“Zero-Covid”

គោលនយោបាយគ្មានកូវីដ “Zero-Covid” របស់ហុងកុងធ្វើឱ្យប៉ះពាល់ដល់ឋានមជ្ឈមណ្ឌលហិរញ្ញវត្ថុពិភពលោករបស់ខ្លួន


ក្រុមហ៊ុនឧស្សាហកម្មហិរញ្ញវត្ថុធំៗនៅពិភពលោក បានព្រមានថា គោលនយោបាយគ្មានកូវីដ ឬហៅថា Zero-Covid របស់ហុងកុង បូករួមជាមួយនឹងលក្ខខណ្ឌតម្រូវឱ្យធ្វើចត្តាឡីស័កយ៉ាងតឹងរឹងសម្រាប់អ្នកដំណើរអន្តរជាតិ បាននិងកំពុងគំរាមកំហែង និងបង្កទាំងប៉ះពាល់ដល់ហុងកុង ដែលជាមជ្ឈមណ្ឌលហិរញ្ញវត្ថុពិភពលោក។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានរ៉យទ័រ។
រូបតំណាង ក្រុមហ៊ុនឧស្សាហកម្មហិរញ្ញវត្ថុធំៗនៅពិភពលោក បានព្រមានថា គោលនយោបាយគ្មានកូវីដ ឬហៅថា Zero-Covid របស់ហុងកុង
ដោយ

សមាគម​ឧស្សាហកម្ម​មូល​ប​ត្រ និង​ទីផ្សារ​ហិរញ្ញវត្ថុ​អាស៊ី (ASIFMA) បាន​និយាយ​ថា ការ​ស្ទង់​មតិ​របស់​សមាជិក រួម​ទាំង​ធនាគារ និង​ក្រុមហ៊ុន​គ្រប់គ្រង​ទ្រព្យ​ស​ម្បិ​ត្តិ​ធំ​ៗ​មួយ​ចំនួន​របស់​ពិភពលោក បាន​បង្ហាញ​ថា ៤៨% នៃ​ក្រុមហ៊ុន​ទាំងនោះ កំពុង​ពិចារណា​អំពី​ការ​ផ្លាស់​ប្តូរ​បុគ្គលិក ឬ​មុខងារ​ចេញពី​ទីក្រុង​ហុងកុង ដោយសារ​បញ្ហា​ប្រឈម​ក្នុង​ប្រតិបត្តិការ ដែល​រួម​មាន​ភាព​មិន​ច្បាស់លាស់​ក្នុង​ការ​ដកហូត​វិធានការ​រឹត​បន្តឹង​ការ​ធ្វើ​ដំណើរ និង​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​របស់​អ្នកដំណើរ​អន្តរជាតិ​ចូល​ទីក្រុង​ហុងកុង​ជាដើម​។

លោក Mark Austen នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Asifma បាន​សរសេរ​នៅ​ក្នុង​លិខិត​ចំហរ​ទៅ​កាន់​លេខាធិការ​ហិរញ្ញវត្ថុ​ហុងកុង​លោក Paul Chan ថា ហុងកុង​ក្នុង​នាម​ជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​ពិភពលោក កំពុង​ប្រឈម​នឹង​ហានិភ័យ​កាន់តែ​ខ្លាំង​ឡើង ជាមួយនឹង​ការ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​រយៈពេល​វែង និង​ប្រឈម​នឹង​ភាព​ប្រកួតប្រជែង ជា​កន្លែង​ឈានមុខ​គេ​ក្នុង​ការ​ធ្វើ​អាជីវកម្ម​។

សូម​ជម្រាប​ថា បើ​ទោះបីជា ហុងកុង​ស្ទើរតែ​មិន​មាន​ករណី​ឆ្លង​ថ្មី​កូ​វី​ដ​១៩ ក៏​ទីក្រុង​នេះ​នៅ​តែ​បន្ត​អនុវត្ត​វិធានការ​យ៉ាង​តឹងរ៉ឹង​បំផុត​សម្រាប់​ការ​ធ្វើ​ដំណើរ ខណៈ​ដែល​គូប្រជែង​ក្នុង​តំបន់ គឺ​ប្រទេស​សិង្ហ​បុរី​បាន​និង​កំពុង​បើក​ព្រំដែន​របស់​ខ្លួន​ឡើង​វិញ​ជា​បណ្ដើរ​ៗ​ហើយ​។  គួរ​បញ្ជាក់​ថា គិត​មក​ទល់​ពេល​នេះ សិង្ហ​បុរី​បាន​អនុ​ញ្ញា​ឱ្យ​ប្រទេស និង​ដែនដី​ប្រមាណ​ជាង ៦០​ហើយ អាច​ធ្វើ​ដំណើរ​ចូល​ប្រទេស​ខ្លួន​បាន​។ 

តែ​យ៉ាងណាមិញ មេដឹកនាំ​ហុងកុង​និយាយ​ថា ពួក​គេ​កំពុង​ពិចារណា​ក្នុង​ការ​ដកហូត​វិធានការ​ធ្វើ​ដំណើរ​ពី​ហុងកុង​ទៅ​កាន់​ចិនដីគោក ខណៈ​ដែល​វិធានការ​រឹត​បន្តឹង​ក្នុង​ការ​ចូល​តំបន់​ចិនដីគោក​ក៏​មាន​ភាព​តឹងរ៉ឹង​ផង​ដែរ ហើយ​អ្នកដំណើរ​តម្រូវ​ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក​នៅឡើយ​ទេ​។

គួរ​ជម្រាប​ថា ទីក្រុង​ហុងកុង​បាន​រាយការណ៍​ថា មាន​ករណី​ឆ្លង​សរុប​ជាង ១២​ម៉ឺន​នាក់ និង​អ្នក​ស្លាប់​ចំនួន ២១៣​នាក់ ចាប់តាំងពី​ការ​ចាប់ផ្តើម​នៃ​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ហើយ​ក្នុង​នោះ​ភាគច្រើន​ជា​ករណី​នាំ​ចូល​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វៀតណាមគ្រោងនឹងចាក់វ៉ាក់សាំងកូវីដ-១៩ ដល់កុមារអាយុចន្លោះ ១២-១៧ឆ្នាំ នៅឆ្នាំ២០២២

ព័ត៌មាន
អនុប្រធានមជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លងនៃទីក្រុងហាណូយ (CDC) បាននិយាយថា ខ្លួនកំពុងផ្តោតលើការចាក់វ៉ាក់សាំងជូនប្រជាជនពេញវ័យលើ១៨ឆ្នាំ មុនពេលបន្ត…

ហ្វីលីពីន នឹងចាប់ផ្ដើមសាកល្បងចាក់វ៉ាក់សាំងកូវីដ១៩លាយលំប្រភេទគ្នាឆាប់ៗនេះ ដើម្បីបង្កើនប្រសិទ្ធភាពវ៉ាក់សាំង

ព័ត៌មាន
ប្រទេសហ្វីលីពីន នឹងចាប់ផ្ដើមសាកល្បង ការចាក់វ៉ាក់សាំងកូវីដ១៩លាយលំគ្នានៅក្នុងសប្ដាហ៍នេះ ឬដើមខែវិច្ឆិកាខាងមុខនេះ ខណៈដែលប្រទេសនេះ កំពុងតែ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ