អត្ថបទក្រុមហ៊ុន

ទទួលបានទឹកប្រាក់ $2 រាល់ការកម្មង់លើ Bloc App ដោយទូទាត់តាម AMK Mobile


ទិញទំនិញតាមអនឡាញមិនត្រឹមតែងាយស្រួល និងចំណាយពេលតិចប៉ុណ្ណោះទេ ថែមទាំងចំណេញថវិកាជាងទៅទិញផ្ទាល់ថែមទៀតផង។ ការផ្ដល់ជូនពិសេសសម្រាប់តែអតិថិជន អេ អឹម ខេ លោកអ្នកនឹងទទួលបានទឹកប្រាក់ត្រលប់មកវិញ ២ដុល្លារ រាល់ការទិញទំនិញតាមកម្មវិធីទូរស័ព្ទ Bloc App ដែលទូទាត់តាម AMK Mobile ហើយចំណាយអស់ចាប់ពី ១០ដុល្លារឡើងទៅ។
ទទួលបានទឹកប្រាក់ $2 រាល់ការកម្មង់លើ Bloc App ដោយទូទាត់តាម AMK Mobile
ដោយ

ការផ្ដល់ជូនពិសេសនេះ គឺចាប់ផ្ដើមពីថ្ងៃនេះ រហូតដល់ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ឬរហូតដល់អស់សាច់ប្រាក់នៃការផ្តល់ជូននេះ។

លក្ខន្តិក ៖

  • ទទួលបាន ២$ ត្រលប់មកវិញ នៅពេលទិញទំនិញលើ BLOC APP អស់ចាប់ពី១០$ ក្នុងមួយ (01) ប្រតិបត្តិការ ជាមួយការទូទាត់តាមរយៈ AMK Mobile
  • អ្នកនឹងទទួលបានទឹកប្រាក់ត្រលប់ នៅថ្ងៃធ្វើការបន្ទាប់

ប្រសិនបើមានចម្ងល់ផ្សេងៗ សូមទំនាក់ទំនងមកកាន់សេវាអតិថិជន អេ អឹម ខេ តាមរយៈលេខ 023 220 202 / 1800 200 200 (ឥតគិតថ្លៃ)។

*អេ អឹម ខេ រក្សាសិទ្ធិក្នុងការកែប្រែរាល់លក្ខន្តិក និងគោលការណ៍នានាដោយពុំមានការជូនដំណឹងជាមុន។

អំពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ

អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលឈានមុខគេលើវិសាលភាពប្រតិបត្តិការ និងចំនួនអតិថិជន។ អេ អឹម ខេ មានការិយាល័យប្រតិបត្តិការចំនួន ១៥0កន្លែង និងភ្នាក់ងារជិត ៧,០០០កន្លែង នៅទូទាំងប្រទេស។ អេ អឹម ខេ មានផលិតផល និងសេវាកម្មជាច្រើនកំពុងផ្តល់ជូនអតិថិជន ដូចជាសេវាប្រាក់កម្ចី ប្រាក់សន្សំ សេវាផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស សេវាទូទាត់បង់វិក្កយបត្រ សេវាបង់រំលស់ សេវាធានារ៉ាប់រងខ្នាតតូច សេវាបើកប្រាក់បៀវត្សរ៍ ម៉ាស៊ីនដក និងដាក់ប្រាក់ដោយស្វ័យប្រវត្តិ (ATMs/CDMs) ជាពិសេស គឺ AMK Mobile ប្រតិបត្តិការធនាគារលើទូរស័ព្ទដៃ ដែលអាចឲ្យអតិថិជនបើកគណនីបានដោយខ្លួនឯង (Selfie Banking) ធ្វើការទូទាត់ថ្លៃទឹក ភ្លើង សំរាម បញ្ចូលកាតទូរស័ព្ទ និងបង់វិក្កយបត្រថ្លៃទំនិញផ្សេងៗតាមរយៈ
ការស្កេន KHQR វេរលុយទៅមករវាងធនាគារក្នុងស្រុកផ្សេងៗ តាមរយៈប្រព័ន្ធទូទាត់បាគង និងសេវាផ្សេងៗជាច្រើនទៀត។




អត្ថបទបន្ទាប់


វីឡាអភិជនថ្មី «ឃីង ម៉េនន័រ» របស់ ជីប ម៉ុង លែន បានបើកលក់ជាផ្លូវការហើយ

ព័ត៌មាន
ក្រុមហ៊ុន ជីប ម៉ុង លែន បានប្រកាសបើកលក់ជាផ្លូវការ វីឡាអភិជនថ្មី «ឃីង ម៉េនន័រ» កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារ ហៃយ៉ាត់ …

ព្រីមៀរ៍ ផាក សហការជាមួយធនាគារ PPCBank ផ្ដល់ឥណទាន 70% សម្រាប់ដីឡូតិ៍ខ្នាតវីឡានៅក្នុងរាជធានីភ្នំពេញ

ព័ត៌មាន
ព្រីមៀរ៍ ផាក ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យផ្តោតលើដីឡូតិ៍ខ្នាតវីឡា ផ្ទះអាជីវកម្ម ខនដូ អាផាតមិន និងក្លឹបហាត់ប្រាណ បានសហការជាមួយធនាគារ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ