កម្រិតបំណុលពិភពលោក

កម្រិតបំណុលពិភពលោកកើនដល់ជាង៣០០ទ្រីលានដុល្លារក្នុងនោះចិននិងអាមេរិកជំពាក់ច្រើនជាងគេ


កម្រិតបំណុលពិភពលោកបានកើនឡើងដល់ជាង ៣០០ទ្រីលានដុល្លារអាមេរិក រយៈពេលត្រឹមតែបីខែដំបូងនៃឆ្នាំ២០២២ប៉ុណ្ណោះ។ ក្នុងនោះមហាអំណាចសេដ្ឋកិច្ចទាំងពីររបស់ពិភពលោករួមមាន មហាយក្សចិននិង មហាអំណាចសេដ្ឋកិច្ចលេខ១អាមេរិក ជាប់ឈ្មោះជាអ្នកខ្ចីបំណុលច្រើនជាងគេបង្អស់នៅទូទាំងពិភពលោក។ យ៉ាងណាក៏ដោយ សមាមាត្របំណុលសកលធៀបទៅនឹង GDPសកលបានធ្លាក់ច្រើន។ នេះបើយោងទៅតាមរបាយការណ៍សិក្សាថ្មីមួយរបស់វិទ្យាស្ថានហិរញ្ញវត្ថុអន្តរជាតិ ហៅកាត់ថា IIF។
កម្រិតបំណុលពិភពលោកកើនដល់ជាង៣០០ទ្រីលានដុល្លារក្នុងនោះចិននិងអាមេរិកជំពាក់ច្រើនជាងគេ

របាយការណ៍វិទ្យាស្ថានហិរញ្ញវត្ថុអន្តរជាតិដដែលនេះបានឲ្យដឹងថា បំណុលរបស់ប្រទេសចិនបានកើនឡើងបន្ថែមចំនួន ២,៥ទ្រីលានដុល្លារ គិតមកទល់ត្រីមាសទីមួយឆ្នាំនេះ ហើយបំណុលរបស់សហរដ្ឋអាមេរិកវិញក៏បានកើនឡើងបន្ថែមដែរ ពោលគឺកើន ១,៥ ទ្រីលានដុល្លារ ប៉ុន្ដែកំណើននេះ នៅតិចជាងកំណើនបំណុលរបស់ប្រទេសចិននៅឡើយ។ ដោយឡែក បំណុលសរុបនៅក្នុងតំបន់ប្រទេសចាយប្រាក់អឺរ៉ូ ឯណោះវិញ បានធ្លាក់ចុះ ពោលគឺជាការធ្លាក់ចុះជាបន្ដបន្ទាប់ ។

ក្រុមអ្នកវិភាគបានបង្ហាញថាមានប្រទេសជាច្រើន ទាំងប្រទេសរីកចម្រើន កំពុងរីកចម្រើន និង កំពុងអភិវឌ្ឍន៍ កំពុងឈានចូលដល់វដ្តមួយ នៃការរឹតបន្តឹងរូបិយវត្ថុ ដែលដឹកនាំដោយសហរដ្ឋអាមេរិ ជាមួយនឹងបំណុលជាប្រាក់ដុល្លារមានកម្រិតខ្ពស់។ របាយការណ៍វិទ្យាស្ថានហិរញ្ញវត្ថុអន្តរជាតិ គូសបញ្ជាក់ថា៖ នៅពេលដែលធនាគារកណ្តាលចាប់ផ្តើមរឹតបន្តឹងគោលនយោបាយ ដើម្បីទប់ស្កាត់សម្ពាធអតិផរណា ការចំណាយលើការប្រាក់កម្ចីនឹងមានកាន់តែខ្ពស់ នឹងធ្វើឱ្យភាពងាយរងគ្រោះនៃបំណុលកាន់តែធ្ងន់ធ្ងរ។

ការស្រាវជ្រាវរបស់ IIF បានដាក់ហានិភ័យទៅលើប្រទេស ដែលកំពុងរីកចម្រើន មួយចំនួនថាផលប៉ះពាល់អាចមានកាន់តែធ្ងន់ធ្ងរ ដោយសារប្រទេសទាំងអស់នេះ មានការខ្ចីប្រាក់ច្រើន ហើយមិនសូវមានវិនិយោគិនជាលក្ខណចម្រុះច្រើនឡើយ។

គួរជម្រាបថា កំណើនបំណុលសកលទាំងជាង ៣០០ទ្រីលានដុល្លារនេះ មានបំណុលសាជីវកម្ម ក្រៅពីធនាគារ និងការខ្ចីប្រាក់របស់រដ្ឋាភិបាល ជាប្រភពដ៏ធំបំផុតនៃកំណើនបំណុលសកល។ ក្នុងនោះផងដែរ បំណុលនៅខាងក្រៅវិស័យហិរញ្ញវត្ថុបានកើនឡើងច្រើនជាង ២៣០ទ្រីលានដុល្លារទៅហើយ។

ទោះយ៉ាងណា បើគេមើលអត្រាធៀបកម្រិតបំណុលសកលទៅនឹងកម្រិត GDPសកលវិញឃើញថា វាមានការធ្លាក់ចុះច្រើន។ ជារួមវាបានធ្លាក់ចុះមកនៅត្រឹម ៣៤៨% នៃGDP សកលលោក និងមានប្រហែល ១៥% ក្រោមកំណត់ត្រាដែលគេបានកំណត់កាលពីឆ្នាំមុន។ ការធ្លាក់ចុះនេះ ដោយសារតែមានការកែលម្អគោលនយោបាយសំខាន់ៗនៅក្នុងបណ្តាប្រទេសសហភាពអឺរ៉ុប ពោលគឺបណ្តាប្រទេសដែលចាយប្រាក់អឺរ៉ូ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ទីប្រឹក្សាសន្តិសុខជាតិអាមេរិកនិងមន្ត្រីការទូតជាន់ខ្ពស់ចិន ពិភាក្សាសំណុំរឿងកូរ៉េខាងជើងនិងកោះតៃវ៉ាន់

ព័ត៌មាន
ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ជែក ស៊ូលីវ៉ាន់ (Jake Sullivan) បានជួបពិភាក្សាជាមួយមន្ត្រីការទូតជាន់ខ្ពស់របស់ចិន គឺលោក យ៉ាង ជីឆី (…

ប្រទេសស្រីលង្កានឹងបរាជ័យក្នុងការសងបំណុលខណៈដែលប្រាក់ទុកសម្រាប់ទូទាត់ថ្លៃនាំចូលប្រេងឥន្ធនៈក៏ត្រូវអស់ដែរ

ព័ត៌មាន
ស្រីលង្កាត្រូវបានគេរំពឹងថា នឹងត្រូវបានភ្នាក់ងារវាយតម្លៃប្រាក់កម្ចី ដាក់បញ្ចូលនៅក្នុងប្រទេសបរាជ័យលើការសងបំណុល បន្ទាប់ពីប្រទេសនេះ គ្មានប្រាក់…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ