ទីផ្សារភាគហ៊ុន​ពិភពលោក

ទីផ្សារភាគហ៊ុនសកល ងើបឡើងវិញបន្តិច ខណៈស្ថានភាពជំងឺប្រធានាធីបតីអាមេរិកបានធូរស្បើយ


ទីផ្សារភាគហ៊ុនសកល បានកើនឡើងវិញបន្តិច បន្ទាប់ពីស្ថានភាពជម្ងឺរបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានធូរស្បើយឡើងវិញបន្តិច ហើយរំពឹងនឹងអាចចាកចេញពី មន្ទីរពេទ្យ នាពេលឆាប់ៗខាងមុខ។ នេះបើយោងតាមការចេញផ្សាយនៅថ្ងៃនេះ របស់សារព័ត៌មានអន្តរជាតិធំៗជាច្រើន។
ទីផ្សារភាគហ៊ុនសកល ងើបឡើងវិញបន្តិច ខណៈស្ថានភាពជំងឺប្រធានាធីបតីអាមេរិកបានធូរស្បើយ
ដោយ

កាលពីពេល​ថ្មីៗនេះ លោក ដូណាល់ ត្រាំ ជាថ្នាក់​ដឹកនាំកំពូល​នៃ​សហរដ្ឋអាមេរិក បានប្រកាសថា លោក​ បាន​ឆ្លងមេរោគ​កូវីដ​១៩ ហើយក្រោយ​ពី​ការប្រកាសនេះ បាន​បណ្តាល​ឲ្យ ផ្សារហ៊ុន មានភាព​ចលាចល ដោយសារតែ​ភាពមិនប្រាកដ​ប្រជា​ផ្នែក​នយោបាយ តែយ៉ាងណា ក្រុមវេជ្ជបណ្ឌិត បាន​អះអាង លោក ដូណាល់ ត្រាំ បានធូរស្បើយ​ច្រើនហើយ និងអាច​ត្រលប់​ទៅសេតវិមាន​វិញ ក្នុង​ពេលឆាប់ៗ។

ទីផ្សារភាគហ៊ុន​ជាច្រើន ដូចជា S&P Future បានកើន​ឡើង ០,៨% និង Nasdap Future បានកើន​ឡើង ១,១% បន្ទាប់ពី ដំណឹង​ធូរស្បើយ​របស់​លោក​ដូណាល់ ត្រាំ ហើយនៅ​មាន​ភាគហ៊ុន​ច្រើន​ផ្សេងទៀត ដែល​មានកំណើន​មកវិញ​ផងដែរ។

លើសពីនេះ ភាពធូរស្បើយ​របស់ លោក ដូណាល់ ត្រាំ ក៏អាច​ជំរុញ​នូវ​ការប្រមូល​ផ្តុំទិញ​ភាគហ៊ុន និងទ្រព្យ​ដែលមាន​ហានិភ័យ​ផ្សេងៗ សម្រាប់ត្រៀម​ប្រើប្រាស់ នៅក្នុងខែ​ក្រោយ ដែលជា​ពេលវេលា​នៃការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​អាមេរិក។

គួរជម្រាបដែរថា សេតវិមាន​អាមេរិក​​បានផ្សព្វផ្សាយ​ដោយភាព​លាយ​ឡំគ្នា មិនច្បាស់លាស់​អំពី ស្ថានភាព​ជំងឺ​របស់ លោក ដូណាល់ ត្រាំ ដែលបាន​ធ្វើឲ្យ​ភាពមិនប្រាកដ​ប្រជា​នៃ​នយោបាយ​ កាន់តែ​ខ្លាំងក្លា ហើយវា​បាន​ជំរុញ​ឲ្យ​វិនិយោគិន​ទាំងអស់ ត្រូវបាន​តាម​ដានព័ត៌មាន ឲ្យ​កាន់តែ​លម្អិត​ជាងនេះ​ទៅទៀត ខណៈលទ្ធផល​នៃការបោះ​ឆ្នោត​របស់​ប្រធានាធិបតី​អាមេរិក កាន់តែពិបាក​ក្នុង​ការព្យាករ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មេពន្ធដារ អះអាងថា រដ្ឋនៅតែបន្តអនុវត្តយកពន្ធលើដីធ្លីមិនបានប្រើប្រាស់

ព័ត៌មាន
មេពន្ធដារបានឲ្យដឹងថា រាជរដ្ឋាភិបាលតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងពុំមានការប្រងើយកន្តើយនោះឡើយ ចំពោះការអនុវត្តការប្រមូលពន្ធលើដីធ្ល…

នាយករដ្ឋមន្រ្តីវៀតណាម ដាក់មហិច្ឆតាសម្រេចឲ្យបានកំណើន​សេដ្ឋកិច្ច ៣% ក្នុង​ឆ្នាំ ២០២០​នេះ ទោះបី​មាន​​​វិបត្តិ​​សកល​កូវីដ-១៩​​ មករំខាន!

ព័ត៌មាន
លោកនាយករដ្ឋមន្រ្តីវៀតណាម ង្វៀន សួនហ្វុក បានប្រកាសអំពី គោលដៅសម្រេចកំណើនសេដ្ឋកិច្ចជាតិ ដល់ទៅ ៣% សម្រាប់ឆ្នាំ ២០២០នេះ ហើយសេដ្ឋកិច្ចវៀតណាម ស្ថ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ