រោងចក្រកាត់ដេរ

GMAC ស្នើរដ្ឋាភិបាល «កុំយករោងចក្រធ្វើជាកន្លែងចត្តាឡីស័ក» ពេលមានផ្ទុះរាតត្បាតកូវីដ-១៩ក្នុងរោងចក្រ


សមាគមរោងចក្រកាត់ដេរកម្ពុជា (GMAC) បានស្នើទៅកាន់រាជរដ្ឋាភិបាលឲ្យបន្ធូរបន្ថយនីតិវិធី បែបបទ និងលក្ខខណ្ឌមួយចំនួនពាក់ព័ន្ធនឹងវិធានការកូវីដ-១៩ និងស្នើសុំកុំយករោងចក្រធ្វើជាកន្លែងធ្វើចត្តាឡីស័ក ក្នុងករណីផ្ទុះការឆ្លងជំងឺកូវីដ-១៩ នៅតាមរោងចក្រ។ បន្ថែមលើនេះ GMAC ស្នើឲ្យមានការបន្ធូរបន្ថយលើការនាំចូលឧបករណ៍តេស្តកូវីដ-១៩ រហ័ស ដើម្បីអាចឆ្លើយតបក្នុងពេលមានករណីចាំបាច់។ ការស្នើសុំនេះ គឺដើម្បីបង្ការ និងឆ្លើយតបឲ្យបានទាន់ពេលវេលាពេលមានករណីផ្ទុះការឆ្លងជំងឺកូវីដ-១៩ នៅតាមរោងចក្រ។
កម្មកររោងចក្រកាត់ដេរ កំពុងយកសំណាក​ទៅពិសោធបន្ត (រូបភាព៖ ហេង ភារម្យ)
ដោយ

លោក កាំង ម៉ូនីកា អគ្គលេខាធិការរងនៃសមាគមរោងចក្រកាត់ដេរកម្ពុជាបានលើកឡើងថា សមាគមរោងចក្រកាត់ដេរ បានដាក់សំណើរទៅកាន់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីស្នើសុំកុំឲ្យយករោងចក្រធ្វើជាកន្លែងចត្តាឡីស័ក សម្រាប់ដាក់កម្មករកម្មការិនី ដែលពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ-១៩។ ការស្នើសុំនេះ ធ្វើឡើងក្រោយ សមាគម យល់ឃើញថា ការយកទីតាំងរោងចក្រធ្វើជាកន្លែងចត្តាឡីស័កជារឿងដែលមិនសមស្រប និងមិនស្របតាមស្តង់ដារសុខាភិបាល។ ម្យ៉ាងទៀត វាក៏អាចធ្វើឲ្យប៉ះពាល់ដល់ចង្វាក់ផលិតកម្មរបស់រោងចក្រនីមួយៗផងដែរ។

អគ្គលេខាធិការរងរូបនេះបានបន្ថែមទៀតថា នៅពេលមានករណីផ្ទុះការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងរោងចក្រ ក្រសួងសុខាភិបាលគួរយកអ្នកពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោលទាំងអស់ទៅដាក់នៅតាមមន្ទីរពេទ្យ ឬកន្លែងដែលមានផាកសុខភាព ដែលស្របតាមបច្ចេកទេសរបស់ក្រសួងសុខាភិបាល។   

ទន្ទឹមនឹងនេះ សមាគមរោងចក្រកាត់ដេរកម្ពុជា រួមជាមួយសមាគមផ្សេងៗទៀត ស្នើឲ្យរាជរដ្ឋាភិបាលតាមរយៈក្រសួងសុខាភិបាល ជួយសម្របសម្រួលនីតិវិធី និងបែបបទផ្សេងៗ ដើម្បីអនុញ្ញាតឲ្យមានការនាំចូលឧបករណ៍តេស្តរកមេរោគកូវីដ-១៩ ឲ្យបានកាន់តែច្រើនថែមទៀត។ ការស្នើសុំនេះ គឺដើម្បីបង្ការ និងឆ្លើយតបឲ្យបានទាន់ពេលវេលាពេលមានករណីផ្ទុះការឆ្លងជំងឺកូវីដ-១៩ នៅតាមរោងចក្រម្តងៗ។ ខណៈកន្លងមកសមាគមទាំងនេះ សង្កេតឃើញថា ការធ្វើតេស្តមិនទាន់អាចឆ្លើយតបនឹងតម្រូវការចាំបាច់នៅឡើយទេ។

សំណើរទាំងនេះ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃទី២៩ មិថុនា ឆ្នាំ២០២១ ដោយមានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងសុខាភិបាល, ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងរដ្ឋបាលរាជធានីភ្នំពេញ រួមជាមួយសមាគមរោងចក្រកាត់ដេរកម្ពុជា សមារោងចក្រស្បែកជើង និងភាគីពាក់ព័ន្ធជាច្រើនទៀត។

សូមបញ្ជាក់ថា ការផ្ទុះរាលដាលកូវីដ-១៩ បាននិងកំពុងបន្ដរីរាលដាលកាន់តែខ្លាំងនៅកម្ពុជា ដោយនៅមួយរយៈចុងក្រោយនេះ មានអ្នកឆ្លងថ្មីប្រមាណ ៦០០ ទៅ៨០០នាក់ក្នុងមួយថ្ងៃ ហើយក្នុងនោះ ករណីឆ្លងនៅក្នុងរោងចក្រកាត់ដេរក៏មានច្រើនផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ជើងហោះហើរពីកម្ពុជាទៅចិនកំពុងរងផលប៉ះពាល់ ក្រោយអាជ្ញាធរចិនរឹតបន្ដឹងការធ្វើដំណើរចូលប្រទេសចិន

ព័ត៌មាន
អាជ្ញាធរចិនបានចាប់ផ្តើមរឹតបន្តឹង ការហោះហើរពីក្រៅប្រទេសចូលប្រទេសរបស់ខ្លួន ដោយក្នុងនោះមានជើងហោះហើរពីប្រទេសជាច្រើនត្រូវលុបចោលទៅវិញនៅរយៈពេល…

ទុនវិនិយោគ ២,៤ពាន់លានដុល្លារត្រូវបាន CDC អនុម័តនៅពាក់កណ្ដាលឆ្នាំ២០២១

ព័ត៌មាន
គម្រោងអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជានៅរយៈពេល៦ខែ ដំបូងឆ្នាំ២០២១នេះ សម្រេចបានប្រមាណ ៧០គម្រោង ជាមួយនឹងទុនវិនិយោគជាង២ពាន់៤រយលានដុល្លា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ