សង្គ្រាមពាណិជ្ជកម្ម​ អាមេរិក-ចិន

ពិភព​លោក​ខាតបង់​សេដ្ឋកិច្ច ៧០០​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០២០ ដោយសារ​ជម្លោះ​​អាមេរិក​-ចិន


សង្គ្រាមពាណិជ្ជកម្ម​រវាង​ប្រទេស​មហា​អំណាច​សេដ្ឋកិច្ច​យក្ស​លេខ១ និង​លេខ២ នៃ​ពិភព​លោក អាមេរិក និងចិន អាច​នឹង​ធ្វើ​ឲ្យ​ខាតបង់​ដល់​សេដ្ឋកិច្ច​សកល​ប្រមាណ ៧០០​ពាន់​លាន​ដុល្លារ​អាមេរិក ​ឬ​ស្មើ​នឹង​ប្រមាណ ០,៨​ភាគរយ​នៃ ផលិតផល​ក្នុង​ស្រុក​សរុប GDP របស់​ពិភពលោក នៅឆ្នាំ​២០២០​ខាងមុខ ដោយសារ​តែ​អត្រា​កំណើន​សេដ្ឋកិច្ច​សកល ធ្លាក់ចុះ​ដល់​កម្រិត​ទាប​បំផុត​មិន​ធ្លាប់​មាន។
រូបភាពទង់ជាតិ​របស់​សហរដ្ឋ​អាមេរិក និង​ទង់ជាតិ​របស់ប្រទេសចិន។ រូបភាព៖ Xinhua
ដោយ

នេះ​ជា​ការ​បញ្ជាក់​អះអាង​របស់​នាយក​គ្រប់គ្រង​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ IMF កាលពី​ពេល​ថ្មីៗ​នេះ។

លោកស្រី គ្រីស្តាលីណា ចចជីវ៉ា នាយក​គ្រប់គ្រង​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ បាន​មាន​ប្រសាសន៍​ថា ការព្រួយ​បារម្ភ​ពី​ផល​ប៉ះពាល់​នៃ​សង្គ្រាម​ពាណិជ្ជកម្ម បាន​បង្ហាញ​ចេញ​ជា​រូបរាង​ជា​បណ្តើរៗ​ហើយ ដោយ​កំណើន​សេដ្ឋកិច្ច​សកល ត្រូវ​បាន​ព្យាករ​ថា នឹង​ធ្លាក់​ចុះ​នៅ​ឆ្នាំ​២០២០ ខាង​មុខ។

លោកស្រី​បន្ត​ថា សេដ្ឋកិច្ច​សកល​កំពុងតែ​ជួប​បញ្ហា​ប្រេះឆា ដែល​នឹង​នាំ​មក​នូវ​ការប្រែប្រួល​ដ៏​ប្លែក​សម្រាប់​អ្នក​ជំនាន់​ក្រោយ ជាពិសេស ការបែកបាក់​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់ និង​ការ​ដាក់​សម្ពាធ​ទៅ​លើ​ប្រទេស​មួយ​ចំនួន ឲ្យ​ជ្រើសរើស​ប្រព័ន្ធ​បច្ចេកវិទ្យា​ណា​មួយ ដែល​អាច​ជួយ​គេ​ឲ្យ​រីក​ចម្រើន។

លើសពី​នេះ​ទៅ​ទៀត សេដ្ឋកិច្ចសកល គឺ​ដើរ​យឺត​ជា​លក្ខណៈ​ប្រព័ន្ធ ពាក់ព័ន្ធ​គ្នា​រវាង​ប្រទេស​ជាច្រើន ហើយ​ក្នុង​ឆ្នាំ​២០១៩​នេះ សឹងតែ ៩០% នៃ​សេដ្ឋកិច្ច​សកល​កំពុង​ជួប​នឹង​កំណើន​ដ៏​យឺត​ជាង​មុន៕




អត្ថបទបន្ទាប់


Huawei កំពុងពិចារណាប្រទេសថៃ ធ្វើជាទីផ្សារចម្បង សម្រាប់អភិវឌ្ឍបណ្ដាញប្រព័ន្ធអេកូ 5G

ព័ត៌មាន
ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន គឺ Huawei កំពុងតែពិចារណាជ្រើសយកប្រទេសថៃ ជាទីផ្សារដ៏ធំចម្បងមួយ ដើម្បី ធ្វើការអភិវឌ្ឍបណ្ដាញប្រព័ន្ធ អេកូ 5G…

រោងចក្រ​ឧស្សាហកម្ម​​ធំៗ កំពុង​ចាកចេញ​ពី​ចិន​មក​កាន់​ប្រទេស​ថៃ?

ព័ត៌មាន
រោងចក្រ​ឧស្សាហកម្ម​ផលិត​ធំៗ ដែល​ភាគច្រើន​ ជារោងចក្រផលិត​គ្រឿង​បង្គុំ​រថយន្ត ប្លាស្ទិក គ្រឿងចក្រ និង​គ្រឿង​សង្ហារិម បាន​និង​កំពុង​ធ្វើការ​ផ្ល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ