តម្លៃប្រេងសាំង

តម្លៃសាំងបន្ដធ្លាក់ចុះ ១០០ រៀលទៀតហើយ, មកនៅត្រឹម ២.២៥០ រៀលប៉ុណ្ណោះក្នុង ១លីត្រ


តម្លៃសាំង ដែលត្រូវបានកំណត់ដោយក្រសួងពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី ១៦ ខែមេសានេះ បានបន្ដធ្លាក់ចុះ ១០០ រៀលទៀតហើយ ដែលធ្វើឲ្យតម្លៃសាំងធម្មតាលក់លើទីផ្សារគឺមានតម្លៃ ត្រឹមតែ ២.២៥០ រៀលប៉ុណ្ណោះក្នុងមួយលីត្រ ខណៈដែលកាលពី ១៥ ថ្ងៃមុននេះ តម្លៃសាំងធម្មតាមាន ២.៣៥០ រៀល ក្នុងមួយលីត្រ។
សកម្មភាពចាក់ប្រេងរថយន្ដ (www.moneycrashers.com)
ដោយ

បើតាម​ការក្រសួងពាណិជ្ជកម្ម​កម្ពុជា ការធ្លាក់ចុះ​តម្លៃសាំងធម្មតា មកនៅ​ត្រឹម ២.២៥០ រៀល​ក្នុងមួយលីត្រនេះ គឺត្រូវបានកំណត់​ចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ៣០ ខែមេសា។

ដោយឡែក បើ​មើលទៅលើ​តម្លៃ​ប្រេង​ម៉ាស៊ូត​វិញ សម្រាប់​ការលក់​នៅអំឡុងពេល​ដូចគ្នានេះ គឺមាន មានការ​ធ្លាក់ចុះ ១៥០ រៀល ធៀបនឹង​កាលពី​១៥ថ្ងៃមុន ពោលគឺ​តម្លៃ​បច្ចុប្បន្ន​នៃប្រេងម៉ាស៊ូត សម្រាប់​ថ្ងៃទី ១៦ ដល់ថ្ងៃទី ៣០ខែមេសា គឺលក់​ត្រឹមតម្លៃ ២.៣០០ រៀល​ប៉ុណ្ណោះ​ក្នុងមួយលីត្រ។

ការធ្លាក់ចុះ នៃតម្លៃប្រេងសាំង​នៅកម្ពុជានេះ គឺត្រូវបាន​មន្ត្រី​នាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​អះអាងថា វា​គឺដើរស្រប​​ទៅនឹង​និន្នាការ​​ទីផ្សារ​ប្រេង​ឆៅ​របស់ពិភពលោក ដែលបាន​និងកំពុងធ្លាក់ចុះ។

តួយ៉ាង​តម្លៃ​ប្រេងឆៅពិភពលោក គិតត្រឹម​រសៀល​​ថ្ងៃទី១៦ ខែមេសានេះ សម្រាប់​ទីផ្សារ​ប្រេងឆៅ Brent Crude Oil Futures របស់ចក្រភព​អង់គ្លេស គឺមានតម្លៃ​ជាង ២៨,១៧ ដុល្លារអាមេរិក​ប៉ុណ្ណោះ ក្នុងមួយបារ៉ែល ខណៈដែលទីផ្សារ​ប្រេងឆៅ​អាមេរិក West Texas Intermediate Crude Oil Futures មានតម្លៃត្រឹមតែ ២០,២៨ ដុល្លារប៉ុណ្ណោះក្នុងមួយបារ៉ែល៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលរំពឹងថា ភាគហ៊ុនិកថ្មីរបស់កម្ពុជាអង្គរ អ៊ែរ នឹង «មានសមត្ថភាព និងលទ្ធភាពជាងមុន»

ព័ត៌មាន
រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានបញ្ជាក់ថា ក្រុមហ៊ុន អាកាសចរណ៍ជាតិវៀតណាម (Vietnam Airlines) គឺពិតជាបាននិងកំពុងដំណើរការលក់ភាគហ៊…

មេរោគ​កូវីដ១៩ ធ្វើ​ឲ្យ​ការសាងសង់​ព្រលាន​យន្តហោះ​ភ្នំពេញ​ថ្មី​មាន​ភាព​យឺតយ៉ាវ; បច្ចុប្បន្ន សាងសង់​បាន​៣០%ហើយ

ព័ត៌មាន
រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល បាន​ឲ្យដឹង​ថា ការអភិវឌ្ឍ​ព្រលាន​យន្តហោះ​ភ្នំពេញ​ថ្មី ដែល​មាន​ទីតាំង​ស្ថិតនៅ​តំបន់​ខេត្ត​កណ្តាល ជាប់…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ