ធនាគារ ហត្ថា និង ក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ

ធនាគារ ហត្ថា និង ក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ ចុះកិច្ចព្រមព្រៀងដើម្បីផ្តល់ជូនអតិថិជននូវសេវាហិរញ្ញវត្ថុកាន់តែកក់ក្តៅ


រាជធានីភ្នំពេញ ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១៖ ធនាគារ ហត្ថា ដែលជាធនាគារឈានមុខមួយនៅកម្ពុជា និងក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ ដែលជាស្ថាប័នដែលមានភាពលេចធ្លោក្នុងវិស័យធានារ៉ាប់រង បានសហការ និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្នុងការផ្តល់ជូននូវសេវាធានារ៉ាប់រងលើគ្រោះថ្នាក់យានយន្ត គ្រោះថ្នាក់អគ្គីភ័យ និងការធានារ៉ាប់រងមួយចំនួនទៀត ដើម្បីផ្តល់ជូននូវទំនុកចិត្ត និងភាពកក់ក្តៅកាន់តែខ្ពស់សម្រាប់អតិថិជនក្នុងការប្រើប្រាស់សេវាជាមួយលក្ខខណ្ឌកាន់តែងាយស្រួល និងល្អប្រសើរ។
ធនាគារ ហត្ថា និង ក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ ចុះកិច្ចព្រមព្រៀងដើម្បីផ្តល់ជូនអតិថិជននូវសេវាហិរញ្ញវត្ថុកាន់តែកក់ក្តៅ
ដោយ

តាមរយៈភាពជាដៃគូយ៉ាងជិតស្និទ្ធនេះ ស្ថាប័នទាំងពីរជឿជាក់យ៉ាងមុតមាំថានឹងក្លាយជាការឆ្លើយតបយ៉ាងចាំបាច់មួយទៅនឹងការចង់បានរបស់អតិថិជននោះគឺជាភាពរីកចម្រើនដែលប្រកបដោយសុខុមាលភាពទាំងផ្នែកហិរញ្ញវត្ថុ និងការការពារពីបញ្ហាប្រឈមនានាដែលអាចកើតមាន។

លោក ជឺន បូរាណច័ន្ទបូរ៉ាត់, អគ្គនាយកនីតិកម្ម របស់ ធនាគារ ហត្ថា បានមានប្រសាសន៍ឱ្យដឹងថា៖ «ក្នុងនាមជាធនាគារមានបទពិសោធន៍ចាស់ទុំដែលផ្តល់ជូននូវសេវាហិរញ្ញវត្ថុដ៏ទាន់សម័យប្រកបដោយទំនុកចិត្ត ធនាគារ ហត្ថា មានបទពិសោធន៍ជិត ៣០ឆ្នាំ មកហើយ ជាមួយសមិទ្ធផលសម្រេចបានគួរជាទីមោទនៈជាបន្តបន្ទាប់ ហើយយើងជឿជាក់ថា កិច្ចសហការផ្តល់ជូនសេវាធានារ៉ាប់រងនេះគឺជាកិច្ចការមួយផ្សេងទៀតដែលយើងចាំបាច់ត្រូវធ្វើដែលវានឹងជួយជំរុញបន្ថែមដល់ភាពរីកចម្រើនរបស់អតិថិជនក្នុងការប្រើប្រាស់សេវាកម្មរបស់យើងឱ្យទទួលបាននូវការការពារយ៉ាងកក់ក្តៅ និងជោគជ័យគ្រប់កាលៈទេសៈ ។» 

លោកបានបន្ថែមថា យើងបានសម្រេចជ្រើសរើសក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ ជាដៃគូផ្តល់សេវាធានារ៉ាប់រងលើយានយន្ត អគ្គីភ័យ និងធានារ៉ាប់រងមួយចំនួនទៀតជូនអតិថិជនរបស់យើងព្រោះក្រុមហ៊ុនមានគុណវឌ្ឍន៍គ្រប់គ្រាន់ក្នុងការឆ្លើយតបទៅនឹងតម្រូវការ ក៏ដូចជាលក្ខខណ្ឌនានាដែលគាំទ្រខ្ពស់ដល់ផលប្រយោជន៍របស់អតិថិជន ។

អ្នកស្រី Zhao Haiming, អនុប្រធានអគ្គនាយកប្រតិបត្តិ ក្រុមហ៊ុន ហ្វតតេ អ៊ិនសួរឹនស៍ (ខេមបូឌា) បានលើកឡើងថា “យើងដឹងហើយថា សេដ្ឋកិច្ចប្រទេសកម្ពុជាមានការរីកចម្រើនយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ រថយន្តទំនើបៗ និងអគារប្រណិតៗជាច្រើនមាននៅប្រទេសកម្ពុជា ជាពិសេសទីក្រុងធំៗ ដូចនេះការទិញធានារ៉ាប់រងលើអគ្គិភ័យ និងយានយន្ត គឺជារឿងសំខាន់ណាស់សម្រាប់ម្ចាស់អគារ និងយានយន្តទាំងនោះ។ ព្រោះយើងមិនអាចប៉ាន់ស្មានដឹងថានៅថ្ងៃអនាគតនឹងមានអ្វីកើតឡើងទេ។” 

អ្នកស្រី​បានបន្តដូចនេះថា “តាមរយៈកិច្ចព្រមព្រៀងនេះ វានឹងធ្វើឱ្យវិស័យធានារ៉ាប់រងនៅប្រទេសកម្ពុជាមានការអភិវឌ្ឍមួយកម្រិតទៀត ។ ខ្ញុំសង្កេតឃើញថាការយល់ដឹងរបស់ប្រជាជនខ្មែរយើងលើវិស័យធានារ៉ាប់រងមានការឡើងគួឱ្យកត់សម្គាល់នៅពេលបច្ចុប្បន្ន ដូចនេះវាជាសញ្ញាណល្អសម្រាប់សេច្ចកិច្ចជាតិរបស់យើង។” 

“ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ ធនាគារ ហត្ថា ដែលបន្តសហការជាមួយក្រុមហ៊ុនហ្វតតេ។ ដូចដែលយើងបានដឹងហើយថា ធនាគារ ហត្ថា គឺជាធនាគារដែលនាំមុខគេមួយនៅកម្ពុជា ហើយហ្វតតេ ជាក្រុមហ៊ុនឈានមុខគេខាងវិស័យធានារ៉ាប់រង។ ខ្ញុំសង្ឈឹមថា នៅថ្ងៃអនាគតយើងនឹងមានផលិតផល ឬសេវាកម្មផ្សេងៗទៀតដើម្បីផ្តល់ជូនអតិថិជនទៅតាមតម្រូវការរបស់ពួកគាត់” ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើព្រលានយន្ដហោះអន្តរជាតិភ្នំពេញថ្មី តម្លៃ១.៥០០លានដុល្លារ សាងសង់បានដល់ហើយ និងអាចរួចរាល់នៅឆ្នាំ២០២៣ដែរ ឬទេ?

ព័ត៌មាន
ទោះបីជា មួយរយៈចុងក្រោយនេះ មានផលរំខានមួយចំនួនដោយសារតែមេរោគរាតត្បាតកូវីដ១៩ក៏ដោយ ប៉ុន្ដែ ក្រុមហ៊ុនអភិវឌ្ឍន៍ព្រលានយន្ដហោះភ្នំពេញថ្មីនេះ ន…

ក្រសួងសុខាភិបាលកម្ពុជា អនុញ្ញាឲ្យប្រើប្រាស់វ៉ាក់សាំង Covaxin របស់ឥណ្ឌាក្នុងក្របខណ្ឌបន្ទាន់

ព័ត៌មាន
ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី ៥ខែវិច្ឆកានេះ បានប្រកាសអនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំងឈ្មោះ កូវ៉ាក់ស៊ីន(Covaxin) របស់ឥណ្ឌាក្នុងក្របខណ្ឌបន្ទា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ