ការនាំចេញស្វាយកែវរមៀតកម្ពុជា

អាល្លឺម៉ង់ កំពុងសិក្សាលទ្ធភាពដើម្បីនាំចេញស្វាយកែវរមៀតកម្ពុជា ទៅទីផ្សារអាល្លឺម៉ង់ និងអឺរ៉ុប


ក្រោយពីកម្ពុជា នាំចេញផ្លែស្វាយកែវរមៀតត្រង់ទៅកាន់ទីផ្សារចិន និងកូរ៉េខាងត្បូងរួចមក ពេលនេះផ្លែស្វាយកម្ពុជា ហាក់កាន់តែមានសក្ដានុពលទីផ្សារសម្រាប់ទីផ្សារអន្តរជាតិ ខណៈប្រទេសអាល្លឺម៉ង់ក៏កំពុងសិក្សាពីលទ្ធភាព ដើម្បីនាំចេញផ្លែស្វាយកែវរមៀតរបស់កម្ពុជា ទៅកាន់ទីផ្សារអាល្លឹម៉ង់ និងអឺរ៉ុបផងដែរ។ ការបង្ហាញគោលបំណងនៃការនាំចេញស្វាយទៅផ្សារអឺរ៉ុបនេះ បានធ្វើឡើងនាឱកាសទស្សនកិច្ចរបស់ឯកឧត្តម គ្រីស្ទាន ប៊ឺហ្គឺ ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា និងក្រុមអ្នកជំនាញការអាល្លឺម៉ង់ នៅចម្ការស្វាយជម្ពូព្រឹក របស់ក្រុមហ៊ុន រីចហ្វាម។
កម្មករកំពុងជូត និងរៀបចំស្វាយកែវរមៀត

ឧកញ៉ា ហ៊ុន ឡាក់ អគ្គនាយក​ក្រុមហ៊ុន រី​ច​ហ្វា​ម អេ​ស៊ា បាន​គូសបញ្ជាក់​ថា ក្រុមហ៊ុន រី​ច​ហ្វា​ម បាន​សហការ​ជាមួយ​អគ្គនាយកដ្ឋាន​កសិកម្ម ក្នុង​ការ​អភិវឌ្ឍ​ដំណាំ​ឈើ​ហូប​ផ្លែ​នៅ​កម្ពុជា ពិសេស​ការ​ដាំ​ដុះ​ដំណាំ​ស្វាយ ឱ្យ​ត្រូវ​នឹង​ស្ដង់ដារ​ដើម្បី​នាំ​ចេញ​។ បើ​តាម​ឧកញ៉ា ហ៊ុន ឡាក់ ឯកអគ្គរដ្ឋទូត​អា​ល្លឺ​ម៉​ង់​ប្រចាំ​កម្ពុជា បាន​បង្ហាញ​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​បច្ចេកទេស​ដាំ​ដុះ​ស្វាយកែវ​រមៀត របស់​ចម្ការ​ស្វាយ​ជម្ពូ​ព្រឹក និង​មាន​បំណង​ជំរុញ​ការ​នាំ​ចេញ​ផ្លែស្វាយ​កែ​រមៀត ទៅ​ទីផ្សារ​អឺរ៉ុប នា​ពេល​ខាង​មុខ ពិសេស​ទីផ្សារ​អា​ល្លឺ​ម៉​ង់​តែ​ម្ដង​។

ពាក់ព័ន្ធ​ដំណើរ​ទស្សនកិច្ច​របស់​ឯកអគ្គរាជទូត​អា​ល្លឺ​ម៉​ង់​ប្រចាំ​កម្ពុជា ទៅ​កាន់​ចម្ការ​ស្វាយ​រី​ច​ហ្វា​ម នេះ​ដែរ ត្រូវ​បាន​បណ្ឌិត ម៉ី កល្យាណ ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​រី​ច​ហ្វា​ម​អេ​ស៊ា និង​ជា​អ្នកជំនាញ​ផ្នែក​សេដ្ឋកិច្ច យល់​ឃើញ​ថា វា​ជា​សញ្ញា​វិជ្ជមាន​សម្រាប់​អ្នករក​ស៊ីក្នុង​វិស័យ​កសិកម្ម ពិសេស​កសិករ​ដាំ​ស្វាយ ដែល​ធ្លាប់​ដាំ​ដុះ​តាម​បែប​ប្រពៃណី​ប្ដូរ​មក​ដាំ​តាម​លក្ខណៈ​បច្ចេកទេស​វិញ​។  បណ្ឌិត ម៉ី កល្យាណ បាន​សង្កត់ធ្ងន់​ថា ការ​ចូលរួម​របស់​បណ្ដា​ភាគី​ដែល​ពាក់ព័ន្ធ គឺជា​ជំហាន ដែល​ឈាន​ទៅ​ដោះស្រាយ​បញ្ហា​របស់​កសិករ ពិសេស​បញ្ហា​ទីផ្សារ​។

ដោយឡែក ឯកឧត្តម ងិ​ន ឆាយ អគ្គនាយក​នៃ​នាយកដ្ឋាន​កសិកម្ម បាន​គូសបញ្ជាក់​ថា ផលិតកម្ម​ដំណាំ​ស្វាយ​នា​ពេល​រយៈពេល​ចុង​ក្រោយ​នេះ ហាក់​កាន់តែ​មាន​សន្ទុះ​ខ្លាំង​គួរ​ឱ្យ​កត់សម្គាល់ ពិសេស​ការ​នាំ​ចេញ​ផ្លែស្វាយ​ទៅ​ទាន់​ទីផ្សារ​បរទេស ដែល​កន្លង​មក​កម្ពុជា អាច​នាំ​ចេញ​ផ្លែស្វាយ​ទៅ​តាម​ប្រទេស​ជិតខាង​ប៉ុណ្ណោះ ខណៈ​ថ្មី​ៗ​នេះ​កម្ពុជា អាច​នាំ​ចេញ​ផ្លែស្វាយ​ដោយ​ខ្លួនឯង​ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន​។ ឯកឧត្តម ងិ​ន ឆាយ បាន​បង្ហាញ​ក្ដី​រំពឹង​យ៉ាង​មុតមាំ​ថា ផ្លែស្វាយ​កម្ពុជា នឹង​កាន់តែ​មាន​ទីផ្សារ​ក្រោយ​កម្ពុជា និង​អាច​នាំ​ចេញ​ផ្លែស្វាយ​ទៅ​កាន់​ប្រទេស​អា​ល្លឺ​ម៉​ង់ នា​ពេល​ឆាប់​ៗ ខាង​មុខ ពិសេស​ជួយ​ជំរុញ​ការ​នាំ​ចេញ​ផ្លែស្វាយ​កាន់តែ​ច្រើន​នៅ​ឆ្នាំ​បន្តបន្ទាប់​។

បើ​តាម​ឧកញ៉ា ហ៊ុន ឡាក់ អ្នកជំនាញ​ក្នុង​ការ​ដាំ​ដុះ​ស្វាយ ដើម្បី​ដាំ​ស្វាយ ឱ្យ​ត្រូវ​នឹង​ស្ដង់ដារ​ខ្ពស់​សម្រាប់​នាំ​ចេញ កសិករ​ត្រូវ​រៀបចំ​ប្រព័ន្ធ​ស្រោចស្រព​ឱ្យ​បាន​ត្រឹមត្រូវ​,​ការ​មើលថែ​,​ការ​កំណត់​ពេលវេលា​ការ​វេច​ខ្ចប់ និង​ប្រមូល​ផល ជាដើម ពិសេស​ម្ចាស់​ចម្ការ​ស្វាយ​ត្រូវ​ចុះបញ្ជី​ចម្ការ​ស្វាយ​ជាមួយ​ក្រសួងកសិកម្ម ដើម្បី​អនុវត្ត​កសិកម្ម​ល្អ​(CamGAP)​។

យោង​តាម​របាយការណ៍​របស់​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ នៅ​ឆ្នាំ​២០២១ កម្ពុជា បាន​នាំ​ចេញ​ផ្លែស្វាយ​ស្រស់ ជាង​២៤​ម៉ឺន​តោន ទៅ​កាន់​ទីផ្សារ​សំខាន់​ៗ ដូច​ជា វៀតណាម​,​ថៃ​,​ចិន​,​កូរ៉េ​ខាងត្បូង ជាដើម​។ ខណៈ​បច្ចុប្បន្ន កម្ពុជា មាន​ផ្ទៃដី​ដាំ​ដុះ​ស្វាយ​សរុប​ជាង ១០​ម៉ឺន​ហិ​កតា និង​ទទួល​បាន​ទិន្នផល​ប្រមាណ​ជិត​២​លាន​តោន ក្នុង​មួយ​ឆ្នាំ​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ឯកឧត្តម ងិ​ន ឆាយ អគ្គនាយក​នៃ​នាយកដ្ឋាន​កសិកម្ម​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការស្កេន QR Code នាពេលបច្ចុប្បន្នគឺកំពុងតែមាន សន្ទុះក្នុងអំឡុងពេលនៃវិបត្តិកូវិដ-១៩នេះ! (PR)

ព័ត៌មាន
ការទូទាត់តាមអនឡាញទំនងនៅតែជាមធ្យោបាយផ្ទេរប្រាក់ ទូទាត់ការចំណាយ និងប្រតិបត្តិការនានាដ៏ពេញនិយមដដែលនៅកម្ពុជា សូម្បីតែនៅក្រោយពេលការរាតត្បា…

អ្នកជំនាញរំពឹងថា ទីផ្សារអចលនទ្រព្យនឹងកាន់តែល្អប្រសើរ ប្រសិនបើរដ្ឋបន្តពន្យារពេលអនុវត្តពន្ធលើចំណេញមូលធន ២ឆ្នាំទៀត

ព័ត៌មាន
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកាលពីពេលថ្មីៗបានលើកសំណើរទៅសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីសុំពន្យារពេលពីរឆ្នាំបន្ថែមក្នុងក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ