ទំពាំងបារាំង

ទំពាំងបារាំងមានទីផ្សារ និងលក់បានថ្លៃ ប៉ុន្ដែការដាំដុះទាមទារបច្ចេកទេសទើបបានផល


ទំពាំងបារាំង ជាដំណាំមួយប្រភេទ ដែលមិនសូវសម្បូរអ្នកដាំច្រើនដូចជាមុខដំណាំផ្សេងទៀតនោះទេ ប៉ុន្ដែ សម្រាប់ទីផ្សារ និងតម្លៃរបស់វាគឺមានខ្ពស់គួរសម ធៀបនឹងមុខដំណាំមួយចំនួន ដោយទំពាំងបារាំងអាចលក់បានដល់ទៅជាង១ម៉ឺនរៀលក្នុងមួយគីឡូក្រាម។ ប៉ុន្ដែ ការដាំដុះដំណាំមួយប្រភេទនេះ ក៏ទាមទារឲ្យមានបច្ចេកទេសផងដែរ ទើបបានទិន្នផលច្រើន។
ទំពាំងបារាំង
ដោយ

លោក ស៊ួ ប៊ុននី ដែលជាកសិករដាំដុះទំពាំងបារាំង​នៅក្នុងខេត្តបាត់ដំបង​បានរៀបរាប់​ប្រាប់ក្រុមការងារខេមបូណូមីសថា លោកបានចាប់ផ្ដើមដាំដុះទំពាំងបារាំង​នេះ​រយៈ​​ពេល៥ឆ្នាំ​មកហើយ។ បើគិតមកពេលនេះផ្ទៃដីដាំដុះទំពាំងបារាំង​របស់លោក​បានពង្រីក​ដល់​៤ហិកតាហើយ។

 កសិកររូបនេះ បានបន្ថែមថា ការដាំដំណាំទំពាំងបារាំងនេះ មិនមែនជារឿងចៃដន្យនោះទេ គឺ​លោកធ្លាប់ទៅសិក្សា​ពីពិធីសាស្រ្តនៃ​ការដាំដំណាំ​មួយ​ប្រភេទនេះនៅក្នុងប្រទេសថៃ​ បន្ទាប់មកក៏បាន​យកមកដាំដុះ​នៅកម្ពុជា​ ហើយ​រហូតមកដល់ពេលនេះគឺមានការគាំទ្រ​ខាំ្លងពី​សំណាក់អតិថិជន​ក៏ដូចជា​កសិករផងដែរ។ ជាក់ស្ដែង ​បើទោះជាស្ថិត​នៅក្នុង​ស្ថានភាព​កូវីដ១៩ក៏ដោយ ប៉ុន្ដែ ម្លៃទីផ្សារ​ទំពាំង​បារាំង នៅតែលក់បាន​តម្លៃខ្ពស់គួរសម ដោយមួយ១គីឡួក្រាម​អាចលក់បាន​ចន្លោះពី​១ម៉ឺន ទៅ១ម៉ឺន២ពាន់​រៀល។

សម្រាប់ទីផ្សារវិញ គឺលោកភាគច្រើន​លក់តែនៅទីផ្សារក្នុងស្រុកតែប៉ុណ្ណោះ ខណៈដែលទំពាំងបារាំងនេះ បច្ចុប្បន្ន​ក៏កំពុង​មានតម្រូវការ​ច្រើននៅរាជធានីភ្នំពេញផងដែរ ដោយផ្សារទំនើបជាច្រើន​ក៏មានប្រមូលទិញទំពាំងបារាំងនេះ ទៅដាក់លក់ផងដែរ។

លោក ស៊ួ ប៊ុននី បន្តថាការដាំដំណាំប្រភេទនេះងាយនឹងទទួលបានទិន្នផល និងអាចប្រមូលផលបានជារៀងរាល់ថ្ងៃផងដែរ។ប្រសិនបើ​​យើងបានសិក្សាពីពិធីសាស្រ្តដាំដុះ និងការជ្រើសរើសពូជយកមកដាំឲ្យបាន​ត្រឹមត្រូវ។ លោកបាន​គូសបញ្ជាក់ថា ការដាំដុះដំណាំប្រភេទនេះគឺត្រូវការ​ ធ្វើផ្ទៃដីអោយរាបស្មើ​​ ដាក់កំបោរនិងជី ហើយបន្ទាប់មកចាប់ផ្ដើមកាយដាក់ដាំតែម្ដង និងជាពិសេសទៀតនោះសិក្សាអំពីបច្ចេកទេសនៃការថែទាំវាផង​ដែរ​។មិនតែប៉ុណ្ណោះ ទំពាំងបារាំង ក៏​មានអត្ថប្រយោជន៍ច្រើន​សម្រាប់សុខភាព ហើយវាអាចយកទៅធ្វើម្ហូប​បានច្រើនមុខ​ទៅតាមចំណង់ចំណូលចិត្ត​អ្នកទទួលទាន។

សូមជម្រាបថា បច្ចុប្បន្ន លោក ស៊ួ ប៊ុននី មិនត្រឹមតែដំាំដុះទំពាំងបារាំងនោះទេ គឺថែម​​ទាំងមាន​ទទួលទិញបន្ត ព្រមទាំងមានការចែករំលែកពីពិធីសាស្ត្រនៅក្នុងការដាំដុះ ការជ្រើសរើសពូជ ដើម្បីទទួលបានទិន្នផលលឿននិងមិនសូវជួបបញ្ហានៅពេលដាំ​ផងដែរ៕

អត្ថបទ៖ ហួន ស្រីនីត

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


បង្កើនការរីកចម្រើនផ្នែកហិរញ្ញវត្ថុរបស់អ្នកជាមួយវាគ្មិនដ៏ជំនាញនៅ «កម្មវិធីលទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់អាជីវកម្ម»

ព័ត៌មាន
សហគ្រិនខ្មែរបានផ្តួចផ្តើមគំនិតនិងរៀបចំវេទិកាពិភាក្សាក្រោមប្រធានបទ «លទ្ធភាពទទួលបានហិរញ្ញប្បទាន សម្រាប់ អាជីវកម្ម» ដែលមានគោលបំណងសំខាន់ៗដូច…

WHO៖ការស្លាប់ដោយសារកូវីដ១៩ នៅទូទាំងពិភពលោកបានធ្លាក់ចុះដល់កម្រិតទាបបំផុត

ព័ត៌មាន
អគ្គនាយកអង្គការសុខភាពពិភពលោកលោក តេដ្រូស អាថាណូម ហ្គេប្រេយ៉េស៊ូស បាននិយាយកាលពីថ្ងៃពុធសប្ដាហ៍នេះថា ថាចំនួនអ្នកស្លាប់ដោយសារកូវីដ-១៩ បានធ្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ