កំណើនតម្លៃទំនិញសកលក្នុងរយៈពេល ២៧ ឆ្នាំចុងក្រោយ

តើកត្តាអ្វីខ្លះជំរុញឲ្យតម្លៃទំនិញសកលលោកកើនឡើង ៥០% ជាកំណើនខ្ពស់បំផុតក្នុងរយៈពេល ២៧ ឆ្នាំចុងក្រោយនេះ?


តើកត្តាអ្វីខ្លះជំរុញឲ្យតម្លៃទំនិញសកលលោកកើនឡើង ៥០% ជាកំណើនខ្ពស់បំផុតក្នុងរយៈពេល ២៧ ឆ្នាំចុងក្រោយនេះ0x017d7 ការពិតណាស់តម្លៃប្រេងឆៅ លោហៈធាតុ គ្រាប់ធញ្ញជាតិ និងទំនិញពាណិជ្ជកម្មអន្តរជាតិផ្សេងទៀតកំពុងកើនឡើងថ្លៃដល់ទៅ ៥០% ជាអត្រាកំណើនលឿនបំផុតគិតចាប់តាំងពីឆ្នាំ ១៩៩៥ មក។ ការកើនឡើងនេះ បានបង្កហានិភ័យនៃអស្ថិរភាពនយោបាយនៅក្នុងប្រទេសដែលពឹងផ្អែកខ្លាំងលើការនាំចូលទំនិញ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Nikkei Asia។ តើមានកត្តាអ្វីខ្លះ ដែលជំរុញឲ្យទីផ្សារតម្លៃទំនិញអន្តរជាតិកើនឡើងថ្លៃខ្លាំងយ៉ាងដូច្នេះ?
កំណើនតម្លៃទំនិញសកលក្នុងរយៈពេល ២៧ ឆ្នាំចុងក្រោយ
ដោយ

ទីផ្សារ​ទំនិញ​កំពុង​ត្រូវ​បាន​រង​គំនាប​ពី​កត្តា​សំខាន់​ចំនួន ២ គឺ​កត្តា​តម្រូវការ​កំពុង​កើនឡើង​ខ្ពស់ ខណៈ​ដែល​សេដ្ឋកិច្ច​បាន​ងើបឡើង​វិញ​ពី​ជំងឺ​រាតត្បាត​កូ​វី​ដ​១៩ និង​កត្តា​មួយទៀត គឺ​ការ​ផ្គត់ផ្គង់​គ្រប់គ្រាន់​ទៅ​តាម​តម្រូវការ កំពុង​ត្រូវ​បាន​រារាំង​ដោយ​កត្តា​ភូមិសាស្ត្រ​នយោបាយ ដែល​កំពុង​តានតឹង​កាន់តែ​ខ្លាំង​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។

ទន្ទឹម​នឹង​តម្លៃ​ទំនិញ​កំពុង​កើនឡើង​យ៉ាង​ខ្លាំង​នេះ គេ​មើលឃើញ​ថា តម្លៃ​ប្រេង​ឆៅ និង​ប្រេងឥន្ធនៈ​ផ្សេង​ទៀត​បាន​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់ ហើយ​ទន្ទឹម​នេះ​ក្នុង​ចំណោម​ទំនិញ​សំខាន់​ៗ​ចំនួន ២២​មុខ គឺ​មាន​ទំនិញ​ចំនួន ៩ មុខ​ហើយ បាន​កើនឡើង​ថ្លៃ​ច្រើន​ជាង ៥០% ក្នុង​នោះ​ផលិតផល​កាហ្វេ​បាន​កើនឡើង ៩១%​និង​កប្បាស​កើនឡើង ៥៨%​និង​អាលុយមីញ៉ូម​កើនឡើង​៥៣% ។

យ៉ាងណាមិញ ស្រប​ពេល​ដែល​តម្រូវការ​ប្រេង​ឆៅ​បាន​កើនឡើង ការ​វិនិយោគ​លើ​ការ​ផ្គត់ផ្គង់​ក៏​ត្រូវ​បាន​រារាំង​ដោយ​ការ​ផ្លាស់​ប្តូរ​ទៅ​ជា ប្រព័ន្ធ​សេដ្ឋកិច្ច​ដែល​បញ្ចេញ​នូវ​កាបូន​តិច​ផង​ដែរ​។ ទន្ទឹម​នឹង​នេះ ការ​រំខាន​ដល់​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់ និង​កង្វះ​កម្លាំង​ពលកម្ម​បាន​ដាក់​សម្ពាធ​កាន់តែ​ខ្លាំង​ទៅ​លើ​តុល្យភាព​រវាង​ការ​ផ្គត់ផ្គង់ និង​តម្រូវការ​។

សូម​ជម្រាប​ថា តម្លៃ​ទំនិញ​កើនឡើង​បាន​ជះ​ឥទ្ធិពល​ដល់​ចង្វាក់​ផ្គត់ផ្គង់​ជា​បន្តបន្ទាប់​នៅ​ក្នុង​ទីផ្សារ​។ ជាក់ស្ដែង រោងចក្រ​ចម្រាញ់​អា​លុយ​មី​ញ៉ូ ដែល​ប្រើប្រាស់​ថាមពល​អគ្គិសនី​យ៉ាងច្រើន ត្រូវ​បាន​បង្ខំ​ឱ្យ​កាត់​បន្ថយ​ទិន្នផល ដោយសារ​តម្លៃ​ផលិតកម្ម​កើនឡើង ដែល​បង្កើត​ឱ្យ​មានការ​ខ្វះខាត​លោហៈធាតុ​។ ហើយ​ការ​កើនឡើង​តម្លៃ​ឧស្ម័ន​ធម្មជាតិ​ក៏​បាន​ជំរុញ​ឱ្យ​តម្លៃ​អា​ម៉ូ​ញាក់​ដែល​ជា​សមាសធាតុ​សំខាន់​នៃ​ជី​កសិកម្ម​កើនឡើង ដែល​វា​ជំរុញ​បន្ត​ឱ្យ​តម្លៃ​គ្រាប់​ធញ្ញជាតិ​កើនឡើង​ផង​ដែរ​។

យ៉ាងណាមិញ តម្លៃ​ទំនិញ​កើន​ខ្ពស់​កំពុង​តែ​ដាក់បន្ទុក​បន្ថែម​លើ​ការ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​ពិភពលោក ហើយ​ប្រសិនបើ​តម្លៃ​ថាមពល​នៅ​តែ​ស្ថិត​ក្នុង​កម្រិត​ដូច​បច្ចុប្បន្ន​នេះ នោះ​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ​បាន​ប៉ាន់​ប្រមាណ​ថា កំណើនសេដ្ឋកិច្ច​ពិភពលោក​នឹង​ធ្លាក់​ចុះ​អស់ ០,៥%​។

ផ្អែក​លើ​ការ​កើនឡើង​ថ្លៃ​ទំនិញ​ទាំងនេះ ប្រទេស​ក្រីក្រ​ត្រូវ​បាន​គេ​មើលឃើញ​ថា អាច​នឹង​ប្រឈម​មុន​នឹង​ផល​ប៉ះពាល់​ខ្លាំង​ជាងគេ ខណៈ​ដែល​ប្រទេស​អ្នកមួយ​ចំនួន​ដូច​ជា សហរដ្ឋអាមេរិក និង​ប្រទេស​ផ្សេង​ទៀត​កំពុង​ប្រញាប់ប្រញាល់​ក្នុង​ការ​រឹត​បន្តឹង​គោលនយោបាយ​រូបិយ​វត្ថុ​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​កម្រិត​អតិផរណា​កើនឡើង​ផង​ដែរ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


យន្ដការ​កូ​វ៉ា​ក់ នឹង​កាត់​បន្ថយ​ចំនួន​វ៉ាក់សាំង​កូ​វី​ដ​១៩​ទៅ​ឲ្យ​កូរ៉េ​ខាងជើង បន្ទាប់​ពី​ប្រទេស​នេះ​មិន​បាន​រៀបចំ​មធ្យោបាយ​ដឹក​ជញ្ជូន

ព័ត៌មាន
កម្មវិធី​ចែកចាយ​វ៉ាក់សាំង​កូ​វី​ដ​១៩​ជាស​កល COVAX បាន​ធ្វើការ​កាត់​បន្ថយ​មក​វិញ​នូវ​ចំនួន​វ៉ាក់សាំង​ដែល​បាន​បម្រុង​ទុក​សម្រាប់​ប្រ…

ក្រុមហ៊ុនEvergrande៖ អាផាតមិន៦០ម៉ឺនយូនីតនឹងត្រូវផ្តល់ឲ្យអតិថិជនក្នុងឆ្នាំ២០២២នេះ និងគ្មានឡើយការលក់ឡៃឡុង

ព័ត៌មាន
ចាប់តាំងពី Evergrande ផ្តើមធ្លាក់ខ្លួនក្នុងរណ្តៅបំណុលមានតម្លៃរាប់រយពាន់លានដុល្លារកាលពីខែសីហាឆ្នាំ២០២១ ក្រុមហ៊ុនអចលនទ្រព្យរបស់ចិនដ៏ធំមួយ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ