អត្ថបទ​ក្រុមហ៊ុន

ពិធីសម្ពោធជាផ្លូវការ​ការិយាល័យលក់ 6A របស់ បុរី ហ្គោលដេន ផាក គម្រោង ដឹណេតឆឺរ៉ល


បុរី ហ្គោលដេន ផាក បានប្រារព្ធពិធីសម្ពោធជាផ្លូវការ ការិយាល័យលក់ 6A នៅថ្ងៃទី 08 ខែ កញ្ញា ឆ្នាំ 2021 ដើម្បីបង្កើនភាពងាយស្រួលជូនដល់អតិថិជនក្នុងការអញ្ជើញមកទស្សនាទីតាំងការដ្ឋានដោយផ្ទាល់របស់ គម្រោង ដឹណេតឆឺរ៉ល ។ ដូច្នេះអតិថិជនអាចអញ្ជើញមកទទួលការប្រឹក្សាព័ត៌មានលម្អិតផ្ទាល់ ជាមួយនឹងអ្នកប្រឹក្សាផ្នែកលក់ នៅការិយាល័យលក់របស់ បុរី ហ្គោលដេន ផាក ដែលមានទីតាំងស្ថិតនៅជាប់ផ្លូវជាតិ 6A នៅគល់ស្ពានទី 9 ចំណាយពេលត្រឹមតែ 3នាទី ពីផ្លូវលីយ៉ុងផាត់ និង 12នាទី ពីស្ពានជ្រោយចង្វារ។
ពិធីសម្ពោធជាផ្លូវការ​ការិយាល័យលក់ 6A របស់ បុរី ហ្គោលដេន ផាក គម្រោង ដឹណេតឆឺរ៉ល
ដោយ

ដើម្បីអបអរពិធីសម្ពោធជាផ្លូវការ ការិយាល័យលក់ 6A នេះ បុរីហ្គោលដេន ផាក ក៏នឹងផ្តល់ជូនអតិថិជននូវតម្លៃផ្ទះចាប់ USD 80,000 ជាមួយការបញ្ចុះតម្លៃដ៏អស្ចារ្យរហូតដល់ 12%។ 

កាន់តែពិសេសជាងនេះទៅទៀត ជាមួយលក្ខខណ្ឌបង់ប្រាក់ងាយស្រួលបង់ 20% ដោយមិនចាំបាច់កក់ប្រាក់ និង គ្មានការប្រាក់ រយៈពេល 30ខែ! ប្រញាប់ឡើង ប្រម៉ូសិននេះមានតែពីរសប្តាហ៍គិតចាប់ពីថ្ងៃបើកសម្ពោធនេះតទៅ។

បុរី ហ្គោលដេន ផាក បានប្រារព្ធពិធីសម្ពោធជាផ្លូវការ ការិយាល័យលក់ 6A នៅថ្ងៃទី 08 ខែ កញ្ញា ឆ្នាំ 2021

គម្រោង ដឹណេតឆឺរ៉ល របស់ បុរី ហ្គោលដេន ផាក ជាគម្រោងអភិវឌ្ឍលំនៅឋានបែបសហគមន៍ធម្មជាតិបៃតងមួយដែលនឹងត្រូវសាង់សង់នៅលើផ្ទៃដីជិត 50ហិកតា មានសួនធម្មជាតិដ៏ធំទំហំ 4.5ហិកតា និង មានទន្លេអមសងខាង ស្ថិតនៅក្នុងតំបន់សក្តានុពលសេដ្ឋកិច្ចខ្លាំង ជាប់ផ្លូវជាតិ 6A តែម្តង និងមានលំនៅឋានប្រណិតៗជាច្រើនប្រភេទដូចជា៖ វីឡាឃីង វីឡាឃ្វីន វីឡាព្រីន វីឡាភ្លោះ វីឡាកូនកាត់ ហូមអហ្វីស ដែលពេញនិយមនិងទាន់សម័យសម្រាប់ការរស់នៅ។ លំនៅឋាននីមួយៗត្រូវបានសាងសង់ និង រចនាម៉ូតយ៉ាងយកចិត្តទុកដាក់ដោយ ស្ថាបត្យករ និង វិស្វករជំនាញៗ ដែលមានបទពិសោធន៍ជាច្រើនឆ្នាំ ដើម្បីធានាបាននូវភាពឥតខ្ចោះនៃផ្ទះ និង ផ្តល់អោយលោកអ្នកទទួលបាននូវបទពិសោធន៍គ្រប់យ៉ាងដែលជីវិតបានផ្តល់អោក្នុងសហគមន៍ដែលមានបរិយាកាសបែបថ្មី។

បុរី ហ្គោលដេន ផាក បានប្រារព្ធពិធីសម្ពោធជាផ្លូវការ ការិយាល័យលក់ 6A នៅថ្ងៃទី 08 ខែ កញ្ញា ឆ្នាំ 2021

ជាមួយទីធ្លាដ៏ធំវិសេសវិសាល ដែលហ៊ុំព័ទ្ធដោយធម្មជាតិ សម្រាប់គ្រប់សកម្មភាព ការលម្ហែ និងប្រណិតភាព  ក្នុងនោះក៏មាន ក្លឹបហៅស៍ អាងហែលទឹកប្រណិតធំខាងក្រៅ កន្លែងហាត់ប្រាណដែលមានឧបករណ៍ទាន់សម័យគ្រប់ប្រភេទ មានផ្លូវសម្រាប់រត់ ផ្លូវសម្រាប់ជិះកង់ កន្លែងហាត់ប្រាណសម្រាប់មនុស្សចាស់ និង  កន្លែងសម្រាប់ក្មេងលេង អមដោយដើមឈើធំៗ មានផ្កាចំរុះពណ៌ ធ្វើអោយមានទេសភាពបៃតងកាន់តែស្រស់បំព្រង ដែលជាទីតាំងល្អបំផុតសម្រាប់ការរស់នៅ ជាមួយទេសភាពស្រស់ ស្រឡះ ធម្មជាតិប្រៀបបានទៅនឹងតំបន់រីសតផងដែរ។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់យើងខ្ញុំតាមរយៈ​លេខទូរសព្ទ៖ 060 777 998 / 070 777 998 / 095 777 998 ឬតាមរយ:ប្រព័ន្ធអនឡាញ៖

=> ហ្វេសបុកផេក: https://m.facebook.com/boreygoldenpark/
=> តេឡេក្រាម: https://t.me/boreygoldenpark
=> អ៊ីនស្ដាក្រាម: https://instagram.com  
=> ទីតាំងគម្រោងដឹណេតឆឺរ៉ល: http://bit.ly/BoreyGoldenParkTheNatural




អត្ថបទបន្ទាប់


ក្រុមហ៊ុន KLEN Cambodia និង PIIK MALL មានប្រម៉ូសិន​ផ្តល់​រង្វាន់​ដ៏​សន្ធឹក​សន្ធាប់​ក្នុង​ឱកាស​សហការណ៍​ជាផ្លូវការ​ខាងមុខ!

ព័ត៌មាន
ក្រុមហ៊ុនសាប៊ូក្នុងស្រុកដ៏ពេញនិយមក្នុងប្រទេសកម្ពុជា KLEN Cambodia បានចុះហេត្ថាលេខាស្តីពីកិច្ចសហប្រតិបត្តិការនៃការដាក់លក់ទំនិញរបស់ខ្លួនជា…

រដ្ឋមន្ត្រីការបរទេសចិន នឹងមកទស្សនកិច្ចនៅកម្ពុជាឆាប់ៗនេះ តើកម្ពុជានឹងចំណេញអ្វីខ្លះ?

ព័ត៌មាន
បើមិនមានអ្វីប្រែប្រួលទេ ឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការបរទេសចិន នឹងមកបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជាសប្ដាហ៍ក្រោយន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ