អត្ថបទក្រុមហ៊ុន

ស្រាបៀរ Heineken® អបអរឆ្នាំថ្មី ២០២២ ដោយផ្ដល់នូវការបញ្ចុះតម្លៃដ៏ពិសេស


ស្របពេលដែលយើងស្វាគមន៍ឆ្នាំថ្មីឆ្នាំសកល និងត្រៀមខ្លួនអបអរពិធីបុណ្យចូលឆ្នាំចិននាពេលឆាប់ៗខាងមុខនេះ យើងដឹងថា អតិថិជនរបស់យើងកំពុងទន្ទឹងរង់ចាំចំណាយពេលវេលាល្អនេះជាមួយមិត្តភក្តិនិងក្រុមគ្រួសារ។ ដើម្បីញ៉ាំងឲ្យបទពិសោធន៍ទាំងអស់នេះកាន់តែពិសេស ឥឡូវនេះ ស្រាបៀរ Heineken® ផ្តល់ជូននូវតម្លៃពិសេស គឺ ១៦ដុល្លារ សម្រាប់ស្រាបៀរ Heineken® កេសធំដែលមាន ២៤កំប៉ុង និង ៨ដុល្លារ សម្រាប់ស្រាបៀរ Heineken® កេសតូចដែលមាន ១២កំប៉ុង។ ការផ្តល់ជូននេះអនុវត្តនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។
ស្រាបៀរ Heineken® ផ្ដល់ការបញ្ចុះតម្លៃដ៏ពិសេស ក្នុងឱកាសអបអរឆ្នាំថ្មី ២០២២
ដោយ

លោក Loic de Laubriere នាយកផ្នែកទីផ្សារនៃក្រុមហ៊ុន​ហ៊ិននីគែន ខេមបូឌា មានប្រសាសន៍ថា៖ «ស្រាបៀរ Heineken® គឺជាម៉ាកយីហោលំដាប់កំពូលរបស់យើង ដែលត្រូវបានទទួលស្គាល់ដោយសារគុណភាពដ៏ពិសេសរបស់វា។ មិនថាអ្នកនៅទីណានៃពិភពលោក អ្នកប្រាកដជានឹងទទួលបាននូវរសជាតិដ៏អស្ចារ្យនេះ ក៏ដូចជាភាពរីករាយដែលអ្នកគាំទ្រស្រាបៀររបស់យើងបានទទួល​អស់រយ:ពេលជិត ១៥០ ឆ្នាំមកហើយ។ យើងសង្ឃឹមថាស្រាបៀរ Heineken® នឹងបង្កើននូវភាពអស្ចារ្យដល់អតិថិជនជាច្រើនរបស់យើងក្នុងឆ្នាំ ២០២២ នេះ ខណ:ដែលយើងធ្វើដំណើររួមគ្នាឆ្ពោះទៅកាន់ឆ្នាំថ្មីឲ្យកាន់តែល្អប្រសើរ!»។

ជាមួយរសជាតិដ៏ប្រណីតនិងស្រស់ស្រាយ ស្រាបៀរ Heineken® គឺជាគ្រឿងបន្ថែមដ៏សមស្របបំផុតសម្រាប់ អាហារពេលល្ងាចដើម្បីអបអរសាទរពិធីចូលឆ្នាំថ្មី។ សូមបង្កើនភាពរីករាយជាមួយក្រុមគ្រួសារនិងមិត្តភក្តិក្នុងអំឡុង បុណ្យចូលឆ្នាំចិនខាងមុខនេះ ជាមួយស្រាបៀរ Heineken® ឬធ្វើជាភ្ញៀវដ៏ល្អបំផុតដោយផ្តល់អំណោយឆ្នាំថ្មីនូវ ស្រាបៀរ Heineken®។ ដំណឹងដ៏រំភើបជាច្រើនទៀតនឹងមកដល់ក្នុងពេលឆាប់ៗនេះ ដូច្នេះសូមរង់ចាំតាមដាន បណ្ដាញសង្គមរបស់ស្រាបៀរ Heineken® សម្រាប់ព័ត៌មានបន្ថែម។

សូមតាមដានបណ្ដាញសង្គមរបស់ស្រាបៀរ Heineken® ដូចខាងក្រោម៖

Facebook: https://www.facebook.com/heineken

Instagram: https://www.instagram.com/heineken_kh/
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្មវិធី SmartStart រដូវកាលទី៤ ផ្តល់រង្វាន់ ១ម៉ឺនដុល្លារ និងដំណើរទស្សនកិច្ចបច្ចេកវិទ្យាដល់ជ័យលាភីក្នុងការប្រកួតអាជីវកម្មបច្ចេកវិទ្យា

ព័ត៌មាន
បន្ទាប់ពីបានចំណាយពេលជាង ៦ខែក្នុងវគ្គបណ្ដុះបណ្ដាល និងកែច្នៃគំនិតអាជីវកម្មរបស់ខ្លួន ក្រុម Adero ត្រូវបានជ្រើសរើសជាជ័យលាភីក្នុងកម្មវិធីអ្នកច្ន…

ការដោះដូរពាណិជ្ជកម្មចិនជាមួយនឹងប្រទេសជាដៃគូសំខាន់ៗនៅឆ្នាំ២០២១

ព័ត៌មាន
ប្រទេសចិនកាលពីថ្ងៃសុក្រសប្តាហ៍មុន បានបញ្ចេញនូវរបាយការណ៍សកម្មភាពពាណិជ្ជកម្មសម្រាប់ពេញមួយឆ្នាំ២០២១របស់ខ្លួន ដែលក្នុងនោះទំហំនៃនៃការដោះដូរទំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ