អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុន HGB AUTO ចុះ MoU ជាមួយក្រុមហ៊ុន LM Car ដើម្បីពង្រីកទីផ្សារក្នុងប្រទេសកម្ពុជា


ក្រុមហ៊ុន HGB AUTO និងក្រុមហ៊ុន LM Car នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់ជាមួយគ្នា។ គោលបំណង នៃការចុះ MoU គឺដើម្បីរឹតបន្ដឹងទំនាក់ទំនងឲ្យកាន់តែរឹងមាំរវាង ក្រុមហ៊ុន HGB AUTO និង ក្រុមហ៊ុន LM Car និងពង្រីកទីផ្សារថ្មីរវាងក្រុមហ៊ុនទាំងពីរ។
ក្រុមហ៊ុន HGB AUTO និងក្រុមហ៊ុន LM Car បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់ជាមួយគ្នា។
ដោយ

ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់ (MoU ) រវាងក្រុមហ៊ុន HGB AUTO ដែលមានលោកស្រី ឃួន លក្ខិណា អ្នកចាត់ការទូទៅ ជាតំណាង និង ក្រុមហ៊ុន LM Car ដែលមានលោក ចឹង ភៃ ( Zheng Pei ) ជាអគ្គនាយកក្រុមហ៊ុន វាគឺជាជោគជ័យមួយ ហើយក្រុមហ៊ុនមានការប្តេជ្ញាចិត្តយ៉ាងខ្លាំង ក្នុងការនាំយកឱកាសនេះទៅកាន់ទីផ្សារថ្មី ក៏ដូចជាការពង្រីកទីផ្សារ ហើយនឹងបន្តនាំមកនូវឱកាសល្អៗជាច្រើន និងអត្ថប្រយោជន៍បន្ថែមទៀតដើម្បីបំពេញតម្រូវចិត្តអតិថិជន។

HGB AUTO គឺជាក្រុមហ៊ុននាំចូលរថយន្ត Mazda ផ្តាច់មុខគេនៅប្រទេសកម្ពុជា។ បច្ចុប្បន្ននេះ ក្រុមហ៊ុន HGB AUTO ជាបុត្រសម្ព័ន របស់ HGB Group ហើយបានបង្កើតឡើងតាំងពីឆ្នាំ ២០១២ ។ 

HGB Group មាននាំចូលរថយន្តផ្តាច់មុខចំនួន១៧ ម៉ាក ដែលជាម៉ាកល្បីៗ មកពីជុំពិភពលោកមកកាន់ប្រទេសកម្ពុជា ដែលមានលក្ខណៈស្តង់ដារស៊ីវីល័យ នឹងផ្តល់កញ្ចប់សេវាកម្មថែទាំរថយន្ត តាមលក្ខណៈស្តង់ដារ បច្ចេកទេសខ្ពស់ស្រមតាមបទដ្ឋានរបស់រោងចក្រផ្ទាល់ ដល់អតិថិជនជាពិសេសទៀតផង។

បេសកកម្មរបស់ក្រុមហ៊ុន គឺដើម្បីសម្រេចបាននូវចក្ខុវិស័យក្នុងការក្លាយជាអ្នកចែកចាយ លក់រាយ និងលក់ដុំ ឈានមុខគេក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុន HGB Group នាំចូលនូវរថយន្តជាច្រើនប្រភេទរួមមានULTRA LUXURY, PREMIUM និង​ COMMERCIAL មិនតែប៉ុណ្ណោះក្រុមហ៊ុនក៏មាន មជ្ឈមណ្ឌលថែទាំរថយន្ត ដែលបានបំពាក់នូវ បច្ចេកវិទ្យាទំនើប នឹងចុងក្រោយបង្អស់ ដើម្បីធានាបាននូវការជួសជុលប្រកបដោយជាងជំនាញធានាឱ្យបានគុណភាព នឹងស្តង់ដារជូនអតិថិជន។ អតិថិជន ក៏អាចធ្វើការរង់ចាំនៅកន្លែងដ៏មានផាសុខភាពផងដែរ។

ដោយឡែក LM CAR គឺជាផ្លេតហ្វមផ្តល់សេវាកម្មធ្វើដំណើរដ៏ប្រណីតតាមអនឡាញជាមួយរថយន្តម៉ាកល្បីៗដំបូងបង្អស់ដែលមានវត្តមាននៅកម្ពុជា ហើយចាប់ផ្តើមដំណើរការជាផ្លូវការនៅខែមីនា ឆ្នាំ២០២០ គ្រប់គ្រងដោយប្រើប្រាស់គោលគំនិត «រថយន្តខ្លួនឯង» និង «អ្នកបើកបរខ្លួនឯង» និងសំដៅកសាងខ្លួនឲ្យក្លាយជាផ្លេតហ្វមផ្តល់សេវាកម្ម ដែលបម្រើសេវាកម្មបានល្អប្រសើរបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

ក្រុមហ៊ុនបានជ្រើសរើសអ្នកបើកបរប្រកបដោយវិជ្ជាជីវៈ និងបង្កើតប្រព័ន្ធផ្គូរផ្គងសេវាកម្មដែលមានលក្ខណៈពិសេស ហើយគោរពប្រតិបត្តិតាមបទដ្ឋានសេវាកម្មទាំង៨ និងការធានាទាំង៥ ដើម្បីផ្តល់ជូនអតិថិជនដែលប្រើប្រាស់សេវាកម្មធ្វើដំណើរគ្រប់រូបនូវសេវាកម្មដែលមានផាសុខភាព ប្រកបដោយជំនាញវិជ្ជាជីវៈ សមរម្យ និងជាទីទុកចិត្ត៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនជាតិ និងអន្តរជាតិធំៗចំនួន៥ ពួតដៃគ្នាជំរុញការវិនិយោគអចលនទ្រព្យរវាងកម្ពុជានិងអឺរ៉ុប

ព័ត៌មាន
ក្រុមហ៊ុនអចលនទ្រព្យជាតិ និងអន្តរជាតិធំៗចំនួន៥ កាលពីពេលថ្មីៗនេះបានសម្រេចចុះអនុស្សរណៈយោគយល់គ្នា ដើម្បីបង្កើតឱកាសវិនិយោគថ្មី និងជំរុញការវិ…

លោកពូទីន បញ្ជាឱ្យធ្វើសមយុទ្ធនុយក្លេអ៊ែរ ស្របពេលអាមេរិកព្រមានម្តងហើយម្តងទៀតថារុស្ស៊ីត្រៀមវាយអ៊ុយក្រែន

ព័ត៌មាន
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅចុងសប្តាហ៍មុននេះបានបញ្ជា និងដឹកនាំដោយផ្ទាល់ ការធ្វើសមយុទ្ធយុទ្ធសាស្ត្រនុយក្លេអ៊ែរ អមជាមួយការបា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ