វិនិយោគបរទេស

វិនិយោគិន​បរទេស​ធំ​ជាង​គេ​ទីបី​នៅ​កម្ពុជា គឺ​ហុងកុង! តើ​ហុងកុង​រក​ស៊ី​លើ​វិស័យ​អ្វី​ខ្លះ?


ការ​វិនិយោគ​ផ្ទាល់​ពី​ក្រៅ​ប្រទេស​មក​កាន់​ប្រទេស​កម្ពុជា​ត្រូវ​បាន​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​​កម្ពុជា (CDC) បាន​ផ្សព្វផ្សាយ​ឲ្យ​ដឹង​ថា ការ​វិនិយោគ​របស់​ហុងកុង នៅ​កម្ពុជា ក្នុង​ឆ្នាំ​២០១៦ មាន​ទឹក​ប្រាក់​វិនិយោគ​ប្រមាណ ៣២០​លាន​ដុល្លារ​អាមេរិក ស្មើ​នឹង​ជិត ១០​ភាគរយ ​នៃ​ទុន​វិនិយោគ​ផ្ទាល់​ពី​បរទេស​សរុប​ក្នុង​ឆ្នាំ​២០១៦។
ឆ្នាំ​២០១៦ ហុងកុង​ជា​វិនិយោគិន​បរទេស​ធំ​ជាង​គេ​លំដាប់​ទីបី នៅ​កម្ពុជា។

នៅក្នុងឆ្នាំ​២០១៦ កន្លង​ទៅ​នេះ វិនិយោគិន​ហុងកុង បាន​ធ្វើ​ស្នើ​សុំ​អនុញ្ញាតិ​វិនិយោគ​នៅ​កម្ពុជា​ដែល​មាន​គម្រោង​វិនិយោគ​សរុប​ចំនួន ១៤​គម្រោង។ គម្រោងដែល​វិនិយោគិន ​ហុងកុង ចូលចិត្ត​វិនិយោគ​នៅ​ប្រទេស​កម្ពុជា​ច្រើន​ជាង​គេ មាន​ដូចជា គម្រោង​ផលិតកម្ម​ស៊ីម៉ងត៍ ឧស្សាហកម្ម​កាត់​ដេរ​សម្លៀក​បំពាក់ និង ​ស្បែក​ជើង រោងចក្រ​ផលិត​កាបូប កសិ​ឧស្សាហកម្ម និង​ឧស្សាហកម្ម​ផ្សេងៗ​ទៀត។

ចំនួន​គម្រោង​និង​ទឹក​ប្រាក់​វិនិយោគ​នេះ បាន​ធ្វើ​ឲ្យ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា កត់ត្រា​ថា វិនិយោគិន​មក​ពី​ទីក្រុង ហុងកុង ស្ថិត​នៅ​ក្នុង​លំដាប់​ថ្នាក់​លេខ​៣ បន្ទាប់​ពី​ចិន ដែល​ជា​វិនិយោគិន​ធំ​ជាង​គេ​ទី១ និង​ជប៉ុន​ឈរ​លំដាប់​ថ្នាក់​លេខ​២ ដែល​បាន​ចាប់​អារម្មណ៍​បោះទុន​វិនិយោគ​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០១៦។

បើយោង​តាម​តួលេខ​ដែល​កត់ត្រា​ដោយ​ CDC ការ​វិនិយោគ​របស់​ហុងកុង​នៅ​កម្ពុជា គិតចាប់​ពី​ឆ្នាំ​១៩៩៤ ដល់​ឆ្នាំ​២០១៦ មាន​ចំនួន​គម្រោង ២៤៤ គម្រោង មាន​ទុន​វិនិយោគ​សរុប ១,២៥​ពាន់​លាន​ដុល្លារ​អាមេរិក ស្មើនឹង​ជាង ២​ភាគរយ​នៃ​ទុន​វិនិយោគ​ផ្ទាល់​សរុប​ពី​ក្រៅ​ប្រទេស។

ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្រ្តី​ប្រតិភូ​អម​នាយក​រដ្ឋមន្រ្តី បាន​ឲ្យ​ដឹង​ថា នៅក្នុង​ឆ្នាំ​២០១៧​នេះ​ដែរ ប្រតិភូ​ហុងកុង​មួយ​ក្រុម មាន​បំណង​មក​ធ្វើការ​វិនិយោគ​នៅ​កម្ពុជា ទៅលើ​វិស័យ​សេវាកម្ម វិស្វកម្ម ស្ថាបត្យកម្ម សេវាកម្ម​ពាក់ព័ន្ធ​នឹង​សំណង់ និង​សេវាកម្ម​អាជីព មាន​ច្បាប់ និង​គណនេយ្យ។

ឯកឧត្តម សុខ ចិន្តាសោភា បញ្ជាក់ថា កម្ពុជា​នឹង​ខិតខំ​បន្ត​ជំរុញ​ឲ្យ​ការ​វិនិយោគ​របស់​ហុងកុង​ដែល​មាន​វត្តមាន​នៅ​កម្ពុជា ឲ្យ​ចាប់​យក​ឱកាសមាស​ដែល​កម្ពុជា បាន​ផ្សារ​ភ្ជាប់​ខ្លួន​ជាមួយនឹង​គោលនយោបាយ វិថី​មួយ ខ្សែ​ក្រវាត់​មួយ ដែល​ផ្ដួច​ផ្តើម​ឡើង​ដោយ​ចិន ដែល​ប្រការ​នេះ​នឹង​ជួយ​ឲ្យ​ក្រុមហ៊ុន ហុងកុង អាច​ទទួល​បាន​ការ​គាំទ្រ​បន្ថែម​ទៀត ពី​គោល​នយោបាយ​របស់​ចិន​តែ​មួយ៕




អត្ថបទបន្ទាប់


តើ​​ដឹង​​ទេ មួយ​ឆ្នាំៗ កម្ពុជា​រក​ចំណូល​បាន​ប៉ុន្មាន​​ពី​វិស័យ​ទេសចរណ៍?

ព័ត៌មាន
វិស័យ​ឧស្សាហកម្ម​គ្មាន​ផ្សែង​របស់​កម្ពុជា ត្រូវ​បាន​ចាត់​ទុក​ជា​មាស​បៃតង និង​ជា​ការ​នាំចេញ​នៅ​នឹង​កន្លែង។ វិស័យ​នេះ​ចូលរួម​អភិវឌ្ឍ​ស…

ពលរដ្ឋ​ខ្មែរ​ជំពាក់​លុយ​ធនាគារ​​​ច្រើន ជា​រឿង​ល្អ ឬ​អាក្រក់?

ព័ត៌មាន
បើ​យើង​និយាយ​​ពី​​ជាង​​២០​ឆ្នាំ​មុន ប្រជា​ពលរដ្ឋ​ខ្មែរ​ជា​ច្រើន​មាន​ការ​ខ្មាស​អៀន​នឹង​ការ​ខ្ចី​បុល ខ្ចី​លុយ​កាក់ ឬ​ចងការ​ប្រាក់​ពី​គ្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ