ការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា

ឯកឧត្តម ថោង ខុន៖ វត្តមានរបស់បារាំង បានរួមចំណែកយ៉ាងខ្លាំងដល់ការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា


ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ បានអះអាង នាពេលថ្មីៗនេះថា ការចូលរួមរបស់ប្រទេសបារាំងពិតជាមានសារៈសំខាន់ខ្លាំងណាស់ នៃការដំណើរការអភិវឌ្ឍសង្គមសេដ្ឋកិច្ចនៅកម្ពុជា តាមរយៈជំនួយឧបត្ថម្ភ ការផ្តល់ហិរញ្ញប្បទាន និងការវិនិយោគគ្រប់ទម្រង់នៅក្នុងពហុវិស័យ។ ទន្ទឹមនឹងនេះ វត្តមានរបស់វិនិយោគិន និងភ្ញៀវទេសចរបារាំង បានរួមចំណែកយ៉ាងខ្លាំងដល់ការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា តាមរយៈការវិនិយោគលើអាជីវកម្មទេសចរណ៍ ដូចជា សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងរមណីយដ្ឋានជាដើម។
ឯកឧត្តម ថោង ខុន៖ វត្តមានរបស់បារាំង បានរួមចំណែកយ៉ាងខ្លាំងដល់ការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា

ថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយសមិទ្ធផល​នៃការអនុវត្តកម្មវិធីពង្រឹងសមត្ថភាពពាណិជ្ជកម្មវិស័យទេសចរណ៍ នាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា វត្តមានរបស់វិនិយោគិន និងភ្ញៀវទេសចរបារាំង បានរួមចំណែកយ៉ាងខ្លាំងដល់ការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា។ ជាក់ស្តែងបច្ចុប្បន្នមានវិនិយោគិនបារាំងជាច្រើន​ ដែលបាននឹងកំពុងវិនិយោគលើអាជីវកម្មទេសចរណ៍នៅកម្ពុជា ដូចជា សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងរមណីយដ្ឋានជាដើម ទាំងនៅក្នុងរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តកំពត។

លើសពីនេះ ឯកឧត្តម ថោង ខុន បានបញ្ជាក់ឱ្យដឹង ពីការជួយគាំទ្ររបស់ប្រទេសបារាំងក្នុងការជួយបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យទេសចរណ៍របស់កម្ពុជា ក្រោមរូបភាពជាការបណ្តុះបណ្តាលរបស់អង្គការមិនមែន​​រដ្ឋាភិបាល។ ជាពិសេស ការផ្តល់ហិរញ្ញប្បទាន ឥណទាន ពីទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ក្នុងទំហំទឹកប្រាក់ចំនួនជាង ១១លានដុល្លារ សម្រាប់សាងសង់សាលាជាតិវិជ្ជាជីវៈទេសចរចំនួន២ទីតាំង នៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ដែលទើបបើកការដ្ឋានសាងសង់ជាផ្លូវការ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២។ ជាមួយគ្នានេះ ការផ្តល់ហិរញ្ញប្បទានឥតសំណងពីទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍(AFD) សម្រាប់កម្មវិធីការអនុវត្តកម្មវិធីពង្រឹងសមត្ថភាពពាណិជ្ជកម្មវិស័យទេសចរណ៍ (TCBP) ជាមួយការផ្សារភ្ជាប់នឹងគម្រោងសាងសង់សាលាជាតិវិជ្ជាជីវៈទេសចរណ៍ គឺជាសក្ខីភាពដ៏សំខាន់មួយទៀត ក្នុងការគាំទ្ររបស់បារាំង ដើម្បី​ភាពរីកចម្រើន​ក្នុងវិស័យ​ទេសចរណ៍កម្ពុជាផងដែរ។

បើតាម ឯកឧត្តម ថោង ខុន ក្រោយការដាក់ចេញនូវ ការអនុវត្តកម្មវិធីពង្រឹង​សមត្ថភាព​ពាណិជ្ជកម្ម​វិស័យទេសចរណ៍ (TCBP) ជិត៤ឆ្នាំកន្លងមកនេះ សង្កេតឃើញមានសមិទ្ធិផលសំខាន់ៗ ជាច្រើនដែលត្រូវបានសម្រេចក្រោមក្របខណ្ឌនៃកម្មវិធី ដែលបានចូលរួមជាផ្លៃផ្កាដល់ការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ជាពិសេសនៅដំណាក់កាលចុងក្រោយនេះ ក្នុងអំឡុងពេលទទួល​រងឥទ្ធិពលយ៉ាងខ្លាំងពីជំងឺកូវីដ១៩ ដែលសកម្មភាពភាគច្រើន ត្រូវបានបង្វែរមកចូលរួមក្នុងការខិតខំស្តារ និងជំរុញកំណើនទេសចណ៍ឡើងវិញក្រោយទទួលរងឥទ្ធិពលជំងឺរាតត្បាត។

សូមជម្រាបថា តាមការបញ្ជាក់របស់ ឯកឧត្តម ថោង ខុន នៅរយៈពេល១១ខែ ក្នុងឆ្នាំ២០២២នេះ កម្ពុជាទទួលបានទេសចរអន្តរជាតិប្រមាណ ១លាន៩សែននាក់ កើនឡើងជាង ១០០០% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ចំណែកឯភ្ញៀវទេសចរផ្ទៃក្នុង ទទួលបានទេសចរជាតិជាង ១១លាននាក់ កើនឡើងក្នុងអត្រា ១៨១% និងទេសចរបរទេសមានចំនួនជាង ១លាន៦សែននាក់ កើនឡើងក្នុងអត្រាជាង ៦០០% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ ដោយឡែក ពេញមួយឆ្នាំ ២០២២នេះ កម្ពុជារំពឹងថាទទួលបានទេសចរណ៍អន្តរជាតិប្រមាណ ២លាន២សែននាក់ និងភ្ញៀវទេសចរផ្ទៃក្នុងច្រើនជាង ១៣លាននាក់ ខណៈនៅឆ្នាំ២០២៣ កម្ពុជារំពឹងអាចទទួលបានភ្ញៀវទេសចរអន្តរជាតិច្រើនជាង ៣លាននាក់ផងដែរ៕




អត្ថបទបន្ទាប់


គម្រោងផ្លូវរថភ្លើងក្រោមដី និងលើអាកាសនៅភ្នំពេញសិក្សាចប់ហើយ និងរំពឹងអាចលេចចេញជារូបរាងនៅអាណត្តិក្រោយ

ព័ត៌មាន
ថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូនបានអះអាងថា គម្រោងផ្លូវរថភ្លើងក្រោមដី លើដី និងលើអាកាសនៅរាជធានីភ្នំពេញត្រូវបានសិក្សាចប់សព្វគ្រប់ហើ…

ប្រជុំក្រៅផ្លូវការអាស៊ានស្តីពីមីយ៉ាន់ម៉ានៅថៃ បញ្ចប់ទៅដោយគ្មានផ្លែផ្កា ខណៈសមាជិកមួយចំនួនមិនទៅចូលរួម

ព័ត៌មាន
ដូចការគ្រោងទុក ប្រទេសថៃកាលពីថ្ងៃព្រហស្បតិ៍ទី២២ខែធ្នូ បានរៀបចំកិច្ចពិគ្រោះយោបល់ក្រៅផ្លូវការមួយស្តីពីវិបត្តិនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ កិច្ចប្រជ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ