ឈាបនដ្ឋាន​អ្នកកើត​កូវីដ-១៩

រាជរដ្ឋាភិបាលយល់ព្រមផ្ដល់ដីជាង២ហិកតា នៅខេត្តតាកែវ សម្រាប់សង់កន្លែងបូជាសពអ្នកកើតកូវីដ-១៩


រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចផ្ដល់ជូនដីមួយកន្លែង ទំហំជាង ២ហិកតា នៅក្នុងខេត្តតាកែវ សម្រាប់សាងសង់ឈាបនដ្ឋាន ឬកន្លែងបូជាសព អ្នកកើតកូវីដ-១៩។ នេះបើយោងតាមលិខិតមួយរបស់ទីស្ដីការគណៈរដ្ឋមន្ត្រី ចេញនៅថ្ងៃទី ២២ ខែមេសា ឆ្នាំ២០២១ ដែលបានជម្រាបជូនឯកឧត្តមរដ្ដមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអភិបាលនៃគណៈអភិបាលខេត្តតាកែវ។
រាជរដ្ឋាភិបាលយល់ព្រមផ្ដល់ដីជាង២ហិកតា នៅខេត្តតាកែវ សម្រាប់សង់កន្លែងបូជាសពអ្នកកើតកូវីដ-១៩ (រូបភាព៖ AFP)
ដោយ

តាម​លិខិត​ដដែលនេះ បាន​ឲ្យដឹងថា ការសម្រេចនេះ គឺយោងទៅតាម​ចំណារ​របស់​​សម្ដេច​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃកម្ពុជា ដែលបាន​ចុះ​ថ្ងៃទី ២២ខែ មេសា ឆ្នាំ២០២១ ហើយ​ទីតាំង​ដី​ដែលមាន​ទំហំ​ជាង ២ហិកតានោះ គឺស្ថិតនៅ​ភូមិតាស្រែន ឃុំខ្វាវ ស្រុក​ទ្រាំង ខេត្ត​តាកែវ។

សូមបញ្ជាក់ថា កាលពីខែមិថុនា​កន្លងទៅនេះ រាជរដ្ឋាភិបាល​កម្ពុជា ក៏បាន​បញ្ជាឲ្យ​រដ្ឋបាល​រាជធានីភ្នំពេញ រៀបចំដី​ទំហំ ១០ហិកតា នៅស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្អឺ ដើម្បីរៀបចំ​ឡរ បច្ចេកទេស​ទំនើប សម្រាប់​បូជា​សព្វ​ ដែលកើតកូវីដ-១៩​ផងដែរ។

សូមបញ្ជាក់​ថា គិតត្រឹមថ្ងៃទី​២២ ខែមេសា ចំនួន​អ្នកឆ្លង​កូវីដ-១៩ សរុប​មានជាង ៨ពាន់នាក់ហើយ ដោយក្នុងនោះ មានអ្នកឆ្លងថ្មី​ដែលត្រូវបាន​រកឃើញ​ ៤៤៦នាក់។ រីឯ អ្នកដែលបាន​ស្លាប់​បាត់បង់​ជីវិត​ដោយសារកូវីដ-១៩ សរុប​មាន៥៩នាក់ហើយ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថៃហក់ឡើងចំនួនអ្នកឆ្លងកូវីដ-១៩ ខ្ពស់បំផុតមិនធ្លាប់មានដល់ទៅជាង ២ពាន់នាក់ក្នុងមួយថ្ងៃ

ព័ត៌មាន
នៅថ្ងៃទី ២៣ ខែមេសានេះ ប្រទេសថៃបានប្រកាសរកឃើញអ្នកឆ្លងកូវីដ-១៩ ករណីថ្មីរហូតដល់ទៅជាង ២ពាន់នាក់ក្នុងមួយថ្ងៃ ដែលជាករណីខ្ពស់បំផុតក្នុងប្រទេសថ…

៦៥៥នាក់បន្ថែមទៀតហើយ ត្រូវបានកម្ពុជារកឃើញថាបានឆ្លងកូវីដ-១៩ គិតត្រឹមថ្ងៃទី ២៣ ខែមេសា

ព័ត៌មាន
យ៉ាងហោចណាស់ មានករណីឆ្លងថ្មី កូវីដ-១៩ ចំនួន ៦៥៥នាក់ ត្រូវបានកម្ពុជារកឃើញនៅថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០២១ ដោយចំនួននេះនៅតែបន្ដមានខ្ពស់ មិនទ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ