ផែនការបើកទទួលភ្ញៀវទេសចរ

តើផែនការបើកជើងមេឃទទួលភ្ញៀវទេសចរបានចាក់វ៉ាក់សាំងរួចដំណើរការដល់ណាហើយ?


តើក្ដីរំពឹងបើកជើងមេឃទទួលទេសចរអន្តរជាតិបានចាក់វ៉ាក់សាំងនៅចុងឆ្នាំនេះ កំពុងរសាត់បាត់ឆ្ងាយ ឬយ៉ាងណា? យើងឃើញកន្លងមកនេះ ក្រសួងទេសចរណ៍ និងវិស័យឯកជន បានខ្នះខ្នែងមែនទែនក្នុងការជំរុញគោលដៅបើកទទួលភ្ញៀវទេសចរអន្តរជាតិដែលបានចាក់វ៉ាក់សាំងឲ្យមកចូលកម្សាន្ដនៅកម្ពុជា។ ប៉ុន្ដែ នៅមួយរយៈចុងក្រោយនេះ ស្ថានភាពឆ្លងកូវីដ-១៩ ហាក់មិនមានធូរស្រាលខ្លាំងនៅឡើយទេ ដែលធ្វើឲ្យផែនការទទួលទេសចរបរទេសនេះ កំពុងត្រូវបានគេចោទសួរថា ទៅរួច ឬក៏មិនរួចទេ?
ភ្ញៀវទេសចរណ៍ឆ្លងកាត់ព្រលានយន្តហោះកន្លងទៅ រូបភាព៖ Internet

ទាក់ទង​នឹង​បញ្ហា​នេះ ក្រុម​អ្នកជំនាញ​ទេសចរណ៍ និង​មន្ត្រីជាន់ខ្ពស់​ក្រសួងទេសចរណ៍ បាន​អះអាង​ជាមួយ​ក្ដី​សង្ឃឹម​យ៉ាង​មុតមាំ​ថា ផែនការ​បើក​ទទួល​ទេសចរ​អន្តរជាតិ​ឡើង​វិញ​នេះ ពិតជា​អាច​ធ្វើ​បាន ដោយហេតុ​ថា បច្ចុប្បន្ន​កម្ពុជា​សម្រេច​បានការ​ចាក់​វ៉ាក់សាំង​កាន់តែ​ច្រើន ពោល​គឺ​មាន​រហូត​ដល់​ជាង​៨០% នៃ​ផែនការ​១០​លាន​នាក់​ហើយ ខណៈ​ដែល​ការ​ចាក់​វ៉ាក់សាំង​នេះ វា​គឺជា​ជ​ន្ទ​ល់​ដ៏​រឹង​មាំ​មួយ​ជួយ​ទ្រ​ឲ្យ​វិស័យ​ទេសចរណ៍​អាច​ស្ទុះ​ងើបឡើង​វិញ​បាន​ពី​វិបត្តិ​កូ​វី​ដ​-១៩​។

ចាប់ពី​មានការ​ផ្ទុះ​ឡើង​នូវ​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ ស្ទើរ​គ្រប់​វិស័យ​ក្នុង​ប្រទេស​កម្ពុ​បាន​ជួប​ផល​ប៉ះពាល់ ក្នុង​នោះ​វិស័យ​ទេសចរណ៍​គឺ​រង​ទុក្ខ​ខ្លាំង​ជាងគេ ពិសេស​នៅ​អំឡុង​ពេល​មានការ​បិទ​ខ្ទប់​តំបន់​នៅ​តាម​ខេត្ត​មួយ​ចំនួន​ថ្មី​ៗ​នេះ​។ យ៉ាងណាមិញ កាលពី​ថ្ងៃ​ទី ១២ ខែសីហា ក្រសួងទេសចរណ៍​លិខិត​មួយ ដោយ​បាន​សម្រេច​បន្ដ​ផ្អាក​សកម្មភាព​រមណីយដ្ឋាន​ទេសចរណ៍​ទូ​ទាំង​ប្រទេស​រយៈពេល​៧​ថ្ងៃ រហូត​ដល់​ថ្ងៃ​ទី​១៩ ខែសីហា ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​កូ​វី​ដ​-១៩​។

បើ​ទោះបី ស្ថានភាព​កូ​វី​ដ​-១៩ នៅ​មិន​ទាន់​ធូរស្បើយ​ខ្លាំង​ក៏​ដោយ​ចុះ ក៏​ក្រុម​អ្នកជំនាញ​ផ្នែក​ទេសចរណ៍ នៅ​តែ​មាន​ក្ដី​សង្ឃឹម​ខ្ពស់ ចំពោះ​ការ​បើក​ទទួលភ្ញៀវ​ទេសចរ​អន្តរជាតិ​ដែល​បាន​ចាក់​វ៉ាក់សាំង​រួច​ឲ្យ​ចូល​មក​កម្សាន្ដ​នៅ​កម្ពុជា ដើម្បី​ស្ដារ​វិស័យ​ទេសចរណ៍ ដែល​កំពុង​បាក់​ស្រុត​ដោយសារ​តែ​រលក​បោកបក់​កូ​វី​ដ​-១៩​។ 

លោក​ជំទាវ ឆាយ ស៊ី​វលី​ន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា យល់​ថា វិធានការ​សម្រុក​ការ​ចាក់​វ៉ាក់សាំង ជូន​ប្រពល​រដ្ឋ​កម្ពុជា គឺជា​សញ្ញា​មួយ​ជួយ​ជំរុញ​ឲ្យ​មានការ​រើប​ឡើង​វិញ​នៃ​វិស័យ​ទេសចរណ៍​។ ដ្បិតថា រដ្ឋាភិបាល​កម្ពុជា មិន​ទាន់​អនុញ្ញាត​ឱ្យ​បើក​អាជីវកម្ម​ទេសចរណ៍​ឡើង​វិញ​ក្ដី ប៉ុន្ដែ​លោកស្រី យល់​ថា វិធានការ​របស់​រដ្ឋាភិបាល នឹង​កាន់តែ​មាន​ភាព​ធូរស្រាល​ជាង​មុន​បន្ដិច​ម្ដង​ៗ​។ បើ​តាម​ប្រធាន​សមាគម​រូប​នេះ បាន​បញ្ជាក់​ប្រាប់​សារព័ត៌មាន ខេ​ម​បូ​ណូ​មី​ស ថា កម្ពុជា​នៅ​តែ​រក្សា​ជំហ និង​ជឿជាក់​យ៉ាង​មុតមាំ​ថា នូវ​ផែនការ​បើក​ឡើង​វិញ​ឱ្យ​ភ្ញៀវ​បរទេស​ដែល​បាន​ចាក់​វ៉ាក់សាំង​រួច​អាច​ចូល​មក​កម្សាន្ដ​កម្ពុជា នៅ​ចុងឆ្នាំ​២០២១​។

ជុំវិញ​នឹង​ក្ដី​រំពឹង​បើក​ជើងមេឃ​ទទួលភ្ញៀវ​ទេសចរ​អន្តរជាតិ​ឡើង​វិញ​នេះ​ដែរ ត្រូវ​បាន ឯកឧត្តម តុ​ប សុ​ភ័ក អ្នកនាំពាក្យ​ក្រសួងទេសចរណ៍ បាន​អះអាង​ថា ក្រសួង​កំពុង​មមាញឹក​ក្នុង​ការ​រៀបចំ​កែសម្រួល​ឯកសារ​នីតិវិធី​ទទួល​ទេសចរ​អន្តរជាតិ​ឱ្យ​ស្រប​តាម​ស្ថានភាព ដោយ​រំពឹង​ថា ក្រោយ​ពលរដ្ឋ​កម្ពុជា បាន​ចាក់​វ៉ាក់សាំង​តាម​ផែនការ​កំណត់ និង​ការ​រៀបចំ​នីតិវិធី​នេះ​រួចរាល់ នោះ​កម្ពុជា អាច​នឹង​ទទួល​ទេសចរ​អន្តរជាតិ​ឡើង​វិញ នៅ​ចុងឆ្នាំ​២០២១​។

វិបត្តិ​កូ​វី​ដ​-១៩ ធ្វើ​ឱ្យ​អាជីវកម្ម​ទេសចរណ៍ ដូច​ជា ផ្ទះសំណាក់ ភោជនីយដ្ឋាន សេវាកម្ម​ស្ប៉ា និង​ម៉ាស្សា ប្រមាណ ៣០០០​ទីតាំង ទូ​ទាំង​ប្រទេស ត្រូវ​បាន​បិទទ្វារ​។ ក្នុង​នោះ ក៏​មាន​អាជីវកម្ម មួយ​ចំនួន បើក​ដំណើរ​ឡើង​វិញ​ខ្លះ​ៗ ដែរ​។ នេះ​បើ​តាម​តួលេខ​ដែល​ផ្ដល់​ឱ្យ​របស់​ប្រធាន​សមាគម​ទេសចរណ៍​កម្ពុជា​៕

អត្ថបទ៖ ខន ណារី

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រសួងសុខាភិបាលថា កំពុងត្រួតពិនិត្យលើសំណើរក្រុមហ៊ុននាំចូលវ៉ាក់សាំងមួយចំនួន

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលបានអះអាងថា ក្រោយពីរាជរដ្ឋាភិបាលកម្ពុជា សម្រេចឲ្យក្រុមហ៊ុនឯកជនអាចនាំចូលវ៉ាក់សាំងកូវីដ-១៩ មកលក់ចែកចាយបន្ដន…

ប្រាក់ចំណេញសុទ្ធកំពង់ផែស្វយ័តក្រុងព្រះសីហនុកើនឡើង ៥ដង នៅឆមាសទី១ឆ្នាំនេះ

ព័ត៌មាន
កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានបង្ហាញពីរបាយការណ៍ប្រាក់ចំណេញសុទ្ធនៅឆមាសទី១ឆ្នាំ២០២១នេះ រហូតដល់ជិត៥១ពាន់លានរៀល ឬស្មើនឹងជាង១២លានដុល្លារអ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ