ពាណិជ្ជកម្មសកល​ដាំក្បាលចុះ​​

អង្គការពាណិជ្ជកម្មពិភពលោក៖ មុខជំនួញពាណិជ្ជកម្មពិភពលោកនឹងធ្លាក់ចុះ១៨%


នៅត្រីមាសទី២ នៅឆ្នាំនេះ ជំនួញពាណិជ្ជកម្មសកល នឹងធ្លាក់ចុះដល់ទៅ ១៨% ដោយសារតែបញ្ហាមេរោគឆ្លងកូវីដ-១៩ និងវិធានការបិទទីក្រុងរបស់ប្រទេសជាច្រើន បានប៉ះពាល់ដល់ប្រជាជនមួយភាពធំ និងបានទាញទម្លាក់ទំនាក់ទំនងពាណិជ្ជកម្មឲ្យដាំក្បាលចុះយ៉ាងគំហុក។ នេះបើយោងតាមការព្យាករដោយអង្គការពាណិជ្ជកម្មពិភពលោក។
អង្គការពាណិជ្ជកម្មពិភពលោក៖ មុខជំនួញពាណិជ្ជកម្មពិភពលោកនឹងធ្លាក់ចុះ១៨% (រូបភាព៖https://www.insightsonindia.com)
ដោយ

អង្គការពាណិជ្ជកម្មពិភពលោក (WTO) បើធ្វើការប្រៀបធៀប​ទៅនឹង​ត្រីមាសទី ១ កាលពីឆ្នាំ២០១៩ ឃើញថា​ នៅត្រីមាសទី១ នៅឆ្នាំ២០២០ ទំហំនៃការជួញ​​ដូរទំនិញ​ពាណិជ្ជកម្មសកល​ធ្លាក់ចុះ​ត្រឹមតែ ៣% ប៉ុណ្ណោះ។ ក៏ប៉ុន្ដែ បើពិនិត្យ​ទៅមើល​នៅ​ត្រីមាសទី ២ វិញ ការជួញ​ដូរពាណិជ្ជកម្ម​ទូទាំង​សកលលោក អាចនឹង​ធ្លាក់ចុះ​រហូត​ដល់ទៅ ១៨%។ ទោះយ៉ាងណា តួលេខនេះ គឺនៅ​ប្រសើរ​ជាង ការព្យាករ​បស់​ WTO កាលពី​គ្រាមុន ដែលថាសេដ្ឋកិច្ចសកល នឹងធ្លាក់ចុះ​ជ្រៅជាងនេះ​ទៅទៀត​ នៅក្នុង​ត្រីមាសទី ២នេះ។

ទោះយ៉ាងណាក៏ដោយ ទស្សនវិស័យ​សម្រាប់​សេដ្ឋកិច្ចនៅ ២ឆ្នាំខាងមុខទៀត គឺពុំទាន់ច្បាស់លាស់​នៅឡើយនោះទេ ព្រោះតែ​ដំណើរការ​អភិវឌ្ឍន៍​មិនសូវល្អ ដោយសារតែ​រលកទី ២ នៃមេរោគ​កូវីដ-១៩ កំណើនសេដ្ឋកិច្ច​បែរជាចុះ​អន់ខ្សោយ​ជាងការ​រំពឹងទុក វិធានការ​រឹតបន្តឹង​នានា ដែលប៉ះពាល់​ដល់ការ​ធ្វើជំនួញ ហើយការពង្រីក​ទំហំ​ពាណិជ្ជកម្ម ធា្លក់ចុះជាង​ការរំពឹងទុក។

បើសិនជា ផលិតកម្ម និងពាណិជ្ជកម្ម​ជុំវិញ​សកលលោកក ចង់មាន​កំណើន​ខ្ពស់វិញ នៅក្នុងឆ្នាំ ២០២១​ខាងមុខ គោលនយោបាយ​សារពើពន្ធ ហិរញ្ញវត្ថុ និងពាណិជ្ជកម្ម ត្រូវតែស្រោចស្រង់​ឡើង​ស្របៗ​គ្នា ក្នុងទិសដៅតែមួយ។ នេះបើតាម​ការគូសបញ្ជាក់​របស់ WTO។

សូមជម្រាបថា WTO ធ្លាប់បានព្យាករណ៍​រួចហើយថា សេដ្ឋកិច្ចសកល នឹងធ្លាក់​ចុះចន្លោះពី ១៣% ទៅ៣២% ក្នុងឆ្នាំ ២០២០ ដោយសារតែ​មេរោគកូវីដ១៩ បានកាន់ផ្តាច់​សកម្មភាព​សេដ្ឋកិច្ច និងឆក់​យកអាយុ​ជីវិតរបស់​ប្រជាពលរដ្ឋ​ជាច្រើននាក់ ទូទាំង​សកលលោក៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សម្តេចតេជោសែនស្នើឲ្យគ្រឹះស្ថានធនាគាររៀបចំឥណទានឡើងវិញចំពោះគ្រឹះស្ថានសិក្សាឯកជន !

ព័ត៌មាន
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានប្រកាស អំពាវនាវចំពោះម្ចាស់អគារជួលទៅឲ្យគ្រឹះស្ថានសិក្សាឯកជនទាំងឡាយឲ្យមានការកាត់បន្ថយប្រាក់ជួលអគារ ខណៈសណ្ឋាគារ…

សម្តេច ហ៊ុន សែន គាំទ្រឲ្យធនាគារ រឹបអូសទ្រព្យបញ្ចាំរបស់ពលរដ្ឋណា ដែលជឿលើការញុះញង់មិនឲ្យ សងលុយធនាគារ

ព័ត៌មាន
សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ថ្វីត្បិតតែ កន្លងទៅសម្តេចបានអំពាវនាវមិនឲ្យធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ រឹបអូសទ្រព្យ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ