តម្លៃឧស្ម័នបានធ្លាក់ចុះហើយ ចុះហេតុអ្វីអតិផរណានៅមិនទាន់ស្រកចុះទៅវិញយ៉ាងដូច្នេះ?

តម្លៃឧស្ម័នបានធ្លាក់ចុះហើយ ចុះហេតុអ្វីអតិផរណានៅមិនទាន់ស្រកចុះទៅវិញយ៉ាងដូច្នេះ?


តម្លៃឧស្ម័នមានទំនោរទៅរកការធ្លាក់ចុះអស់រយៈពេលជាង ៥០ ថ្ងៃជាប់ៗគ្នាមកហើយ ដែលធ្វើឱ្យអ្នកប្រើប្រាស់ហាក់មានការធូរចិត្តច្រើនជាងមុន ចំពោះជំនួយផ្នែកហិរញ្ញវត្ថុដ៏សំខាន់មួយនេះ។ ប៉ុន្តែ គេនៅមិនទាន់មានការស្រណុកចិត្តនៅឡើយទេ ដ្បិតថាកន្លងមក តម្លៃឧស្ម័នបានដើរតួនាទីសំខាន់ណាស់ ក្នុងការរុញឲ្យមានកំណើនអតិផរណាក្នុងកម្រិតខ្ពស់ក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសជាច្រើន ពិសេសអាមេរិកតែម្ដង។
តម្លៃឧស្ម័នបានធ្លាក់ចុះហើយ ចុះហេតុអ្វីអតិផរណានៅមិនទាន់ស្រកចុះទៅវិញយ៉ាងដូច្នេះ?

ដូច្នេះហើយ អ្នកវិភាគបានព្រមានថា នៅតែមានកត្តាមួយចំនួន ដែលនឹងរក្សាតម្លៃទំនិញជារួម មិនឱ្យធ្លាក់ចុះបានឆាប់រហ័សនោះឡើយ។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មាន CNN។

តម្លៃឧស្ម័នអាចធ្លាក់ចុះថែមទៀតនាពេលបច្ចុប្បន្ន ដែលតម្លៃជាមធ្យម ហ្គាសមួយកាឡូន ឬស្មើនឹងប្រហែល ៤លីត្រកន្លះ បានធ្លាក់ចុះតម្លៃជិតមួយដុល្លារ ចាប់តាំងពីកើនឡើងខ្លាំងកាលពីខែមិថុនាមក ប៉ុន្តែចក្ខុវិស័យប្រេងរយៈពេលវែងបានបង្ហាញពីការស្តុកទុកប្រេងធ្លាក់ចុះទាប ដែលនឹងធ្វើឱ្យតម្លៃប្រេងលើទីផ្សារនៅតែកើនឡើងខ្ពស់។

លោក Rob Haworth អ្នកយុទ្ធសាស្រ្តវិនិយោគជាន់ខ្ពស់នៅក្រុមហ៊ុន Bank Wealth Management នៅសហរដ្ឋអាមេរិកបាននិយាយថា សង្គ្រាមរុស្ស៊ី និងអ៊ុយក្រែនគឺជាកត្តាមួយ ប៉ុន្តែមានការផ្គត់ផ្គង់ដ៏តឹងតែងពាក់ព័ន្ធនឹងរឿងនេះ ហើយច្បាស់ណាស់ គឺពិភពលោកចង់ឃើញជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែនត្រូវបានបញ្ចប់។ ប៉ុន្តែលោក Haworth គិតថា វានៅតែប្រឈមមុខនឹងសេដ្ឋកិច្ចពិភពលោកដែលខ្វះខាតប្រេងក្នុងរយៈពេលដ៏ខ្លីនាពេលខាងមុខនេះ។

ក្រុមអ្នកវិភាគពីបញ្ហាប្រេងផ្សេងទៀតបាននិយាយថា ក្រៅតែពីសង្គ្រាមរបស់រុស្ស៊ីទៅលើអ៊ុយក្រែននិងទណ្ឌកម្មដែលបានរំខានដល់ការនាំចេញប្រេងរបស់រុស្ស៊ីហើយនោះ នៅមានកត្តាសំខាន់មួយទៀត ដែលបន្ដសម្ពាធអតិផរណានោះ គឺភាពគ្មានឆន្ទៈ ឬអសមត្ថភាពរបស់ប្រទេសជាសមាជិកអង្គការប្រទេសនាំចេញប្រេង ហៅកាត់ថា OPEC ដើម្បីបង្កើនផលិតកម្មនិងកំណត់ចំនួនប្រេងបន្ថែមទៀតនៅលើទីផ្សារពិភពលោក។

ក្រុមប្រទេសផលិតប្រេង និងដៃគូរបស់ខ្លួនដែលគេស្គាល់ថាជា ក្រុម OPEC+ នោះកាលពីសប្តាហ៍មុនបានប្រកាសពីការបង្កើនទិន្នផលប្រេងតិចតួចចំនួន ១០ ម៉ឺនធុងក្នុងមួយថ្ងៃសម្រាប់ខែកញ្ញា ជាចំនួនតិចជាងអ្វីដែលទីផ្សារពិភពលោកបានរំពឹងទុកទៅទៀត។

កត្តាមួយទៀតគឺការស្ទាក់ស្ទើររបស់ក្រុមអ្នកផលិតប្រេងនៅអាមេរិកក្នុងការទម្លាក់ប្រាក់ដ៏ច្រើនចូលទៅក្នុងការទាញយកប្រេង និងការចម្រាញ់ឥន្ធនៈហ្វូស៊ីលតែម្ដង។

លោក Jeff Klearman អ្នកគ្រប់គ្រងផលបត្រក្រុមហ៊ុន GraniteShares របស់ក្រុមហ៊ុន ETF បាននិយាយថា វាមានបញ្ហារចនាសម្ព័ន្ធជាមួយឧស្សាហកម្មប្រេង និងឧស្ម័ន ដែលវាបានទាក់ទងដល់សមត្ថភាពចម្រាញ់។ ក្រុមហ៊ុនប្រេងមិនត្រឹមតែនៅសហរដ្ឋអាមេរិកប៉ុណ្ណោះទេ ប៉ុន្តែនៅទូទាំងពិភពលោកមិនបានពង្រីកសមត្ថភាពចម្រាញ់ប្រេងនោះទេដែលវាបានបន្តដាក់សម្ពាធលើតម្លៃឧស្ម័ន។

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


គ្រាន់តែកក់ភ្លាមនឹងទទួលបានការបញ្ចុះតម្លៃ ៨ពាន់ដុល្លាភ្លាមៗ បង់កាន់តែតិច បញ្ចុះតម្លៃកាន់តែច្រើន

ព័ត៌មាន
អស្ចារ្យខ្លាំងមែនទែន បុរីមេគង្គលែន បាននឹងកំពុងផ្តល់ជូនប្រូម៉ូសិនជាពិសេសសម្រាប់អតិថិជន របស់ខ្លួនយ៉ាងច្រើនសន្ធឹកសន្ធាប់ សម្រាប់វីឡាកូនកាត់…

តម្លៃពិសេស មុនពេលបើកលក់! បុរីមង្គលភ្នំពេញ រចនាផ្ទះម៉ូតថ្មី បើកប្លុកថ្មី បង់ត្រឹមតែជាង 400$/ខែ ដោយគ្មានការប្រាក់

ព័ត៌មាន
បុរីមង្គលភ្នំពេញ គឺជាបុរីឈានមុខគេមួយ ផ្នែកសំណង់រឹងមាំ និងមានម៉ូតផ្ទះស្អាត ទាន់សម័យ ដែលទទួលបានការគាំទ្រពីសំណាក់អតិថិជនរាប់ពាន់គ្រួសា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ