ប្រេងសាំងនៅ កម្ពុជា

ប្រេងសាំងនៅកម្ពុជាបន្តធ្លាក់ថ្លៃ១០០រៀលទៀតនៅចុងឆ្នាំ២០២១នេះ


តម្លៃប្រេងឥន្ធនៈលក់រាយលើទីផ្សារកម្ពុជាបានបន្តធ្លាក់ថ្លៃ មួយកម្រិតបន្ថែមទៀតនៅថ្ងៃព្រហស្បតិ៍ទី១៦ខែធ្នូនេះ ដោយបានធ្លាក់ចុះក្នុងអត្រា ១០០រៀលក្នុងមួយលីត្រសម្រាប់ការលក់រាយ លើប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ក្រសួងពាណិជ្ជកម្មនៅថ្ងៃនេះ។
រូបតំណាង
ដោយ

បើតាមសេចក្ដីប្រកាសដដែល គិតចាប់ពីថ្ងៃទី១៦ខែធ្នូ រហូតដល់ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២១នេះ សម្រាប់ប្រេងសាំងធម្មតានឹងមានតម្លៃ ​៤១០០៛ ខណៈប្រេងម៉ាស៊ូតមានតម្លៃ៣៧៥០៛ ក្នុង១លីត្រ ពោលគឺមានការធ្លាក់ចុះប្រមាណ១០០រៀលដូចគ្នា ពីតម្លៃលើកមុន​។

គួរជម្រាបថា ការថយចុះ នៃតម្លៃប្រេងឥន្ធនៈ នៅកម្ពុជានេះ គឺស្របគ្នាទៅ នឹងការថយចុះនៃតម្លៃប្រេងលើពិភពលោកដែរ បន្ទាប់ពី ប្រទេសមហាអំណាចសេដ្ឋកិច្ចធំៗ បានប្រកាសបញ្ចេញស្ដុកប្រេងបម្រុងទៅលើទីផ្សារ ក្រុមប្រទេសអ្នកផលិតប្រេងបានបង្កើនការផលិត និងបញ្ហាសំខាន់មួយទៀតនោះ គឺវត្តមាននៃមេរោគកូវីដ១៩បំប្លែងខ្លួន អូមីក្រុង ក៏បានធ្វើឲ្យតម្លៃប្រេងឆៅពិភពលោកដែលធ្លាប់តែប៉ោងខ្លាំង ត្រូវស្រកចុះបន្ដិចមកវិញផងដែរ៕ 

អត្ថបទ៖ ហួន ស្រីនីត

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ព្រឹទ្ធសភាអាមេរិក អនុម័តបង្កើនកម្រិតបំណុលដល់ជាង ៣១ទ្រីលានដុល្លារ

ព័ត៌មាន
ព្រឹទ្ធសភាអាមេរិក នៅថ្ងៃអង្គារសប្ដាហ៍នេះ បានអនុម័តបង្កើនកម្រិតបំណុលរដ្ឋាភិបាលសហព័ន្ធអាមេរិកបន្ថែម ២,៥ទ្រីលានដុល្លារអាមេរិកទៀត ដោយធ្វើឲ្យកម្…

សេវាធានាឥណទាន ផ្ដល់អត្ថប្រយោជន៍ និងឱកាស ដើម្បីគាំទ្រដល់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម

ព័ត៌មាន
សាជីវកម្មធានាឥណទានកម្ពុជា (ស.ធ.ក.) បានរៀបចំសិក្ខាសាលាស្តីអំពី «សេវាធានាឥណទាន៖ អត្ថប្រយោជន៍ និងឱកាស ដើម្បីគាំទ្រដល់ការអភិវឌ្ឍសហគ្រាសធុន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ