តម្លៃប្រេងក្នុងស្រុក​

តម្លៃប្រេងឥន្ធនៈនៅកម្ពុជា បន្តឡើងថ្លៃបន្ថែមទៀត នៅពាក់កណ្តាលខែកុម្ភៈ នេះ


នៅពាក់កណ្តាលខែកុម្ភៈ នេះ តម្លៃលប្រេងឥន្ធនៈនៅកម្ពុជាបន្តឡើងថ្លៃ១០០រៀល ទៅ១៥០រៀលក្នុង១លីត្រ ខណៈដែលតម្លៃប្រេងឆៅនៅលើទីផ្សារសកលលោក ក៏បានហក់ឡើងថ្លៃផងដែរចាប់ពីដើមខែមករា ឆ្នាំ២០២១មក។
តម្លៃប្រេងក្នុងនិងក្រៅប្រទេសបន្តឡើងថ្លៃ
ដោយ

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម ចាប់ថ្ងៃទី១៦ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ ប្រេងសាំង​ធម្មតា​ត្រូវលក់ចេញ ៣,៥០០រៀលក្នុង១លីត្រ កើនឡើង១០០រៀល ខណៈប្រេង​ម៉ាស៊ូត​លក់​ចេញ​​៣,២០០រៀលក្នុង១លីត្រ កើនឡើង១៥០រៀលក្នុង១លីត្រ។

យើងសង្កេតឃើញថា តម្លៃប្រេងឥន្ធនៈនៅកម្ពុជា បានបន្តឡើងថ្លៃជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានខែ​ចុង​ក្រោយនេះ ពោលគឺតាំងពីខែវិច្ឆិកា ឆ្នាំ២០២០ មកម្ល៉េះ។ បើប្រៀបធៀប​តម្លៃ​ប្រេងឥន្ធនៈ​តាំងពីពាក់​កណ្តាលខែវិច្ឆិកា ឆ្នាំ២០២០ ដល់បច្ចុប្បន្ន ប្រេងសាំងធម្មតាបានឡើងថ្លៃ ៥៥០រៀលក្នុង១លីត្រ ខណៈ​ប្រេងម៉ាស៊ូតឡើង ៦៥០រៀលក្នុង១លីត្រ។  

បើក្រឡេកទៅមើលតម្លៃប្រេងឆៅ​នៅលើទីផ្សារពិភពលោក ក៏ដូចជាទីផ្សារ WTI របស់អាមេរិក ក៏បាន​ឡើងថ្លៃផងដែរ។ បើគិតត្រឹមខែមករា ​ដើមឆ្នាំ​២០២១ មកដល់ខែកុម្ភៈ តម្លៃប្រេងឆៅបានឡើងថ្លៃពី៥២​ដុល្លារអាមេរិកដល់៦០ដុល្លារអាមេរិកក្នុងមួយបារ៉ែល។

ការឡើងថ្លៃ​នៃតម្លៃប្រេងឆៅ​នៅលើ​ទីផ្សារសកលលោកនេះ ត្រូវបាន​អ្នកជំនាញ​ពន្យល់ថា គឺដោយសារតែ​មានការ​កាត់បន្ថយ​ផលិតកម្មប្រេង​ពីប្រទេស​ផលិតប្រេងធំៗ គួបផ្សំ​នឹងក្ដីសង្ឃឹមខ្ពស់​នៃ​ការស្ទុះងើបឡើងវិញ​នៃសេដ្ឋកិច្ចសកល ដែលនឹងជំរុញ​ឲ្យ​មានតម្រូវការ​ប្រើប្រាស់​ប្រេង​នឹង​កាន់តែ​មានការកើនឡើងខ្ពស់ជាងមុន៕

សូមទស្សនាសេចក្តីរាយការណ៍បន្ថែមខាងក្រោម៖ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិនច្រានចោលរឿងចោទប្រកាន់ថានៅពីក្រោយរដ្ឋប្រហារនៅភូមាខណៈអាមេរិកបន្តដាក់សម្ពាធ

ព័ត៌មាន
កន្លងមកធ្លាប់បានលេចធ្លាយពាក្យចចាមរាមថា ចិនជាអ្នកនៅពីក្រោយ និងបានទំនុងបម្រុងការធ្វើរដ្ឋប្រហារនៅភូមា តាមរយៈការបញ្ជូនអ្នកបច្ចេកទេសចិន ដើម្បីម…

ការនាំចេញគ្រឿងអេឡិចត្រូនិកវៀតណាមកំពុងកញ្ជ្រោលផ្ទុះឡើងកាន់តែខ្លាំង

ព័ត៌មាន
ការនាំចេញគ្រឿងអេឡិចត្រូនិករបស់វៀតណាម បាននិងកំពុងកញ្ជ្រោលផ្ទុះឡើងកាន់តែខ្លាំង ដោយសារតែមានការវិនិយោគផ្ទាល់ពីបរទេសកើនឡើង។ តួយ៉ាង នៅក្នុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ