ប្រទេសមហាអំណាចធំៗ

តើប្រទេសមហាអំណាចធំៗពិភលោក មានល្បឿនចាក់វ៉ាក់សាំងកម្រិតណាហើយ?


មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺអាមេរិក CDC បានឱ្យដឹងថាសហរដ្ឋអាមេរិកបានបែងចែកវ៉ាក់សាំងការពារជំងឺកូវីដ ១៩សម្រាប់ចាក់ជូនពលរដ្ឋ ចំនួន ៤១២ លានដូស នៃវ៉ាក់សាំងសរុបជាង ៥ រយលានដូសបានចែកចាយនៅទូទាំងសហរដ្ឋអាមេរិក។ ខណៈដែលប្រទេសចិនវិញសម្រេចបានការចាក់វ៉ាក់សាំងដល់ជាង២ពាន់លានដូសហើយ។នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ ហើយចិនបានក្លាយជាប្រទេសនាំមុខគេ ដែលបានចាក់វ៉ាក់សាំងក្នុងចំនួនច្រើនបំផុត។
ប្រទេសមហាអំណាចធំៗពិភលោក មានល្បឿនចាក់វ៉ាក់សាំងជូនប្រជាជន
ដោយ

ទីភ្នាក់ងារ​មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺ​អា​មេ​រិ​ក បាន​និយាយ​ថា ពលរដ្ឋ​អា​មេ​រិ​ក​ចំនួន​ជិត​២២០ លាន​នាក់​ហើយ ដែល​បាន​ទទួល​ការ​ចាក់​វ៉ាក់សាំង​យ៉ាង​ហោច​ណាស់ ១ ដូ​ស ខណៈ​មនុស្ស​ប្រមាណ ១៩០ លាន​នាក់​បាន​ចាក់​គ្រប់​ចំនួន ២ ដូ​ស​។

អា​មេ​រិ​កបាន​ប្រើ​វ៉ាក់សាំង ដែល​ចាក់​ពីរ​ដង មាន​ដូច​ជា Moderna និង Pfizer ព្រមទាំង​វ៉ាក់សាំង​ចាក់​តែ​មួយ​ដង​គឺ Johnson & Johnson ជូន​ពលរដ្ឋ​របស់​ខ្លួន​។

ចាប់ពី​ថ្ងៃ​ទី ១៣ ខែសីហា​មក នៅ​ពេល​ដែល​អា​មេ​រិ​ក​អនុញ្ញាត​ឱ្យ​ចាក់​វ៉ាក់សាំង​លើក​ទី ៣ ឬ​ដូ​ស​ជំរុញ​សម្រាប់​អ្នក​ដែល​មាន​ប្រព័ន្ធ​ការពារ​ខ្សោយ មាន​ពលរដ្ឋ​អា​មេ​រិ​ក​ប្រហែល ១២ លាន​នាក់​ហើយ ដែល​បាន​មក​ទទួល​វ៉ាក់សាំង​ដូ​ស​ជំរុញ​នេះ​។

ទាក់ទង​នឹង​ការ​ចាក់​វ៉ាក់សាំង​នេះ​ដែរ បើ​មើលទៅ​លើ​ប្រទេស​ចិន​វិញ បើ​តាម​ទិន្នន័យ​ពី​គណៈកម្មការ​សុខភាព​ជាតិ​បាន​បង្ហាញ​ថា វ៉ាក់សាំង​កូ​វី​ដ​១៩ ច្រើន​ជាង ២ ពាន់​លាន​ដូ​ស ត្រូវ​បាន​ចាក់​ជូន​ពលរដ្ឋ​របស់​ប្រទេស​ខ្លួន ខណៈ​ដែល​ពលរដ្ឋ​បាន​ចាក់​វ៉ាក់សាំង​គ្រប់ ២ ដូ​ស ស្មើនឹង ៧៨ ភាគរយ​នៃ​ពលរដ្ឋ​សរុប​។

ចំនួន​នៃ​ការ​ចាក់​វ៉ាក់សាំង​ឡើង​ដល់​ជាង ២​ពាន់​លាន​ដូ​ស​នេះ បាន​ធ្វើ​ឲ្យ​ចិន​ក្លាយជា​ប្រទេស​នាំមុខ​គេ​លើ​ពិភពលោក​ដែល​បាន​ចាក់​វ៉ាក់សាំង​បាន​ច្រើន​ជាងគេ​បំផុត ខណៈ​ដែល​ប្រទេស​ឥណ្ឌា​បាន​ឈរ​នៅ​លំដាប់​ទី​២ តាម​ពីក្រោយ​ចិន ដោយ​ថ្មី​ៗ​នេះ​ឥណ្ឌា​ទើបតែ​សម្រេច​បានការ​ចាក់​វ៉ាក់សាំង​ដល់​១​ពាន់​លាន​ដូ​ស​ហើយ ។

បន្ទាប់​ពី​ឥណ្ឌា គឺ​សហភាព​អឺរ៉ុប សម្រេច​បាន​ចាក់​ចាក់​វ៉ាក់សាំង​ជាង​៥៨៥​លាន​ដូ​ស​ហើយ ខណៈ​ដែល​អា​មេ​រិ​ក​គឺ​ឈរ​លេខ​រៀង​បន្ទាប់​ពី​អឺរ៉ុប ដែល​មានការ​ចាក់​វ៉ាក់សាំង​ជាង​៤១២​លាន​ដូ​ស ក្នុង​នោះ អ្នក​ចាក់​បាន​មួយ​ដូ​សមាន​ជាង​៦៦% នៃ​ពលរដ្ឋ​សរុប និង​អ្នក​ចាក់​បាន​២​ដូ​ស មាន​ជាង​៥៧%​។ នេះ​បើ​តាម​ទិន្នន័យ​ដែល​រៀបរៀង​ដោយសារ​ព័ត៌មាន Bloomberg គិត​ត្រឹម​ថ្ងៃ​ទី ២៤ ខែតុលា​៕

អត្ថបទ៖ ស៊ើង និមល់

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សិង្ហបុរីនឹងបើកព្រំដែនទទួលអ្នកដំណើរមកពីអាស៊ីខាងត្បូងចំនួន ៦ ប្រទេសបន្ថែមទៀត

ព័ត៌មាន
ចាប់ពីថ្ងៃទី ២៧ ខែតុលា នេះតទៅ ប្រទេសសិង្ហបុរីនឹងបើកព្រំដែនអនុញ្ញាតឱ្យអ្នកដំណើរដែលមកពីអាស៊ីខាងត្បូងចំនួន ៦ ប្រទេស អាចចូល ឬឆ្លងកាត់ប្រទេស…

ចំណេញអស់ស្ទះ!តែ1$ វេរលុយពី អេ អឹម ខេ ទៅ១២ ប្រទេស

ព័ត៌មាន
ភ្នំពេញ៖ កម្មវិធីផ្តល់ជូនពិសេស មិនធ្លាប់មានពីមុនសម្រាប់ការវេរលុយទៅក្រៅប្រទេស ត្រឹមតែ 1$ រហូតដល់ចំនួន១២ប្រទេស ដែលផ្តល់ដោយគ្រឹះស្ថានមីក្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ