របរកាត់ដេរសម្លៀកបំពាក់

របរកាត់ដេរសម្លៀកបំពាក់មង្គលការ ចាប់ផ្តើមមានហាងឆេងវិញ!


អ្នកប្រកបមុខរបរកាត់ដេរសម្លៀកបំពាក់សម្រាប់ចូលរួមកម្មវិធីអាពាហ៍ពិពាហ៍ និងកម្មវិធីផ្សេងបោះដុំ បានសម្តែងនូវក្តីរីករាយឡើងវិញ ក្រោយពីរាជរដ្ឋាភិបាល បានអនុញ្ញាតឲ្យមានការរៀបចំកម្មវិធីអាពាហ៍ពិពាហ៍ឡើងវិញ ដោយពួកគាត់បានលើកឡើងថា បច្ចុប្បន្ន កាត់ដេរស្ទើរតែមិនទាន់ផង។
របរកាត់ដេរសម្លៀកបំពាក់មង្គលការ ចាប់ផ្តើមមានហាងឆេងវិញ!
ដោយ

អ្នកស្រី ដួង ស៊ីណែត បានប្រកបរបរជាជាងកាត់ដេរនេះ ជាង១០ឆ្នាំមកហើយ ក្រោយពីអ្នកបានឈប់ពីការងាររោងចក្រ ព្រោះតែរោងចក្របានបិទទ្វារ។ អ្នកស្រីបានឲ្យដឹងថា របរនេះ កាក់កបគ្រាន់បើដែរ ដោយអាចឲ្យអ្នកស្រីរកចំណូលបាន ពី៧០០ ទៅ៨០០ដុល្លារក្នុងមួយខែ ហើយថែមទាំងមានពេលវេលា មើលថែកូនទៀត តែចាប់តាំងពីការមានការរីករាលដាលកូវីដ១៩មក បានធ្វើឲ្យអ្នកស្រី បាត់បង់ចំណូលប្រមាណជា៧០%។

ប៉ុន្តែ ក្រោយពេលរាជរដ្ឋាភិបាល អនុញ្ញាតឲ្យមានការរៀបចំកម្មវិធីផ្សេងៗ ជាពិសេសកម្មវិធីអាពាហ៍ពិពាហ៍ឡើងវិញហើយនោះ អ្នកស្រី ឯម ស្រីមុំ ដែលជាអ្នកប្រកបរបរដូចគ្នាដែរនោះ បានអះអាងថា សព្វថ្ងៃនេះ កំពុងខ្វះជាងដេរបន្ថែម ព្រោះតែតម្រូវការចាប់ផ្តើមមានឡើងវិញហើយ។

បើតាមជាងកាត់ដេរសម្លៀកបំពាក់ទាំង២នាក់ខាងលើនេះ ឲ្យដឹងថា ពួកគាត់កាត់ដេរសម្លៀកបំពាក់សម្រាប់តែស្លៀកក្នុងកម្មវិធីប៉ុណ្ណោះ ដែលការកាត់ដេរនោះ គឺមិនចាំបាច់ចំណាយដើមទុននោះទេ ព្រោះថា ការចេញម៉ូត សាច់កំណាត់និងសម្ភារៈផ្សេងៗទៀត គឺម៉ូយធំនៅផ្សារអូរឬស្សី និងផ្សារអូឡាំពិក ជាអ្នកផ្តល់ឲ្យ។ ហើយសម្រាប់ថ្លៃឈ្នួល នៃការកាត់ដេរនេះដែរ  គឺបានតម្លៃ១ម៉ឺន ទៅ២ម៉ឺនរៀល តាមប្រភេទអាវ ដោយក្នុងមួយថ្ងៃគាត់អាចរកចំណូលបានពីរបរនេះ ពី១៥ទៅ២០ម៉ឺនរៀល៕

សូមទស្សនាសេចក្តីរាយការណ៍ដូចខាងក្រោម៖

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វិចិត្រករ​ខ្មែរ​សញ្ជាតិ​កាណាដា បើក​វិចិត្រសាល​និង​ស្ទូឌីយោ​សម្រាប់​សិល្បករ​ក្មេងៗ នៅ​សហគមន៍​ខុនដូ Urban Village

ព័ត៌មាន
ដោយ​សហការ​ជាមួយ​គម្រោង​ខុនដូ Urban Village និង​មជ្ឈមណ្ឌល​ច្នៃប្រឌិត Factory Phnom Penh, វិចិត្រសាល និង​ស្ទូឌីយោ អែហ្វ ធី ( FT Galler…

វិស័យធានារ៉ាប់រងឆ្នាំ២០២០នៅតែមានកំណើនទោះមានវិបត្តិកូវីដ-១៩

ព័ត៌មាន
អ្នកជំនាញនៅក្នុងវិស័យធានារ៉ាប់រងបានឲ្យដឹងថា បើទោះបីជានៅអំឡុងពេលកូវីដ-១៩ បណ្តាប្រទេសនៅលើពិភពលោក រួមទាំងកម្ពុជាផងនោះ បានជួបវិបត្តិធ្ងន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ