អត្ថបទក្រុមហ៊ុន

ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា ដាក់ដំណើរការកម្មវិធីធនាគារចល័តថ្មីឈ្មោះ “FTB Mobile”


នៅថ្ងៃទី២ ខែឧសភាព ឆ្នាំ២០២២ ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា (FTB) បានដាក់ឱ្យដំណើរការជាផ្លូវការនូវកម្មវិធីធនាគារចល័តតាមទូរស័ព្ទថ្មី ដែលមានឈ្មោះថា “FTB Mobile” សំរាប់អតិថិជនបុគ្គល និងដើម្បីជំនួសកម្មវិធីធនាគារចល័តតាមទូរស័ព្ទចាស់ ដែលមានឈ្មោះថាមហាបុត្រ (MohaBot)។
ឥឡូវនេះ កម្មវិធីធនាគារចល័តតាមទូរស័ព្ទថ្មី FTB Mobile មាននៅលើ Google Play Store និង App Store ។
ដោយ

ការដាក់ឱ្យដំណើរការជាផ្លូវការនូវកម្មវិធីធនាគារចល័តតាមទូរស័ព្ទថ្មីនេះគឺជាការឆ្លើយតបនឹងតម្រូវការកើនឡើង នៃសេវាកម្មធនាគារឌីជីថល ពោលគឺសេវាធនាគារចល័តតាមទូរស័ព្ទ។ ឥឡូវនេះ កម្មវិធីធនាគារចល័តតាមទូរស័ព្ទថ្មី FTB Mobile មាននៅលើ Google Play Store និង App Store ។

“ភាពច្នៃប្រឌិតគឺជាផ្នែកមួយដ៍សំខាន់នៅក្នុងបេសកកម្មរបស់ធនាគារFTB ហើយដែលបានជួយជំរុញឱ្យធនាគារបន្តវិវត្តន៍ប្រកបដោយជោគជ័យ និងទទួលបានការពេញចិត្តពីសំណាក់អតិថិជនគ្រប់រូប និងគ្រប់ជំនាន់“ លោកសយ សត្យា នាយកសេវាធនាគារឌីជីថលរបស់ធនាគារ FTB បានមានប្រសាសន៍ថា “FTB Mobile ត្រូវបានបង្កើតឡើងដោយផ្អែកលើធាតុស្នូលបី៖ សុវត្ថិភាព ងាយស្រួល និងរហ័ស។ ជាមួយនឹង FTB Mobile ធនាគារFTBមានគោលដៅបំពេញតាមតម្រូវការរបស់អតិថិជន អោយបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព ដើម្បីសម្រួលដល់ការប្រើប្រាស់ និងការធ្វើប្រតិបត្តិការហិរញ្ញវត្ថុ​ បានគ្រប់ពេលវេលា គ្រប់ទីកន្លែង និងប្រកបដោយទំនុកចិត្ត ក្នុងយុគសម័យឌីជីថលនេះ។“

នៅឆ្នាំ២០១៧ ធនាគារFTB បានដាក់ឱ្យដំណើរការមហាបុត្រ (MohaBot) ជាកម្មវិធីធនាគារចល័តមួយក្នុងចំណោមកម្មវិធីដំបូងគេមួយចំនួន ដែលបានចាប់ផ្តើមនៅក្នុងទីផ្សារកម្ពុជានាពេលនោះ ។ ក្នុងកំឡុងពេល៥ ឆ្នាំកន្លងទៅនេះ កម្មវិធី MohaBot បានផ្តល់ជូន​អតិថិជននូវនឹងមធ្យោបាយងាយស្រួល និងសុវត្ថិភាពក្នុងការធ្វើប្រតិបត្តិការហិរញ្ញវត្ថុ។ ឥឡូវនេះ MohaBot ត្រូវបានជំនួសដោយកម្មវិធីទំនើបថ្មី " FTB Mobile " ដែលត្រូវបានបង្កើតឡើងជាមួយបច្ចេកវិទ្យាចុងក្រោយបំផុត រួមទាំងមុខងារប្រើប្រាស់សំបូរបែបច្រើនបន្ថែមទៀត លើសពីនេះក៏មានរចនារូបរាងថ្មីទាំងស្រុង ប៉ុន្តែនៅតែតំណាងឱ្យអត្តសញ្ញាណ និងម៉ាកសញ្ញាអាជីវកម្មរបស់ធនាគារFTB ។

លោកសត្យាបានបន្តទៀតថា៖ “ធនាគារFTB សម្រេចបាននូវភាពច្នៃប្រឌិតប្រកបដោយការយកចិត្តទុកដាក់ខ្ពស់លើការ​បំពេញតាមតម្រូវការរបស់អតិថិជន។ នៅពីក្រោយភាពច្នៃប្រឌិតនេះ ក្រុមការងារទទួលបន្ទុកគំរោងរបស់ធនាគារបានបំពេញភារកិច្ចយ៉ាងជិតស្និតជាមួយដៃគូពាក់ព័ន្ធដើម្បីសម្រេចឱ្យបាននូវការអភិវឌ្ឍន៍ ដែលផ្តល់អត្ថប្រយោជន៍ដល់អតិថិជន និងអ្នកប្រើប្រាស់។ មូលហេតុទាំងនេះហើយដែលជាមួយនឹងFTB Mobile ធនាគារFTB ប្តេជ្ញាផ្តល់សេវាជូនអតិថិជនដោយមានការយកចិត្តទុកដាក់ខ្ពស់ ហើយព្រមទាំងមានបុគ្គលិកផ្នែកថែទាំអតិថិជននៅរង់ចាំគំាទ្រ និងផ្តល់សេវាជូន២៤ម៉ោងក្នុងមួយថ្ងៃ និង៧ថ្ងៃក្នុងមួយសប្តាហ៍។​“

សេវាកម្មជាច្រើនសំបូរបែបដែលផ្តល់ជូនដោយ FTB Mobile ហើយអតិថិជនអាចធ្វើការពិនិត្យសមតុល្យ ផ្ទេរប្រាក់រវាងគណនីនៅក្នុងធនាគារFTB ផ្ទេរប្រាក់ទៅគណនីនៅធនាគារក្នុងស្រុក ធ្វើកាលវិភាគទូទាត់វិក្កយបត្រ ផ្ទេរប្រាក់ទៅក្រៅប្រទេស បង់ថ្លៃទំនិញ សេវាតាមរយៈការស្កេន QR និងការស្នើសុំកម្ចីនៅលើកម្មវិធី​ FTB Mobile ផងដែរ៕​

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិននឹងកាត់បន្ថយពន្ធនាំចូលធ្យូងថ្មដល់ត្រឹមសូន្យចាប់ពីថ្ងៃទី ១ ខែឧសភា

ព័ត៌មាន
ក្រសួងហិរញ្ញវត្ថុចិនបានបញ្ជាក់នៅថ្ងៃទិ២៨មេសាថា ប្រទេសចិននឹងកាត់បន្ថយពន្ធនាំចូលសម្រាប់ធ្យូងថ្មគ្រប់ប្រភេទមកត្រឹមសូន្យភាគរយ ចាប់ពីថ្ងៃទី ១ ខែ …

កម្ពុជា-ថៃ សម្រេចបើកច្រកព្រំដែនអន្តរជាតិប៉ោយប៉ែតឲ្យប្រជាពលរដ្ឋធ្វើដំណើរឡើងវិញហើយ!

ព័ត៌មាន
អ្នកនាំពាក្យរដ្ឋបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា ភាគីកម្ពុជា និងថៃ បានសម្រេចបើកច្រកព្រំដែនអន្តរជាតិប៉ោយប៉ែតឲ្យប្រជាពលរដ្ឋឆ្លងចេញចូលឡើងវិញ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ