ប្រទេសចិន

តម្លៃផ្ទះក្នុងទីក្រុងហុងកុងឡើងតិចតួចប៉ុណ្ណោះក្នុងខែមេសា ខណៈដែលអត្រាការប្រាក់ឡើងខ្ពស់


ក្នុងខែមេសា តម្លៃផ្ទះសម្រាប់រស់នៅក្នុងទីក្រុងហុងកុងបានកើនឡើងត្រឹមតែ ០,៥ ភាគរយ ដែលជាកំណើនទាបបំផុត រហូតមកដល់ពេលនេះ ដោយសារអ្នកទិញផ្ទះត្រូវរ៉ាប់រងបន្ទុកអត្រាការប្រាក់ដែលឡើងកាន់តែខ្ពស់។
តម្លៃផ្ទះក្នុងទីក្រុងហុងកុងឡើងតិចតួចប៉ុណ្ណោះក្នុងខែមេសា ខណៈដែលអត្រាការប្រាក់ឡើងខ្ពស់

សេចក្តីរាយការណ៍របស់សារព័ត៌មាន South China Morning Post បានឲ្យដឹងថា នៅក្នុងខែមេសាកន្លងទៅនេះ សន្ទស្សន៍តម្លៃផ្ទះជារួមនៅក្នុងទីក្រុងហុងកុងបានកើនឡើង ០,៥ ភាគរយ ដោយកំណើននេះត្រូវបានគេអះអាងថាជា អត្រាទាបបំផុត។ ប្រភពដដែលបានបន្តថា នៅខែមេសានេះ ប្រតិបត្តិការទិញលក់លំនៅឋានបានធ្លាក់ចុះជាង ៣១ ភាគរយ បើធៀបនឹងខែមីនា គឺមានត្រឹមតែចំនួន ៤ ៥៨៣ ប្រតិបត្តិការប៉ុណ្ណោះ។

តម្លៃផ្ទះសម្រាប់រស់នៅក្នុងខែមេសាសឹងតែនៅថេរ ដែលនាំឲ្យលទ្ធភាពស្វែងរកផលចំណេញពីវិស័យអចលនទ្រព្យនៅកោះហុងកុងស្ទើរតែដល់ទីបញ្ចប់ ស្របពេលដែលអ្នកទិញលក់អចលនទ្រព្យកំពុងតែប្រឈមមុខនឹងអត្រាការប្រាក់ខ្ពស់។

នាយកដ្ឋានតម្លៃនិងវាយតម្លៃអចលនៈទ្រព្យរបស់ហុងកុងបានអះអាងថា សន្ទស្សន៍តម្លៃផ្ទះជាទូទៅបានកើនឡើងតែ ០,៥ ភាគរយទេ នៅក្នុងខែមេសា ដែលជាកម្រិតតិចបំផុតចាប់តាំងពីពេលដែលវាធ្លាក់ចុះខ្លាំងក្នុងខែធ្នូ។

ស្ថិតិបង្ហាញថា តម្លៃផ្ទះល្វែងតូចៗបានកើនឡើង ០,៥ ភាគរយ ខណៈដែលផ្ទះល្វែងធំៗដែលមានទំហំចាប់ពី ១០០ ម៉ែត្រការ៉េឡើងទៅ គឺកើនឡើងបាន ១,៣ ភាគរយ។

លោក ខេធី លី (Kathy Lee) ប្រធានផ្នែកស្រាវជ្រាវនៅក្រុមហ៊ុន Colliers Hong Kong បាននិយាយថា "ការព្យាកររបស់យើងសម្រាប់កំណើនតម្លៃផ្ទះនៅឆ្នាំនេះគឺនៅចន្លោះពី ២ ទៅ ៦ ភាគរយ ដូច្នេះ នេះមានន័យថា តម្លៃផ្ទះសម្រាប់រស់នៅដល់កំរិតដែលបានព្យាករទុកហើយ" ។ លោកបានអះអាងថា ចំពោះផ្ទះល្វែង ស្ថានភាពតម្លៃសម្រាប់រយៈពេលនៅសល់ក្នុងឆ្នាំនេះ ទំនងជានៅដដែល ឬអាចថយចុះតិចតួច។

អ្នកវិភាគបាននិយាយថា ការធ្លាក់ចុះនៃទីផ្សារអចលនទ្រព្យនៅហុងកុង គឺដោយសារតែហេតុផលបីយ៉ាង ក្នុងនោះមានការកំណត់តម្លៃដ៏ខ្ពស់របស់អ្នកអភិវឌ្ឍន៍ដែលចង់បង្កើនចំនួនសារពើភ័ណ្ឌ, អត្រាការប្រាក់ខ្ពស់ជាងមុន, និងដំណើរការធ្លាក់ចុះនៃទីផ្សារភាគហ៊ុនហុងកុង។

នៅឆ្នាំនេះ ក្រុមហ៊ុន Ricacorp Properties បានអះអាងថា នៅទូទាំងហុងកុងគឺមានតែ គម្រោងលំនៅឋានឯកជនថ្មីចំនួន ១១៩ គម្រោង ដែលមានចំនួនប្រហែល ៤ ម៉ឺនផ្ទះប៉ុណ្ណោះ ដែលបានប្រកាសបើកដំណើរការលក់។ ភាគច្រើននៃផ្ទះនីមួយៗដែលលក់ចេញ មានតម្លៃទាបបំផុត ៣ លានដុល្លារហុងកុង ទៅជាង ១១ លានដុល្លារហុងកុង ឬប្រមាណជាពីជិត ៤ ម៉ឺនដុល្លារអាមេរិក ទៅជាង ១ លានដុល្លារអាមេរិក៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ជប៉ុនដាក់ប្រព័ន្ធប្រឆាំងមីស៊ីលឱ្យប្រុងជើងការ បន្ទាប់ពីកូរ៉េខាងជើងគ្រោងបាញ់បង្ហោះផ្កាយរណបយោធា

ព័ត៌មាន
ប្រទេសជប៉ុនបានដាក់ប្រព័ន្ធការពារមីស៊ីលផ្លោងរបស់ខ្លួនឱ្យត្រៀមលក្ខណៈប្រុងជើងការកាលពីថ្ងៃទី ២៩ឧសភា ហើយបានប្តេជ្ញាថានឹងបាញ់ទម្លាក់រាល់មីស៊ីលណ…

ការជួញដូរភាគហ៊ុនជាមធ្យមនៅកម្ពុជាធ្លាក់ចុះពី ៥០ម៉ឺនមកនៅត្រឹម៣០ម៉ឺនដុល្លារក្នុង១ថ្ងៃ ដោយសារកត្តាអ្វី?

ព័ត៌មាន
ចូលមកដល់ឆ្នាំ២០២៣ ទីផ្សារភាគហ៊ុនកម្ពុជាហាក់បង្ហាញទំនោរធ្លាក់ចុះបើធៀបនឹងការជួញដូរកាលពីឆ្នាំ២០២២ ក្រោយពីមានការឹតបន្តឹងវិធានការហិរញ្ញវត្ថ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ