តម្លៃទំនិញនៅកម្ពុជាប្រែប្រួលយ៉ាងណា?

តើអតិផរណាតម្លៃទំនិញនៅកម្ពុជាមានការប្រែប្រួលយ៉ាងណាខ្លះ ក្រោយតម្លៃប្រេងកើនខ្ពស់?


មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មអះអាងថា ទោះបីតម្លៃប្រេងឥន្ធនៈបានហក់ឡើងថ្លៃយ៉ាងគំហុកក៏ដោយ តែកម្ពុជាទំនងជាមិនអាចប្រឈមនឹងវិបត្តិអតិផរណាតម្លៃនោះទេ ដ្បិតថា តម្លៃទំនិញផ្សេងៗក្រៅពីប្រេងឥន្ធនៈពុំមានការប្រែប្រួលខ្លាំងគួរឲ្យកត់សម្គាល់នោះទេ គិតមកទល់ពេលនេះ។
ស្រ្តី២នាក់កំពុងដើរទិញទំនិញនៅផ្សារទំនើប

ទោះយ៉ាងណា ការកើនឡើងតម្លៃប្រេងឥន្ធនៈយ៉ាងគំហុកនេះ ក៏កំពុងបង្កជាក្តីបារម្ភសម្រាប់កម្ពុជាផងដែរ។ មន្ត្រីជាន់ខ្ពស់រូបនេះជឿជាក់ថា តម្លៃប្រេងឥន្ធនៈនៅកម្ពុជានឹងវិលមករកប្រក្រតីភាពឡើងវិញ បន្ទាប់សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនមានភាពធូរស្បើយ ហើយពិភពលោកអាចរកទីផ្សារប្រេងឆៅមកជំនួសទីផ្សាររុស្ស៊ីបាន។

ឯកឧត្តម ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម កត់សម្គាល់ឃើញថា ក្រៅពីប្រេងឥន្ធនៈដែលមានតម្លៃហក់ឡើងខ្ពស់ ទំនិញចាំបាច់មួយចំនួនដូចជាបន្លែ ត្រី សាច់ និងគ្រឿងទេសជាដើម ពុំមានការឡើងថ្លៃគួរឲ្យកត់សម្គាល់នោះទេ ពោលគឺតម្លៃទំនិញទាំងនេះ មានការប្រែប្រួលតិចតួចបំផុត។ ទោះបីបច្ចុប្បន្ន កម្ពុជាពុំទាន់ប្រឈមនឹងវិបត្តិអតិផរណាក៏ដោយ តែ ឯកឧត្តម ប៉ែន សុវិជាតិ ក៏មានការព្រួយបារម្ភចំពោះការកើនឡើងតម្លៃប្រេងឥន្ធនៈផងដែរ។ អ្នកនាំពាក្យរូបនេះជឿជាក់ថា កម្ពុជាទំនងជាមិនអាចជួបវិបត្តិអតិផរណាតម្លៃទំនិញដោយសារការកើនឡើងតម្លៃប្រេងឥន្ធនៈឡើយ ដ្បិតរាល់ទំនិញ និងស្បៀងអាហារចាំបាច់របស់ប្រជាពលរដ្ឋមានការប្រើប្រាស់ប្រេងឥន្ធនៈតិចតួចប៉ុណ្ណោះ។ 

ឯកឧត្តម ម៉ែន សុវិជាតិ បានគូសបញ្ជាក់ថា ការកើនឡើងតម្លៃប្រេងឥន្ធនៈនេះមិនមែនកើតមានតែនៅកម្ពុជានោះទេ ពោលគឺប្រទេសជាច្រើនលើពិភពលោកក៏ជួបបញ្ហាប្រេងឥន្ធនឡើងថ្លៃនេះដែរ។ ឯកឧត្តមអះអាងថា មូលហេតុចម្បងដែលធ្វើឲ្យតម្លៃប្រេងឥន្ធនៈសកលរួមទាំងកម្ពុជាហក់ឡើងយ៉ាងគំហុក គឺដោយសារវិបត្តិសង្គ្រាមរុស្ស៊ីឈ្លានពានអ៊ុយក្រែន គួបផ្សំវិបត្តិកូវីដ-១៩។

តែយ៉ាងណា មន្ត្រីនាំពាក្យក្រសួងពាណិជ្ជកម្មរូបនេះ ជឿជាក់ថា តម្លៃប្រេងឥន្ធនៈនៅកម្ពុជារួមទាំងលើសកលលោកនឹងវិលមករកភាពប្រក្រតីឡើងវិញក្រោយវិបត្តិសង្គ្រាមនៅអ៊ុយក្រែនមានភាពធូរស្បើយ ហើយប្រទេសដែលផ្អាកការនាំចូលពីប្រេងពីរុស្ស៊ី អាចរកទីផ្សារប្រេងថ្មីមកជំនួសបាន។

យើងសង្កេតឃើញថាក្រោយរុស្ស៊ីវាយចូលឈ្លានពានប្រទេសអ៊ុយក្រែនសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តបានប្រកាសដាក់ទណ្ឌកម្ម និងផ្អាកការនាំចូលប្រេង និងឧស្ម័នពីរុស្ស៊ីជាបន្តបន្ទាប់ ដែលជំរុញឲ្យតម្លៃប្រេងបានហក់ឡើងថ្លៃខ្ពស់ ព្រោះរុស្ស៊ីជាប្រទេសផ្គត់ផ្គង់ប្រេងដ៏ធំមួយលំដាប់ពិភពលោក។ យ៉ាងណាមិញ សម្រាប់តម្លៃប្រេងឥន្ធនៈលក់រាយនៅលើទីផ្សារកម្ពុជាវិញថា ប្រេងសាំងធម្មតាដែលត្រូវលក់ចេញពីថ្ងៃទី១៦ ដល់ថ្ងៃទី៣១ ខែមីនា មានតម្លៃ ៥៣០០រៀលក្នុង១លីត្រកើនឡើង៥០០រៀលបន្ថែមទៀតក្នុង១លីត្រ ខណៈប្រេងម៉ាស៊ូតលក់ចេញ៥៣០០រៀលក្នុង១លីត្រកើនឡើង៨០០រៀលក្នុង១លីត្រ៕  

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ពិធីសំណេះសំណាល​បុគ្គលិក កម្មករ កម្មការិនី ដែល​កំពុង​បំពេញ​ការងារ​ក្នុង​ការដ្ឋាន​និង​ត្រួត​ពិនិត្យ​គុណភាព​សំណង់​បុរី មេគង្គលែន

ព័ត៌មាន
នារសៀល​ថ្ងៃ​ទី១៨ ខែ មីនា ឆ្នាំ២០២២ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានចុះសំណេះសំណាល សួរសុខទុក្ខបុគ្គលិក កម្មករ-ក…

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជំរុញឲ្យមានការបើកស្ថានទូតរវាងកម្ពុជា និងហុងគ្រីឡើងវិញ

ព័ត៌មាន
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច តេជោ ហ៊ុន សែន បានជំរុញឲ្យមានការរៀបចំបើកស្ថានទូតរវាងកម្ពុជា ប្រទេសកម្ពុជា និងប្រទេសហុងគ្រីឡើងវិញ ដើម្បី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ