អត្ថបទក្រុមហ៊ុន

មានប្រាក់ជាង ១០ម៉ឺនដុល្លារ ចង់ទិញផ្ទះស្ថិតក្នុងទីប្រជុំជន គួររកនៅឯណាបាន ហើយមិនខកបំណង?


ទន្ទឹមនឹងការអភិវឌ្ឍគេហដ្ឋានបែបប្រណីតៗ ស្កឹមស្កៃលំដាប់ខ្ពស់ គេហដ្ឋានដែលមានតម្លៃសមរម្យ និងទំហំតូចល្មមនៅតែជាតម្រូវការដ៏ពេញនិយមរបស់ប្រជាពលរដ្ឋ ជាពិសេសនៅក្នុងរាជធានីភ្នំពេញ។ ដោយមើលឃើញពីកំណើននៃតម្រូវការគេហដ្ឋានប្រភេទនេះ ទើបបុរី ប៉េង ហួត បានអភិវឌ្ឍជាប្រភេទផ្ទះតម្លៃត្រឹមតែជាងដប់ម៉ឺនដុល្លារ ហើយស្ថិតក្នុងទីតាំងដែលមានសក្ដានុពលខ្ពស់ទៀតផង។
ប្រភេទវីឡាកូនកាត់របស់បុរី ប៉េង ហួត ដែលកំពុងទទួលបានការគាំទ្រខ្លាំងពីអតិថិជន

សូមណែនាំប្រភេទវីឡាកូនកាត់របស់បុរី ប៉េង ហួត ដែលកំពុងទទួលបានការគាំទ្រខ្លាំងពីអតិថិជន ហើយនឹងបញ្ចប់ការសាងសង់អាចចូលរស់នៅបានក្នុងពេលឆាប់ៗនេះ គឺវីឡាកូនកាត់ LV ដែលមានលក្ខណៈពិសេសដូចតទៅ៖

- មានកម្ពស់ ៣ជាន់

- ទំហំផ្ទះ ៤.២ម x ១០ម

- បន្ទប់គេង ៤, បន្ទប់ទឹក ៥

- ចំណតរថយន្ត ១

- បន្ទប់ទទួលភ្ញៀវ ១

- បរិវេណទទួលទានអាហារ និងចម្អិនអាហារធំទូលាយ ស្រឡះល្អ

វីឡាកូនកាត់ពោរពេញដោយក្ដីស្រលាញ់មួយនេះស្ថិតនៅក្នុងគម្រោងដែលមានសក្ដានុពលចំនួន២ គឺគម្រោង ដឹស្តា ផ្លាទីនីម អេកូរ៉ូមែនស៍ ក្នុងខណ្ឌច្បារអំពៅ និងគម្រោង ដឹស្តា មេរាហ្កាដិន ស្ថិតនៅតាមបណ្ដោយផ្លូវក្រវាត់ក្រុងទី២ (ផ្លូវ ៥០ម៉ែត្រ)។

សូមអញ្ជើញសាកសួរព័ត៌មាននៅគ្រប់ការិយាល័យលក់របស់បុរី ប៉េង ហួត នៅរៀងរាល់ម៉ោងធ្វើការ ដើម្បីជ្រាបព័ត៌មានលម្អិត ឬអញ្ជើញទស្សនាការដ្ឋានសំណង់ផ្ទាល់​។

លោកអ្នកក៏អាចទាក់ទងសួរនាំព័ត៌មានបន្ថែមពីសហការីលក់យើងខ្ញុំតាមរយៈទូរសព្ទលេខ 𝟗𝟖 / 𝟎𝟏𝟔 / 𝟎𝟏𝟕 𝟓𝟗𝟔 𝟕𝟖𝟗 ឬចូលរួមជាមួយ 𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 𝐂𝐡𝐚𝐧𝐧𝐞𝐥 https://t.me/boreypenghuoth ៕




អត្ថបទបន្ទាប់


ទិន្នផលវារីវប្បកម្មកម្ពុជាសម្រេចបានជិត៣ម៉ឺនតោន ធ្លាក់ចុះជាង៧៥% នៅឆមាសទី១ឆ្នាំ២០២២

ព័ត៌មាន
វិស័យវារីវប្បកម្មរបស់កម្ពុជា នៅតែជួបប្រឈមនឹងបញ្ហាជាច្រើននៅមួយរយៈចុងក្រោយកន្លងមកនេះ ពិសេសអំឡុងពេលកូវីដ១៩តែម្ដង ដែលវាបានធ្វើឲ្យទិន្នផលនៃវិ…

អ្នកជំនាញរំពឹងថា ការលុបចោលការយកពន្ធត្រួតគ្នារវាងកម្ពុជា និងម៉ាកាវនឹងជួយធ្វើឲ្យការវិនិយោគកាន់តែល្អប្រសើរ

ព័ត៌មាន
អ្នកជំនាញក្នុងវិស័យសេដ្ឋកិច្ចមានសុទិដ្ឋិនិយមខ្ពស់ចំពោះ ការសម្រេចលុបចោលការយកពន្ធត្រួតគ្នារវាងកម្ពុជា និងទីក្រុងម៉ាកាវប្រទេសចិន ដែលត្រូវបានរ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ