បបរកង្កែប-G7

បបរកង្កែបរសជាតិសាំងហ្គាពួរ មានលក់នៅភោជនីយដ្ឋាន G7


G7 Sin Ma ជាយីហោមកពីប្រទេសសិង្ហបុរី ដែលបានបង្កើតដំបូងគេនៅភ្នំពេញ ដើម្បីសម្រិតសម្រាំងម្ហូបអាហារពិសេស ដោយចុងភៅជនជាតិសិង្ហបុរី សម្រាប់បំពេញសេចក្តីត្រូវការរបស់ប្រជាជនកម្ពុជានាពេលបច្ចុប្បន្ន ដែលចូលចិត្តអាហារមានគុណភាព សោភ័ណភាព និង អនាម័យខ្ពស់។
នេះជាបបរកង្កែបរសជាតិសាំងហ្គាពួរ ដែលមានលក់នៅភោជនីយដ្ឋាន G7 Sin Ma Claypot Live Frog
ដោយ

G7 Sin Ma មានបបរកង្កែប ដែលជាអាហារដ៏ឈ្ងុញឆ្ងាញ់ ប្រកបដោយអនាម័យខ្ពស់។ ក្រៅពីបបរកង្កែប ភោជនីយដ្ឋាន G7 មានប្រភេទអាហារជាច្រើនប្រភេទទៀត ដោយបើកដល់ទៅ៣ពេលឯនោះ គឺពេលថ្ងៃត្រង់ ល្ងាច និង យប់ ដោយបើកពីម៉ោង១១ព្រឹកដល់ម៉ោង២កន្លះ និង ម៉ោង៥ល្ងាច រហូតដល់ម៉ោង៣ព្រឹកព្រហាម។

លោក តាំង ខុន នាយកគ្រប់គ្រងទូទៅភោជនីយដ្ឋាន G7 Sin Ma Claypot Live Frog បានលើកឡើងថា ប្រជាពលរដ្ឋខ្មែរពីមួយថ្ងៃទៅមួយថ្ងៃ មានការយល់ដឹង និង ឲ្យតម្លៃលើការទទួលទានចំណីអាហារដែលមានគុណភាពកាន់តែខ្លាំងឡើងៗ ពិសេស ភោជនីយដ្ឋានស្ដង់ដារតែម្ដង។ ដូច្នេះហើយ ទើបធ្វើឲ្យយីហោភោជនីយដ្ឋានល្បីៗ ទាំងក្នុងស្រុក និងមកពីក្រៅស្រុក បានបើកបន្តកន្ទុយគ្នាជាបន្តបន្ទាប់។

លោកបន្ថែមថា អំណាចនៃការចាយវាយលើម្ហូបអាហារដែលមានគុណភាពខ្ពស់ បានសបញ្ជាក់ឲ្យឃើញពីការលូតលាស់នៃសេដ្ឋកិច្ចក្នុងប្រទេស ក៏ដូចជាកំណើនជីវភាពរបស់ប្រជាជនផងដែរ។

បើតាមការអះអាងពីនាយកគ្រប់គ្រងទូទៅដដែលនេះ បានគូសបញ្ជាក់ដែរថា ភោជនីយដ្ឋាន G7 របស់លោកក៏គ្រោងនឹងពង្រីកសាខាបន្ថែមទៀតនៅរាជធានីភ្នំពេញ និងបន្តពង្រីកទៅខេត្តដែលជាទិសដៅទេសចរណ៍ផ្សេងទៀត ដូចជា ខេត្តព្រះសីហនុ និងសៀមរាប ជាដើម ខណៈដែលបច្ចុប្បន្ន ភោជនីយដ្ឋាននេះទើបតែមាន ២សាខាប៉ុណ្ណោះ។

នេះជាបបរកង្កែបរសជាតិសាំងហ្គាពួរ នៅភោជនីយដ្ឋាន G7 Sin Ma Claypot Live Frog

ភោជនីយដ្ឋាន G7 Sin Ma មានទីតាំងស្ថិតនៅ ៣៣៦c មហាវិថីព្រះមុនីវង្ស (St93) Coner st 282 សង្កាត់បឹងកេងកង១ ខណ្ឌចំការមន។ ទំនាក់ទនងលេខទូរស័ព្ទ៖ ០២៣ ៨០១ ២២២ ឬ ០១៧ ៧៨៣ ៧៧៧៕


© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វីដេអូ៖ ជា សុខលាង សហគ្រិន​ស្រ្តី​វ័យ​ក្មេង​ដែល​​ក្ដោប​ក្ដាប់​ជំនួញ​ច្រើន​មុខ!

ព័ត៌មាន
ក្នុង​វ័យ​ត្រឹម​តែ​៣៤​ឆ្នាំ អ្នកស្រី ជា សុខលាង បាន​ក្លាយ​ជា​អ្នក​ជំនួញ​វ័យ​ក្មេង ដែល​មាន​មុខ​ជំនួញ​ជា​ច្រើន​គួរសម​​នៅ​កម្ពុជា។

ទំហំពាណិជ្ជកម្ម កម្ពុជា-អាមេរិក ២០១៧ មានជាង៣,៤ពាន់លានដុល្លារ

ព័ត៌មាន
គិតពេញ១ឆ្នាំ២០១៧ កន្លងទៅ ទំហំពាណិជ្ជកម្មកម្ពុជា សហរដ្ឋអាមេរិក មានចំនួនជាង ៣,៤ពាន់លានដុល្លារអាមេរិក ដែលមានការកើនឡើងគួរឲ្យកត់សម្គាល់ បើ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ