អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា អះអាងជាថ្មីអំពីការប្តេជ្ញាចិត្តចំពោះនិរន្តរភាពតាមរយៈគម្រោងសហគមន៍បៃតងក្នុងខេត្តកំពង់ចាម


ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា (HEINEKEN Cambodia) បញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះនិរន្តរភាព តាមរយៈការចូលរួមចំណែកជាគំរូក្នុងគម្រោងសហគមន៍មូលដ្ឋានដែលស្ថិតក្នុងឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា បានផ្តល់ដើមឈើ និង អំពូលសូឡា និងបង្គោលភ្លើងសម្រាប់បំភ្លឺផ្លូវសាធារណៈនៅក្នុងសហគមន៍មូលដ្ឋានក្នុងខេត្តកំពង់ចាម

ជា​ផ្នែកមួយ​នៃ​គម្រោង​​​នេះ ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា បាន​ផ្តល់​ដើម​ឈើ និង​​ ​ អំពូល​​​សូឡា និងបង្គោល​​ភ្លើងសម្រាប់​បំភ្លឺ​ផ្លូវ​សាធារណៈ​នៅក្នុង​សហគមន៍​មូលដ្ឋាន​ក្នុង​ខេត្ត​កំពង់ចាម ​​ក្រោម​អធិបតីភាពរបស់​ឯកឧត្តម ផាន អូន ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយកនៃ​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួត​ប្រជែង និង​បង្ក្រាប​ការ​ក្លែង​បន្លំ (ក.ប.ប) និង​លោក Samson Wong នាយក​គ្រប់គ្រង​​ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា។

ឯកឧត្តម ផាន អូន ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយកនៃ​អគ្គនាយកដ្ឋាន​ ក.ប.ប មាន​ប្រសាសន៍​ថា៖ «ក្នុង​នាម​ប្រជា​ពលរដ្ឋ​ក្នុង​ឃុំ​ជ្រៃវៀន ខ្ញុំ​សូមថ្លែង​អំណរ​គុណ​យ៉ាង​ស្មោះ​ស្ម័គ្រ​ចំពោះ​ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌាដែលបានធ្វើជា​គំរូ​ដល់​ក្រុមហ៊ុន​ផ្សេង​ទៀត​ក្នុង​ប្រទេស​កម្ពុជា​ជាមួយ​នឹង​គំនិតផ្តួច​ផ្តើម​ទំនួលខុស​ត្រូវ​សង្គម(CSR)​របស់ក្រុមហ៊ុន។ ជា​មួយ​នឹង​ការ​ផ្តល់​អំពូល​សូឡា​បំភ្លឺ​ផ្លូវ​​ និង​ដើម​ឈើ​នៅថ្ងៃ​នេះ​​មាន​ន័យថា ​ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា បាន​បភ្លឺ និងផ្តល់​ពន្លឺ​ដល់​ប្រជា​ពល​រដ្ឋ និង​អ្នក​ជំនាន់ក្រោយ​ក្នុង​ឃុំ​ជ្រៃវៀន​ដែល​នឹង​ធំ​ឡើង​ក្នុង​​ប្រទេស​កម្ពុជាជា​មួយនឹង​បរិយាកាស​​​បៃតង»។

ក្រុម​ការងារ​របស់ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា រួម​ជាមួយ​សមាជិក ​​និង​ថ្នាក់ដឹកនាំ​សហគម​ន៍​មូលដ្ឋាន បាន​មក​ជួប​ជុំ​គ្នា​ដើម្បី​ដាំ​ដើម​ឈើ និង​ចាប់​ផ្តើមដំឡើង​បង្គោលភ្លើង​សូឡា​បំភ្លឺ​ផ្លូវ។

ក្រៅពី​ដាំ​ដើ​ឈើ​​​ក្នុង​អំឡុងពិធី​នេះ ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា បាន​​ផ្តល់​ដើម​ឈើ​ចំនួន ២.០០០​​ដើម​ផ្សេង​ទៀត​ទៅ​ឱ្យ​សហគមន៍ និង​ដំឡើង​បង្គោល​ភ្លើង​សូឡា​បំភ្លឺ​ផ្លូវ​ចំនួន​ ១០០​បង្គោល​នៅតាមដង​ផ្លូវ​នៅក្នុង​សហគមន៍នេះ។

លោក Samson Wong នាយក​គ្រប់គ្រង​​ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា មាន​ប្រសាសន៍ថា៖ «យើង​នៅទីនេះ​ថ្ងៃ​នេះ ដោយសារ​យើង​ចង់​គាំទ្រ​ប្រជាជន​ក្នុង​សហគមន៍​នេះ​ឱ្យ​មាន​បរិស្ថានបៃតង និង​សុវត្ថិភាព។ មហិច្ឆិតា​របស់​យើងគឺចូល​រួម​អភិវឌ្ឍ​កម្ពុជា​ដ៏​ប្រសើរ ហើយ​យើង​កំពុង​ធ្វើ​កិច្ចការ​នេះ​ដោយផ្តោត​ការ​យកចិត្តទុកដាក់លើ​សសរស្តម្ភ​សំខាន់ៗ​ចំនួន​៣៖ បរិស្ថាន សង្គម និង​ការ​ទទួល​ខុស​ត្រូវ។ ស្រប​តាម​សសរស្តម្ភ​បរិស្ថាន យើង​កំពុង​ផ្តល់​ដើមឈើ​ដើម្បី​ស្រូប​យក​​កាបូន​ឌីអុកស៊ីត​ដែល​​មាន​ក្នុង​បរិយាកាស​របស់យើង និង​ទប់​ទប់នឹងការ​ប្រែ​ប្រួលអាកាសធាតុ។ យើង​ដឹងថា នេះក៏​ជា​ឱកាស​មួយ​ផងដែរ​ដើម្បី​បង្កើន​សុវត្ថិភាពចរារចណ៍​តាមដង​ផ្លូវ ដែលជា​បញ្ហា​មួយ​ដែល​យើង​កំពុង​ដោះស្រាយក្នុងនាមជា​ក្រុមហ៊ុន​​មួយ​តាមរយៈ​សសរស្តម្ភ​សង្គម​របស់​យើង ​ជា​អ្វីដែល​ជំរុញ​យើង​ឱ្យ​ដំឡើង​អំពូលសូឡា​​បំភ្លឺ​ផ្លូវ​នៅ​ឃុំជ្រៃវៀននេះ»។

ក្រៅ​ពី​គម្រោង​សហគមន៍​បៃតង ដែលគាំទ្រ​សហគមន៍​មូលដ្ឋាន ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា មាន​បំណង​កាត់បន្ថយផល​ប៉ះពាល់​បរិស្ថាន​នៅក្នុង​ផលិតកម្មរបស់​ខ្លួន​ផងដែរ។

កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០២១ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ត្រូវបាន​ទទួល​ស្គាល់​ជា​ក្រុមហ៊ុនចូលរួម​ចំណែក​ដ៏ធំ​មួយ​ក្នុងការ​​​អភិរក្ស​បរិស្ថាន​តាម​រយៈការផ្តល់ជូន​​​​ពានរង្វាន់​ Cambodia Eurocham CSR Awards 2021 ដ៏​មានកិត្យានុភាព។

នៅ​ខែ​ធ្នូ ឆ្នាំ​មុន ស្ថិត​ក្រោម​ពាក្យ​ស្លោក​ ចូល​រួម​អភិវឌ្ឍ​កម្ពុជា​ឲ្យកាន់តែ​ប្រសើរ ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា បាន​ចាប់​ផ្តើម​សាង​សង់​រោងចក្រ​ជីវម៉ាស់​ធំបំផុត​នៅ​កម្ពុជា ដែលជាផ្នែក​នៃ​គំនិត​ផ្តួចផ្តើម​មួយ ដើម្បី​ពង្រីក​​ការ​ប្រើប្រាស់​ថាមពល​កកើត​ឡើង​វិញ និង​កាត់​បន្ថយការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់។ ក្រុមហ៊ុន​បាន​​កាត់​បន្ថយ​ដោយ​ជោគ​ជ័យ​នូវ​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​​បាន ៥០​ភាគរយចាប់តាំង​ពី​ឆ្នាំ​២០១៣​មក៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើកម្មវិធីអប់រំឌីជីថល SIS ផ្ដល់ផលប្រយោជន៍អ្វីខ្លះដល់សាលារៀនរបស់អ្នក

ព័ត៌មាន
នៅក្នុងប្រទេសកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា ជាស្ថាប័នត្រួតពិនិត្យលើការអប់រំនៅថ្នាក់ជាតិ និងធ្វើប្រតិភូកម្មអំណាចទៅឲ្យមន្ទីរអប់រំ យុវជន …

គម្រោងមណ្ឌលភស្ដុភារកម្ម និងកំពង់ផែពហុបំណងថ្មីតម្លៃជាង១ពាន់លានដុល្លារក្នុងខេត្តកំពត ជួយអ្វីខ្លះដល់វិស័យដឹកជញ្ជូន?

ព័ត៌មាន
ដើម្បីឆ្លើយតបនឹងកំណើននៃតម្រូវការក្នុងវិស័យដឹកជញ្ជូន រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចចុះបញ្ជីវិនិយោគជូនក្រុមហ៊ុនវិនិយោគឯកជនមួយ ដើម្បីវិនិយ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ