កត្តានាំឱ្យតម្លៃផ្ទះនៅថៃនឹងកើនឡើងខ្ពស់

កត្តាអ្វីខ្លះ ដែលធ្វើឱ្យតម្លៃផ្ទះក្នុងប្រទេសថៃនឹងកើនឡើងខ្ពស់នៅឆ្នាំ ២០២២?


បន្ទាប់ពីសន្ទស្សន៍តម្លៃលំនៅដ្ឋានបានបន្តធ្លាក់ចុះចាប់តាំងពីត្រីមាសទីមួយនៃឆ្នាំ ២០២០មក ថ្មីៗនេះគេមើលឃើញថាតម្លៃផ្ទះនៅក្នុងប្រទេសថៃក្នុងឆ្នាំ ២០២២នេះ ហាក់នឹងហក់ឡើងខ្ពស់ ដោយសារតែ កម្រិតអាត្រាអតិផរណាកើនឡើង កង្វះកម្លាំងពលកម្ម និងការកើនឡើងតម្លៃប្រេងឥន្ធនៈ ព្រមទាំងតម្លៃសម្ភារៈសំណង់ផ្សេងទៀត។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានបាងកកប៉ុស្តិ៍។
កត្តានាំឱ្យតម្លៃផ្ទះនៅថៃនឹងកើនឡើងខ្ពស់
ដោយ

នាយក​ផ្នែក​សាងសង់ និង​អភិវឌ្ឍន៍​អាជីវកម្ម​នៃ​ក្រុមហ៊ុន​សាងសង់​ផ្ទះ Landy Home នៅ​ប្រទេស​ថៃ​បានឱ្យ​ដឹង​ថា តម្លៃ​នៃ​ការ​សាងសង់​លំនៅ​ដ្ឋា​ន​នៅ​ឆ្នាំ​នេះ​ពិតជា​នឹង​កើនឡើង​ពិតមែន ដែល​វា​នឹង​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​ឆ្នាំ​ដ៏​លំបាក​មួយ សម្រាប់​អ្នក​សាងសង់​គេហដ្ឋាន​។ ការ​លំបាក​ដែល​ក្រុមហ៊ុន​សាងសង់​ផ្ទះ​បាន​ជួប​ប្រទះ​នោះ​គឺ​ដោយសារ​តែ ដ្បិតតែ​តម្រូវការ​ផ្ទះ​មានការ​កើនឡើង​ខ្លាំង ប៉ុន្ដែ​សម្រាប់​ផ្នែក​ផ្គត់ផ្គង់ ឬ តម្លៃ​សាងសង់​ឯណោះ​វិញ ក៏​មានការ​កើនឡើង​ខ្ពស់​ដែរ​។ ប្រការ​នេះ​ហើយ ធ្វើ​ឱ្យ​ក្រុមហ៊ុន​សាងសង់​មានការ​ព្រួយបារម្ភ និង​ត្រូវ​តែ​គ្រប់គ្រង​ការ​ចំណាយ​ឱ្យ​បាន​ល្អ​បំផុត ដើម្បី​បញ្ចប់​ការ​សាងសង់​ផ្ទះ​ក្នុង​តម្លៃ​មួយ ដែល​ក្រុមហ៊ុន​បាន​ព្រមព្រៀង​ជាមួយ​អតិថិជន​កាលពី​ពេល​មុន​។

សូម​ជម្រាប​ថា តម្លៃ​សម្ភារៈ​សំណង់​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​ថៃ ដូច​ជា​ស៊ីម៉ងត៍ និង​ដែក​បាន​កើនឡើង ខណៈ​ពេល​ដែល​តម្លៃ​ប្រេងឥន្ធនៈ​កើនឡើង ៥០% បន្ទាប់​ពី​សកម្មភាព​សេដ្ឋកិច្ច​ទូ​ទាំង​ពិភពលោក​បាន​ដំណើរការ​ឡើង​វិញ​។ ជាក់ស្ដែង យោង​តាម​ការិយាល័យ​ស​ន្ទ​ស្សន៍​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច តម្លៃ​សម្ភារ​សំណង់​កាលពី​ឆ្នាំ​២០២១​បាន​កើនឡើង ៨% ធៀប​នឹង​ឆ្នាំ ២០២០ ដែល​ជា​ការ​កើនឡើង​ខ្ពស់​បំផុត​ចាប់តាំងពី​ឆ្នាំ ២០០៨​មក​។

ទន្ទឹម​នេះ វិបត្តិ​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់​សកល ក៏​នៅ​តែ​ជា​កង្វល់​មួយ​ដ៏​ធំ​ដែល​មិន​ទាន់​ត្រូវ​បាន​បញ្ចប់ ជា​ពិសេស​ចាប់តាំងពី​មានការ​រាតត្បាត​ដោយ​ជំងឺ​កូ​វី​ដ​១៩ សម្ភារៈ​នាំ​ចេញ​ជា​ច្រើន​ត្រូវ​បាន​រំខាន​រារាំង​ដោយ​ការ​ពន្យារពេល​ដឹក​ជញ្ជូន ឬ​កង្វះ​ការ​ផ្គត់ផ្គង់ ដែល​បណ្តាល​ឱ្យ​មាន​ផល​ប៉ះពាល់​ជា​បន្តបន្ទាប់​លើ​គ្រប់​វិស័យ​។

ក្រៅ​តែ​ពី​នេះ បញ្ហា​តម្លៃ​កម្លាំង​កម្មករ​ក្នុង​វិស័យ​សំណង់​ក៏​នឹង​ឡើង​ខ្ពស់​ផង​ដែរ ព្រោះ​កម្មករ​មាន​ចំនួន​តិច ដោយសារ​ពលករ​មក​ពី​ប្រទេស​ជិតខាង​នៅ​មិន​ទាន់​អាច​ចូល​ទៅ​ក្នុង​ប្រទេស​ថៃ​បាន​ច្រើន​ដូច​មុន​នៅឡើយ ដូច្នេះ​មាន​តែ​កម្មករ​ក្នុងស្រុក​ថៃ​ទេ ដែល​ជា​កម្លាំង​ការងារ​សំខាន់​របស់​ក្រុមហ៊ុន ត្រូវ​បាន​អ្នក​អភិវឌ្ឍន៍​អចលនទ្រព្យ និង​អ្នកម៉ៅការ​ស្វែងរក ជំនួស​កម្មករ​បរទេស​។

គួរ​ជម្រាប​ថា តម្លៃ​នៃ​ការ​អភិវឌ្ឍ​លំនៅ​ឋាន​មិន​រាប់​បញ្ចូល​តម្លៃ​ដី​ទំនងជា​នឹង​កើនឡើង​ពី ៣% ទៅ ៤% នៅ​ឆ្នាំ​នេះ ។ ដូច្នេះ​នៅ​ពេល​បូក​បញ្ចូល​គ្នា​ជាមួយនឹង​ប្រាក់​ឈ្នួល​ពលកម្ម និង​តម្លៃ​ប្រេង​ខ្ពស់ នោះ​តម្លៃ លំនៅ​ឋាន​នឹង​ខ្ពស់​ជាង​មុន ២%​។

អ្នកជំនាញ​វិស័យ​សំណង់​អះអាង​ថា តម្លៃ​សម្ភារៈ​សំណង់​កើនឡើង​ខ្ពស់ ក៏​ដូច​ជា​តម្លៃ​លើ​ការ​ចំណាយ​រស់នៅ និង​តម្លៃ​ពលកម្ម​កើនឡើង គឺ​បាន​ធ្វើ​ឲ្យ​តម្លៃ​សំណង់​កើនឡើង​ខ្ពស់​នៅ​ឆ្នាំ​២០២២​នេះ​។ សរុប​ជា​រួម ការ​ចំណាយ​លើ​ការ​សាងសង់​លំនៅ​ដ្ឋា​ន​នឹង​កើនឡើង​ពី ៥% ទៅ ១០% ដែល​នាំ​ឱ្យ​តម្លៃ​ផ្ទះ​ថ្មី​ៗ​នឹង​កើន​កាន់តែ​ខ្ពស់​ផង​ដែរ​៕

អត្ថបទ ស៊ើ​ង និមល់ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រសួងបរិស្ថានកំពុងសិក្សា និងរៀបចំចក្ខុវិស័យគោលដៅទេសចរណ៍ក្នុងខេត្តចំនួន៣

ព័ត៌មាន
ក្រសួងបរិស្ថាន កំពុងសិក្សា និងរៀបចំចក្ខុវិស័យគោលដៅទេសចរណ៍ និងផែនការវិនិយោគទេសចរណ៍សម្រាប់តំបន់ទេសភាពជួរភ្នំក្រវាញ ដោយផ្តោតលើកាលានុវត្ត…

បញ្ហាកង្វះកម្លាំងពលកម្មនៅទីក្រុងហូជីមិញអាចនឹងគំរាមកំហែងដល់ខ្សែចង្វាក់ផ្គត់ផ្គង់សកលដែរឬទេ?

ព័ត៌មាន
ទីក្រុងហូជីមិញ និងផ្នែកផ្សេងទៀតនៃភាគខាងត្បូងតំបន់ឧស្សាហកម្មរបស់ប្រទេសវៀតណាមកំពុងតែប្រឈមនឹងបញ្ហាកង្វះកម្លាំងពលកម្ម ក្រោយរងព្យុះភ្លៀងពីវិបត្តិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ