សេដ្ឋកិច្ចថៃ

បញ្ហាគ្រោះទឹកទំនន់កំពុងគំរាមកំហែង ដល់ការការងើបឡើងវិញរបស់សេដ្ឋកិច្ចថៃយ៉ាងណាខ្លះ?


ការខូចខាតដោយទឹកជំនន់នៅទូទាំងប្រទេសថៃកំពុងតែរីករាលដាលកាន់តែខ្លាំងឡើងដោយសារតែមានការធ្លាក់ភ្លៀងជាបន្តបន្ទាប់រហូតដល់ចុងរដូវវស្សានេះ ដោយមកទល់ពេលនេះ វាបានជន់លិចលំនៅឋានប្រជាពលរដ្ឋជាង ៧ ម៉ឺនខ្នងនៅតំបន់ស្ថិតនៅភាគខាងជើង និងកណ្តាលប្រទេសថៃ បើគិតចាប់តាំងពីចុងខែកញ្ញាមក ហើយស្ថានភាពនេះបានគំរាមកំហែងដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ប្រទេសក្បែរខាងកម្ពុជាមួយនេះផងដែរ។ នេះបើតាមការចេញផ្សាយរបស់កាសែត Nikkei Asia ។
បញ្ហាគ្រោះទឹកទំនន់កំពុងគំរាមកំហែង ដល់ការការងើបឡើងវិញរបស់សេដ្ឋកិច្ចថៃ
ដោយ

កម្រិតទឹកនៅទន្លេចៅប្រាយ៉ា ដែលហូរពីខាងជើងទៅខាងត្បូងឆ្លងកាត់ប្រទេសថៃកំពុងកើនឡើងយ៉ាងខ្លាំង ដោយបានគំរាមកំហែងដល់ទីក្រុងបាងកក និងតំបន់ឧស្សាហកម្មជាច្រើនដែលស្ថិតនៅតាមបណ្តោយដងទន្លេមួយនេះ។ ស្ថានភាពទឹកជំនន់នេះនឹងជះឥទ្ធិពលអវិជ្ជមានដល់វិស័យទេសចរណ៍ និងផលិតកម្មឧស្សាហកម្ម ដោយបានពន្យារពេលការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ថៃពីការធ្លាក់ចុះដែលបណ្តាលមកពីជំងឺរាតត្បាតកូវីដ១៩។

អាជ្ញាធរថៃបានឱ្យដឹងថា យ៉ាងហោចណាស់មានខេត្តចំនួន ៣០ ក្នុងចំណោមខេត្តទាំង ៧៧ របស់ប្រទេសនេះ បានជន់លិចដោយទឹកជំនន់ចាប់តាំងពីថ្ងៃទី២៨ ខែកញ្ញាដោយបានសម្លាប់ជីវិតមនុស្សយ៉ាងហោចណាស់ ៤នាក់ ហើយបន្ថែមពីលើភ្លៀងរដូវវស្សាដ៏សកម្មចាប់តាំងពីចុងខែសីហាមកនោះក៏ស្រាប់តែមានព្យុះទីហ្វុងដ៏ធំមួយបានវាយប្រហារប្រទេសថៃកាលពីចុងខែកញ្ញាធ្វើឱ្យស្ថានភាពកម្រិតទឹកជំនន់កើនឡើងកាន់តែខ្លាំងថែមទៀត។

ជំនន់ទឹកភ្លៀងសរុបចាប់តាំងពីដើមឆ្នាំនេះគឺមានល្បឿនដូចកាលពីឆ្នាំ២០១១ដែរ ដែលពេលនោះប្រទេសថៃបានរងគ្រោះដោយទឹកជំនន់រាលដាលយ៉ាងធ្ងន់ធ្ងរខណៈដែលគេបានព្យាករថា ការធ្លាក់ភ្លៀងនឹងមានជាបន្តបន្ទាប់រហូតដល់ចុងខែតុលានេះ ដែលជាពេលបញ្ចប់នៃរដូវវស្សា។

អាជ្ញាធររាជធានីបាងកក បានត្រៀមបាវខ្សាច់ចំនួន ២,៥ លានបាវក្នុងករណីមានទឹកជំនន់ហៀរចេញពីទន្លេនេះខណៈដែលការធ្លាក់ភ្លៀងខ្លាំងនៅបន្តមានជារឿយៗនៅក្នុងទីក្រុងនេះចាប់តាំងពីខែកញ្ញាដោយបានជន់លិចជាប្រចាំនូវផ្លូវសំខាន់ៗមួយចំនួន។

ចំណែកនៅខេត្តអយុធ្យាភាគកណ្តាលប្រទេសថៃដែលជាកន្លែងប្រមូលផ្តុំសម្បត្តិបេតិកភណ្ឌពិភពលោក និងរោងចក្រជាច្រើននោះ កម្រិតទឹកទន្លេចៅប្រាយ៉ានេះបានឡើងហួសច្រាំងជន់លិចតំបន់មួយចំនួនរួចទៅហើយខណៈដែលអាជ្ញាធរឧស្សាហកម្មនៃប្រទេសថៃបានបង្កើនកម្រិតប្រកាសអាសន្នសម្រាប់ទឹកជំនន់នៅសួនឧស្សាហកម្មចំនួន ៣ ក្នុងខេត្តនេះ។

សូមរំលឹកថានៅឆ្នាំ២០១១ប្រទេសថៃ បានរងនូវទឹកជំនន់អូសបន្លាយពេលជាង ៣ ខែដោយចាប់ផ្តើមនៅក្នុងខែកក្កដា ហើយបណ្តាលឱ្យមានការខាតបង់ផ្នែកសេដ្ឋកិច្ចប្រមាណជាង ៤០ ពាន់លានដុល្លារ។ ទោះយ៉ាងណា ដោយហេតុតែរដូវវស្សាជាធម្មតានឹងត្រូវបញ្ចប់នៅត្រឹមចុងខែតុលានេះ ដូច្នេះហើយមនុស្សជាច្រើនបានរំពឹងថា ការខូចខាតនៅឆ្នាំនេះអាចនឹងមានទំហំមិនដូចកាលពីឆ្នាំ២០១១នោះទេ៕

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


ការស្ទង់មតិ៖ ក្រុមហ៊ុនតៃវ៉ាន់កាន់តែច្រើនចាកចេញពីប្រទេសចិន ទៅកាន់តំបន់អាស៊ីអាគ្នេយ៍

ព័ត៌មាន
ក្រុមហ៊ុនតៃវ៉ាន់មួយចំនួនដែលមានប្រតិបត្តិការនៅក្នុងប្រទេសចិនកំពុងនាំគ្នាផ្លាស់ប្តូរទីតាំងផលិតរបស់ពួកគេកាន់តែច្រើនឡើង ទៅកាន់តំបន់អាស៊ីអ…

ទីផ្សារមូលបត្របំណុលរបស់ចិនបាត់បង់ទឹកប្រាក់អស់ ៨៣ ពាន់លានដុល្លារ នៅ៧ខែដំបូងឆ្នាំនេះ

ព័ត៌មាន
សាច់ប្រាក់នៅក្រៅប្រទេសបានហូរចេញពីទីផ្សារភាគហ៊ុន និងបណ្ណបំណុលរបស់ប្រទេសចិនជាបន្ដបន្ទាប់ នៅចំពេលដែល សេដ្ឋកិច្ចរបស់ប្រទេសនេះមានការថមថយកំណើ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ