទេស​នេះ​កំពុង​ខ្ជះខ្ជាយ​ប្រាក់​ចំណូល​រាប់​លាន​។

ដូច្នេះ​ហើយ អ៊ី​រ៉ា​ក់​សង្ឃឹមថា កិច្ចព្រមព្រៀង​ជាមួយនឹង​ក្រុមហ៊ុន​បារាំង​តូ​តា​ល់​ថ្មី​ៗ​នេះ នឹង​ជួយ​ជំរុញ​ឲ្យ​យ​អ៊ី​រ៉ា​ក់​អាច​បង្កើន​សមត្ថភាព​ទាយក​ចំណូល​បាន​កាន់តែ​ច្រើន​ពី​ប្រេង និង​ឧស្ម័ន ខណៈ​ដែល​ចំណូល​របស់​ប្រទេស​នេះ ដល់​ទៅ ៩០% ទៅ​ហើយ គឺជា​បាន​មក​ពី​ឧស្សាហកម្ម​ប្រេង និង​ឧស្ម័ន​៕

អត្ថបទ​៖ ស៊ើ​ង និមល់

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឥណ្ឌាត្រៀមទប់ទល់នឹងរកលកឆ្លងកូវីដ-១៩ជាថ្មីទៀតហើយ ដោយគ្រោងបង្កើនផលិតអុកស៊ីហ្សែន៥០%ទៀត

ព័ត៌មាន
ឥណ្ឌា​មាន​បំណង​បង្កើន​សមត្ថភាព​ផលិត​អុកស៊ីហ្សែន​របស់​ខ្លួន​ឲ្យ​ដល់​ចំនួន ១​ម៉ឺន​៥​ពាន់​តោន​ក្នុង​មួយ​ថ្ងៃ ដើម្បី​ត្រៀម​បង្ការ​ទុក មុន​ព…

ក្រុមសិទ្ធិមនុស្សនៅអាល្លឺម៉ង់ប្តឹងក្រុមហ៊ុនលក់សម្លៀកបំពាក់ ដែលទិញសម្លៀកបំពាក់ផលិតនៅតំបន់ស៊ិនជាំងប្រទេសចិន

ព័ត៌មាន
ក្រុមអ្នកសិទ្ធិមនុស្សមួយក្រុមបានដាក់ពាក្យបណ្តឹងទៅអាជ្ញាធរប្រទេសអាល្លឺម៉ង់កាលពីថ្ងៃច័ន្ទដើមសប្តាហ៍នេះ ដោយបានចោទប្រកាន់ក្រុមហ៊ុន និងហាងលក់រាយ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ