ទេសចរណ៍​ហុងកុង

វិស័យទេសចរណ៍ ហុងកុង ជួបបញ្ហាកាន់យ៉ាប់យឺន ដោយសារតែកុបកម្ម


ភាពវឹកវរនៅក្នុងទីក្រុងហុងកុង បាននិងកំពុងជះឥទ្ធិពលដល់វិស័យទេសចរណ៍ហុងកុងកាន់តែខ្លាំង ខណៈដែលមានការធ្វើដំណើរជាច្រើនត្រូវបានលុបចោល។ អ្នករករស៊ីប្រកបរបរទាក់ទងនឹងសេវាទេសចរណ៍នៅហុងកុងជាច្រើន បានត្អូញត្អែរពីភាពស្ងប់ស្ងាត់ភ្ញៀវនៅរដូវក្ដៅនេះ ដែលពួកគេបានចាត់ទុកថា វាជារឿងដ៏អាក្រក់បំផុតមិនធ្លាប់មានឡើយនាប៉ុន្មានឆ្នាំមកនេះ ហើយស្ថានការណ៍បច្ចុប្បន្នក៏នៅតែបន្តទៅរកភាពអាក្រក់កាន់តែខ្លាំងទៅៗ។
វិស័យទេសចរណ៍ ហុងកុង ជួបបញ្ហាកាន់យ៉ាប់យឺន ដោយសារតែកុបកម្ម (https://www.scmp.com)
ដោយ

ឆ្នេរសមុទ្រ​ The Repulse Bay ភាគខាងត្បូង​ទីក្រុង​ហុងកុង ដែលជាកោះមួយ​ដ៏​សំខាន់​របស់​ទីក្រុងនេះ សម្រាប់វិស័យទេសចរណ៍នោះ កំពុង​ត្រូវបាន​រងផលប៉ះពាល់​ដោយសារតែ​ស្ងាត់ភ្ញៀវ​ ខុសធម្មតា នៅរដូវក្ដៅ ដែលជារដូវធ្លាប់តែ​​សម្បូរភ្ញៀវ​ធ្វើដំណើរកម្សាន្ដ​កកកុញ។

មគ្គទេសក៏​ទេសចរណ៍ ខ្លះបានលើកឡើង​ប្រាប់​សារព័ត៌មាន CCTV របស់ចិនថា អាជីវកម្ម​របស់​ពួកគេ​កំពុង​រងការ​ខាតបង់​ចំណូល​ ដោយសារតែ​ភាពវឹកវរ​ប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍​ហុងកុង។

លោកស្រី Ale Wong ដែលជា​មគ្គទេសក៍​ទេសចរណ៍ នៅតំបន់នោះ បាននិយាយថា អ្នកស្រី​បាន​ធ្វើការ​ងារ​ជាអ្នកនាំភ្ញៀវទេសចរនេះ អស់រយៈពេល​២០ ឆ្នាំមកហើយ តែអាជីវកម្ម​របស់​លោកស្រី​មិនដែលធ្លាប់ ជួប​​នូវបញ្ហាយ៉ាប់យឺន​ដូចពេលនេះនោះទេ។

លោកស្រី Wong បន្ថែមទៀតថា ទោះបីជា​ក្នុងខែ​សីហា ធ្លាប់តែ​ជា​រដូវ​សម្បូរភ្ញៀវច្រើន​ក៏ពិតមែន ប៉ុន្ដែ តាំងតែពីដើមខែ​សីហាមកនេះ លោកស្រី​មិន​មាន​ទទួលបាន​ភ្ញៀវនោះទេ។ 

ក្រៅតែពី​ឆ្នេរសមុទ្រ​ស្ងាត់ភ្ញៀវ​ហើយនោះ គេសង្កេតឃើញថា ចំណតរថយន្ដ​មួយចំនួន​ គឺ​ពោរពេញ​ទៅដោយ​រថយន្ដ​​ចូលចតទុក។ រថយន្ដ​ចូលចត គឺដោយសារតែ មិនមានភ្ញៀវដឹក​ដូចរាល់ដង មាន​រថយន្ដខ្លះ ទុកចោល​រាប់សប្ដាហ៍ មិនបានចេញពីចំណត​ក៏មាន។

លោក A Cheong អ្នកបើកបរ​រថយន្ដទេសចរណ៍ របស់​ក្រុមហ៊ុន​ភ្នាក់ងារ​ទេសចរណ៍​មួយ​នៅហុងកុង បាន​និយាយថា លោកបាន​ចត​រថយន្ដ​ទុកចោល នៅចំណត​ជាង​២ សប្ដាហ៍មកហើយ ព្រោះតែ​គ្មានភ្ញៀវដឹក។ លោកបន្តថា លោកធ្វើការ​ងារ​ដឹកភ្ញៀវនេះ ជាង​១០ឆ្នាំមកហើយ មិនដែល​ជួប​នូវស្ថានការណ៍​អាក្រក់​ដូចពេលនេះទេ។

បើតាម​ការរិយាល័យ​ពាណិជ្ជកម្ម និងអភិវឌ្ឍន៍​សេដ្ឋកិច្ច ហុង កុង បានឲ្យដឹងថា ការមកដល់របស់ភ្ញៀវ​ទេសចរ​នៅទីក្រុង​ហុងកុង បានចាប់ផ្ដើម ដុះក្បាលចុះ​តាំង​ពាក់កណ្ដាល​ខែ​កក្កដាមកម្ល៉េះ។ តួលេខបាន​ធ្លាក់ចុះ ជិតពាក់កណ្ដាល នៃ​ទិន្នន័យ​ដែលមាន​កាលពី​ថ្ងៃទី១៥ ដល់​២០​ ខែសីហាកាលពីឆ្នាំមុន។ 

ស្ថានភាពនេះ គឺបាន​កើនឡើង​បន្ទាប់ពី មាន​ប្រទេស​ចំនួន ៣១ បាន​​ដាក់ការ​ព្រមាន ដល់ពលរដ្ឋ​របស់ខ្លួន​ចំពោះ​ការធ្វើដំណើរ​ទៅកាន់​ទីក្រុង​ហុង​កុង រួម​មាន​អាមេរិក អង់គ្លេស អូស្ត្រាលី និងជប៉ុន​ជាដើម។ អ្នកជំនាញ​ក្នុងវិស័យ​ទេសចរណ៍ និយាយាថា នៅខែ​ក្រោយៗខាងមុខទៀត អាច​នឹង​ត្រូវ​ប្រឈម​នឹង​ភាពយ៉ាប់យឺន​កាន់តែខ្លាំង។

វិស័យ​ទេសចរណ៍ ត្រូវបាន​ដឹងថា មាន​ប្រមាណ ៥​ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប​របស់​ហុងកុង។ ​ប្រសិនបើ​ភាពវឹកវរ​នៅតែបន្ដ អ្នកជំនាញ​បង្ហាញ​ពីក្ដីបារម្ភថា ឧស្សាហកម្មទេសចរណ៍​នឹង​បន្ដ​ភាព​​ដុនដាប​កាន់តែខ្លាំង៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


Huawei ត្រៀមបញ្ចេញប្រព័ន្ធប្រតិបត្តិការថ្មីរបស់ខ្លួននៅឆ្នាំនេះ និងវាយលុកដំបូងក្នុងទីផ្សារប្រទេសចិន

ព័ត៌មាន
ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន Hauwei គ្រោងនឹងបើកសម្ពោធប្រព័ន្ធ Harmony OS ជំនាន់ទី 1.0 ជាលើកដំបូងរបស់ខ្លួននៅក្នុងឆ្នាំ ២០១៩ឆាប់ៗនេះហើយ ន…

ជាប់រវល់សិក្ខាសាលា, ចៅក្រមពន្យារពេលប្រកាសសាលក្រម ករណីវិទ្យុអាស៊ីសេរី

ព័ត៌មាន
ក្រឡាបញ្ជីនៃសាលាដំបូងរាជធានីភ្នំពេញបានប្រកាសនៅថ្ងៃសុក្រ ទី៣០ ខែសីហានេះ ថា ចៅក្រមជំនុំជំរះករណីអតីតអ្នកសារព័ត៌មានអាស៊ីសេរី បានជាប់រវល់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ