ចិន-ហុងកុង

ហុងកុងគ្រោងបើកព្រំដែនជាមួយចិនដីគោកឡើងវិញនៅខែក្រោយ ទោះករណីឆ្លងកូវីដកំពុងរាលដាលខ្លាំងក៏ដោយ


ប្រមុខដឹកនាំក្រុងហុងកុងដែលមានទំនោរទៅរករដ្ឋាភិបាលចិនដីគោក លោក ចន លី បានប្រកាសកាលពីពេលថ្មីៗនេះថា ទីក្រុងមួយនេះ នឹងបើកព្រំប្រទល់ជាមួយចិនដីគោកឡើងវិញ នៅពាក់កណ្តាលខែមករាឆ្នាំ២០២៣នេះហើយ។ ការប្រកាសបែបនេះ ធ្វើឡើងនៅស្របពេលដែលប្រទេសចិន កំពុងជួបប្រទះនឹងការរាលដាលកូវីដ១៩ខ្លាំងឡើងវិញ ក្រោយវិធានការសូន្យកូវីដត្រូវបានលុបចោល។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
ទីតាំងឆ្លងកាត់ក្រុងហុងកុង និងចិនដីគោក​

ក្រោយត្រឡប់ពីធ្វើទស្សនកិច្ចនៅចិនដីគោកវិញ លោក ចន លី ប្រមុខដឹកនាំក្រុងហុងកុង បាននិយាយថា គោលបំណងរបស់លោកគឺត្រូវធ្វើឱ្យស្ថានភាពឆ្លងកាត់ព្រំដែនត្រឡប់ទៅរកភាពប្រក្រតីដូចមុនពេលមេរោគកូវីដ១៩ផ្ទុះឡើងបន្តិចម្តងៗ និងមានសណ្តាប់ធ្នាប់ រហូតដល់ការបើកពេញលេញតែម្តង។ បើតាមលោក ចន លី រដ្ឋបាលក្រុងហុងកុងនឹងដាក់ស្នើទៅរដ្ឋាភិបាលកណ្តាលចិនដីគោកដើម្បីត្រួតពិនិត្យ យល់ព្រម និងចាប់អនុវត្តផែនការឱ្យបាននៅពាក់កណ្តាលខែមករាឆ្នាំក្រោយ។

អាជ្ញាធរហុងកុងអះអាងថា ពួកគេនឹងធ្វើការជាមួយរដ្ឋបាលតំបន់របស់ចិន ដែលមានព្រំដែនជាប់គ្នា ដូចជា ទីក្រុងសិនជិន និងខេត្តគ័ងតុង ធ្វើឱ្យយ៉ាងសម្រួលការធ្វើដំណើរឆ្លងកាត់ព្រំប្រទល់នៃទឹកដីទាំងពីរ។ កន្លងមក ការឆ្លងកាត់រវាងខេត្តក្រុង ទាំងពីរជាមួយចិនដីគោក គឺអាចធ្វើបានតាម ស្ពានឆ្លងកាត់មួយ និងតាមជើងយន្តហោះប៉ុណ្ណោះ ខណៈច្រកផ្សេងៗទៀត ត្រូវបានផ្អាកចរាចរណ៍ដោយសារព្រួយបារម្ភពីការចម្លងកូវីដ១៩ អំឡុងវិធានការសូន្យកូវីដរបស់រដ្ឋាភិបាលចិននៅមានប្រសិទ្ធភាព។

នេះគឺជាលើកដំបូងហើយដែលដែនដីទាំងពីរបានបើកចំហព្រំប្រទល់ជាមួយគ្នាឡើងវិញ ចាប់តាំងពីការបិទខ្ទប់អំឡុងដើមឆ្នាំ ២០២០ ជាគ្រាដែលកូវីដ១៩កំពុងវាយលុកខ្លាំងក្នុងដែនដីទាំងពីរ។ យ៉ាងណាក៏ដោយវាក៏ទន្ទឹមគ្នាទៅការឆ្លងរាលដាលកូវីដ១៩នៅចិនដីគោក កំពុងហក់ឡើងគួរឱ្យព្រួយបារម្ភផងដែរ។

ជាក់ស្តែង ទោះបីបានដកចេញនូវវិធានការសូន្យកូវីដ១៩ដ៏តឹងរ៉ឹងក៏ដោយ តែអាជ្ញាធរក្រុងសៀងហៃ បានសំណូមធរឱ្យពលរដ្ឋចិនស្នាក់នៅក្នុងផ្ទះ ក្នុងរដូវកាលឈប់សម្រាក ឬចុងសប្តាហ៍នេះ ដើម្បីកាត់បន្ថយការចរាចរនៃមេរោគកូវីដ១៩។

ដោយឡែក ក្រុងជឺជាំង ដែលនៅក្បែរគ្នានឹងសៀងហៃ ហើយដែលមានចំងាយប្រមាណ១ពាន់គីឡូម៉ែតពីហុងកុង បានរាយការណ៍ពីករណីឆ្លងកូវីដ១៩ដល់ដល់ទៅជាង១លាននាក់ កាលពីចុងសប្តាហ៍មុន ហើយរំពឹងថា នឹងបន្តកើនឡើងទៀតនៅដើមសប្តាហ៍នេះ។ នេះបើតាមសេចក្តីរាយការណ៍ពីរដ្ឋបាលតំបន់។

បើតាមរដ្ឋអំណាច ក្នុងករណីឆ្លងទាំងជាង១លាននាក់ មានពលរដ្ឋតែម្នាក់ប៉ុណ្ណោះដែលស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរដោយសារកូវីដ១៩ ខណៈជាង២៤០នាក់ស្ថិតកំរិតធ្ងន់ធ្ងរដែរ ប៉ុន្តែពួកគេសុទ្ធសឹងជាអ្នកមានជំងឺប្រចាំកាយស្រាប់។

ទោះយ៉ាងណា ទិន្នន័យទាំងនេះទទួលបានពីរដ្ឋអំណាចតំបន់ប៉ុណ្ណោះ ខណៈគណៈកម្មការសុខាភិបាលជាតិចិន បានប្រកាសហើយថា ពួកគេឈប់បញ្ចេញរបាយការណ៍អ្នកឆ្លងប្រចាំថ្ងៃទៀតហើយ ចាប់ពីថ្ងៃទី២៥ខែធ្នូតទៅ។ គ្មានការពន្យល់ ឬបំភ្លឺជុំវិញការប្រកាសឈប់ផ្សាយតួលេខកូវីដ១៩នេះទេពីសំណាកគណៈកម្មការសុខាភិបាលជាតិចិន ប៉ុន្តែតាំងពីចិនសម្រេចលុបចោលទាំងស្រុងនូវវិធានការសូន្យកូវីដនៅថ្ងៃទី ៧ធ្នូមក ស្ថិតិរដ្ឋអំណាចកណ្តាល នឹងអាជ្ញាធរតំបន់ ហាក់ខុសឆ្ងាយពីគ្នាខ្លាំងណាស់៕




អត្ថបទបន្ទាប់


រស្ស៊ីត្រៀមបើកការផ្គត់ផ្គង់ឧស្ម័នដល់អឺរ៉ុបឡើងវិញ តាមរយៈបំពង់បង្ហូរចាស់ដែលផ្អាកសកម្មភាពតាំងតែពីមុនសង្គ្រាម

ព័ត៌មាន
ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី លោក អាឡិចសាន់ដឺ ណូវ៉ាក់(Alexander Novak) បានប្រាប់ទីភ្នាក់ងារព័ត៌មានរដ្ឋរុស្ស៊ី TASS ថា ទីក្រុងមូស្គូបានត្រៀមខ្…

ការងារកម្មកររោងចក្រនៅវៀតណាមរងការគំរាមកំហែងកាន់តែខ្លាំង ដោយសារការបញ្ជាទិញធ្លាក់ចុះ

ព័ត៌មាន
ដោយសារការបញ្ជាទិញផលិតផលពីក្រៅប្រទេសមានការធ្លាក់ចុះ ប្រមាណ ៤៣%សម្រាប់ឆ្នាំ២០២៣ ដូច្នេះហើយកម្មកររោងចក្រកាត់ដេរនៅប្រទេសវៀតណាម ទំនងជាប្រឈមមុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ