តម្លៃប្រេងសាំងនៅកម្ពុជាបន្ដហក់ឡើងខ្ពស់

តម្លៃប្រេងសាំងនៅកម្ពុជាបន្ដហក់ឡើងខ្ពស់ដល់ ៤.០០០រៀលហើយក្នុងមួយលីត្រ


តម្លៃប្រេងឥន្ធនៈ នៅក្នុងប្រទេសកម្ពុជានាពេលថ្មីៗនេះ មានការប្រែប្រួលតម្លៃកើនកាន់តែខ្ពស់ជាងមុនដល់ ពោលគឺតម្លៃប្រេងសាំងធម្មតាដែលត្រូវលក់ចាប់ពីថ្ងៃទី ០១ ដល់ថ្ងៃទី ១៥ ខែកក្កដាកើនដល់ ៤.០០០រៀលហើយក្នុងមួយលីត្រ។ តម្លៃប្រេងឥន្ធនៈនៅកម្ពុជាឡើងថ្លៃនេះ នៅគ្រាដែលទីផ្សារប្រេងឆៅក្នុងតំបន់ និងពិភពលោកក៏មានការឡើងថ្លៃខ្ពស់ដែរ។
តម្លៃប្រេងក្នុងនិងក្រៅប្រទេសបន្តឡើងថ្លៃ
ដោយ

យោងតាមសេចក្ដីប្រកាសរបស់ក្រសួងពាណិជ្ជកម្ម​ដែលបានចេញផ្សាយនៅថ្ងៃទី០១ខែកក្កដា​ឆ្នាំ២០២១​បានឲ្យដឹងថា ការលក់រាយ​ប្រេងឥន្ធនៈនៅកម្ពុជា ដែលត្រូវបានអនុវត្ត​ចាប់ពី​ថ្ងៃ០១ដល់ថ្ងៃ​ទី១៥ កក្កដា ឆ្នាំ២០២១​ សម្រាប់​ប្រេង​សាំងធម្មតា​ត្រូវលក់​ក្នុងតម្លៃ ៤.០០០រៀលក្នុងមួយ​លីត្រ ខណៈដែល​ប្រេង​ម៉ាស៊ូត​​តម្លៃ ៣.៦០០រៀលក្នុងមួយលីត្រ។

តម្លៃប្រេងឥន្ធនៈ​នៅកម្ពុជាបាន​បន្ដកើនឡើង​ចាប់តាំងពី​ពាក់កណ្ដាល​ខែមេសា​មក ដោយ​តម្លៃប្រេង​សាំងធម្មតា​បាន​កើនឡើងពី ៣.៧០០រៀលក្នុងមួយលីត្រ មកដល់​៤.០០០រៀល​ក្នុងមួយលីត្រ។ 

ដោយឡែក​ ប្រេង​ម៉ាស៊ូតវិញ ក៏បានកើនឡើងពី ៣.២៥០វៀលក្នុងមួយលីត្រ ដល់ទៅ ៣.៦០០រៀល​ក្នុងមួយលីត្រ។​ បើយើកក្រឡេកមកមើល​ទីផ្សារ​ប្រេង​ឆៅ​សកលលោកវិញ គឺនៅតែមានសម្ទុះកើនឡើង​ ដោយ​គិតត្រឹម​ថ្ងៃទី ០២ ខែកក្កដា តម្លៃប្រេងឆៅ​នៅទីផ្សារអាមេរិក​មានតម្លៃចាង​៧៥​ដុល្លារក្នុងមួយធុងបារ៉ែល ខណៈដែល​នៅ​ទីផ្សារអង់គ្លេសវិញ​មានតម្លៃដល់ទៅជិត​៧៦​ដុល្លារទៅហើយ​ក្នុងមួយធុងបារ៉ែល៕

អត្ថបទ៖ ហួន ស្រីនីត

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ដើម្បីអាចទៅលេងកោះភូកេតបាន ភ្ញៀវទេសចរអន្តរជាតិត្រូវឆ្លងកាត់អ្វីខ្លះ?

ព័ត៌មាន
នៅថ្ងៃទី ១ ខែកក្កដា ប្រទេសថៃបានចាប់ផ្ដើមអនុវត្តសាកល្បងនូវគម្រោង Phuket Sandbox ដែលជាគម្រោងទេសចរណ៍ពិសេស ដើម្បីឈានទៅស្ដារវិស័យទេសចរណ៍ឡើង…

សាជីវកម្មធានាឥណទានបានផ្ដល់ការធានាប្រាក់កម្ចី ១៨ករណី ក្រោយបើកដំណើរការបាន៣ខែ

ព័ត៌មាន
ក្រោយពីបានដាក់ឲ្យដំណើរការកាលពីចុងខែមីនា ឆ្នាំ២០២១ មកទល់ពេលនេះ មានឥណទានចំនួន១៨ករណីប៉ុណ្ណោះ ដែលទទួលបានកម្ចីពីធនាគារ និងមីក្រូហិរញ្ញវត្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ