ពលករចំណាកស្រុក

ធនាគារពិភពលោក៖ ការផ្ញើប្រាក់ពីបរទេសរបស់ពលករចំណាកស្រុក អាចនឹងធ្លាក់ចុះ ១៤% នៅក្នុងឆ្នាំ ២០២១


ធនាគារពិភពលោក បានធ្វើការព្យាករថា ប្រាក់បញ្ញើពីបរទេស ដោយពលករចំណាកស្រុក ទូទាំងសកលលោក នឹងមានការធ្លាក់ចុះដល់ទៅ ១៤% នៅក្នុងឆ្នាំ ២០២១ខាងមុខ បើសិនជាប្រៀបធៀបជាមួយនឹងឆ្នាំ ២០១៩ ដែលពុំទាន់មានការផ្ទុះឡើងនូវមេរោគដ៏កាចសាហាវ​កូវីដ-១៩។ នេះ​បើយោងតាមការចេញផ្សាយរបស់សារព័ត៌មានអន្តរជាតិធំៗជាច្រើន។
របាយការណ៍ ADB៖ កម្ពុជា នឹងបាត់ចំណូល ៤២០លានដុល្លារ ពីការផ្ញើប្រាក់មកស្រុក របស់ពលករនៅក្រៅប្រទេស (រូបភាព៖)
ដោយ

នៅក្នុង​របាយការណ៍​របស់​ធនាគារ​ពិភពលោក​ស្តីអំពី​ការធ្វើ​ចំណាក​ស្រុក និង​ការអភិវឌ្ឍ​ ដំណាក់កាល​ទី២ បាន​គូស​បញ្ជាក់ថា ប្រាក់បញ្ញើ​ពី​បរទេស ហូរ​ចូល​មកកាន់​បណ្តា​ប្រទេស​ចំណូល​ទាប និងមធ្យម គឺមាន​ការ​ធ្លាក់ចុះ ៧% មកនៅ​ត្រឹម ៥០៨​ពាន់លាន​ដុល្លារ​អាមេរិក ក្នុងឆ្នាំ ២០២០នេះ ហើយនឹង​បន្តធ្លាក់​ចុះ​មក ៧,៥% ទៀត នៅក្នុងឆ្នាំ ២០២១ខាងមុខ។

ការធ្លាក់ចុះនេះ គឺកើត​មានឡើង​ដោយ​សារតែ សេដ្ឋកិច្ច​របស់​បណ្តា​ប្រទេស ដែលគ្រប់គ្រង​លើពលករ​ចំណាក​ស្រុក​នោះ គឺមាន​ភាព​តានតឹង​ខ្លាំង និងជួបការ​លំបាក ហើយ​រូបិយប័ណ្ណ​ជាតិ មាន​ការថមថយ​ចុះ​ធៀបនឹង​ប្រាក់ដុល្លារ។

មន្រ្តីជាន់ខ្ពស់​ផ្នែកអភិវឌ្ឍ​ធនធាន​មនុស្ស​នៃធនាគារ​ពិភពលោក បានបន្ថែមថា ផលប៉ះពាល់​នៃ​វិបត្តិ​កូវីដ១៩ ពិតជា​ជះឥទ្ធិពល​អាក្រក់​ដល់​ពលករ​ចំណាក​ស្រុក និងគ្រួសារ​របស់​ពួកគេ ហើយធនាគារ​ពិភពលោក ប្តេជ្ញា​នឹងធ្វើការ​ជាមួយ​ដៃគូ និងបណ្តា​ប្រទេស​ធំៗ ដើម្បី​ធានា​ឲ្យបាន​នូវ លំហូរ​ប្រាក់​បញ្ញើនេះ។

បើតាម​របាយការណ៍​ដដែលនេះ ប្រាក់​បញ្ញើ​ពីបរទេស ដោយ​ពលករ​ចំណាក​ស្រុក​នៅក្នុង​ប៉ែក​អឺរ៉ុប មានការ​ធា្លក់ចុះ​ ១៦% ក្នុងឆ្នាំ ២០២០នេះ ខណៈ​ប៉ែក​អាស៊ី​ខាងកើត​មានការ​ធ្លាក់ចុះ ១១% និងប៉ែក​អាស៊ី​កណ្តាល​ធ្លាក់ចុះ​ប្រមាណ ៨%។

ប្រាក់បញ្ញើ​ពីបរទេស ដែលហូរ​ចូលមក​កាន់​តំបន់​អាស៊ីបូព៌ា និង​ប៉ាស៊ីហ្វិក អាចនឹង​ធ្លាក់ចុះ ១១% មកនៅ​ត្រឹម ១៣១ពាន់លាន​ដុល្លារ​អាមេរិក ក្នុងនោះ ប្រទេសចិន និងហ្វីលីពីន​ ជាអ្នក​ទទួល​ប្រាក់បញ្ញើ​ច្រើនជាងគេ​បំផុត​នៅក្នុង​តំបន់។

ដោយឡែក ប្រាក់បញ្ញើ ពីពលករ​ចំណាក​ស្រុករបស់ ប្រទេស​កម្ពុជាវិញ អាចនឹង​សម្រេចបាន ១ពាន់ ៤រយ​លានដុល្លារ​អាមេរិក ក្នុងឆ្នាំ ២០២០នេះ ខណៈប្រទេស​ក្បែរខាង​យើង​គឺ វៀតណាម រំពឹងនឹង​ទទួលបាន ៣៣​ពាន់លាន​ដុល្លារ និងថៃ ទទួលបាន ៦ពាន់​លាន​ដុល្លារ​អាមេរិក។

បើតាម​របាយការណ៍​ដដែល​របស់​ធនាគារ​ពិភពលោក បានបញ្ជាក់ថា ពលករ​ចំណាក​ស្រុក​កម្ពុជា ជាង ១២ម៉ឺននាក់ ត្រូវបាន​បញ្ចូន​ត្រលប់​មកពី​ប្រទេស​ថៃវិញ ដែល​ចំនួននេះ គឺច្រើនជាង ១០% នៃពលករ​ចំណាក​ស្រុក​កម្ពុជា​សរុប នៅក្នុង​ប្រទេសថៃ។

ធនាគារពិភពលោក ក៏បាន​ព្រមានដែរថា ការទទួល​យកពលករ​ចំណាកស្រុក អាច​នឹង​ធ្លាក់ចុះ នៅក្នុងឆ្នាំ ​២០២០ ជាលើក​ដំបូង​ក្នុង​ប្រវត្តិសាស្រ្ត ហើយពលករ​ជាច្រើន ​នឹងត្រលប់​មក​ប្រទេស​ដើម​កំណើត​វិញ នៅពេលដែល បណ្តា​ប្រទេស​ឆ្លង​មេរោគកូវីដ១៩ សម្រេច​បើកទ្វារ​ឡើងវិញ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជាកំពុងរំពឹងអាចពង្រីកទីផ្សារ និងទាក់ទាញវិនិយោគិនជប៉ុន​កាន់តែច្រើន តាមរយៈកិច្ចព្រមព្រៀងអាស៊ាន-ជប៉ុន

ព័ត៌មាន
កម្ពុជារំពឹងពង្រីកទីផ្សារទៅកាន់ប្រទេសជប៉ុន និងទាក់ទាញបានវិនិយោគិនជប៉ុនកាន់តែច្រើនក្រោយពីកិច្ចព្រមព្រៀងស្តីពី ភាព ជាដៃគូសេដ្ឋកិច្ចទូលំទូល…

សហគ្រាសវៀតណាមជាង ៨០% នៅតែបន្ដដង្ហើមប្រតិបត្តិការ ទោះបីមានវិបត្តិកូវីដ-១៩ តាមវាយប្រហារជាង ៩ខែ

ព័ត៌មាន
គិតត្រឹមដំណាច់ត្រីមាសទី ៣ ឆ្នាំ ២០២០នេះ ក្រុមហ៊ុន សហគ្រាសជាង ៨០% នៅក្នុងប្រទេសវៀតណាម នៅតែអាចរក្សាជំហររឹងមាំ និងអាចបើកដំណើរការ ក្រោយឆ្ល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ