វិស័យទេសចរណ៍

១០ថ្ងៃក្រោយបើកប្រទេសទទួលអ្នកដំណើរពីបរទេស ដោយមិនចាំបាច់ធ្វើចត្តាឡីស័ក តើចរន្ដទេសចរណ៍មានការប្រែប្រួលយ៉ាងណាខ្លះ?


គិតមកទល់ពេលនេះ គឺមានរយៈពេលប្រមាណ១០ថ្ងៃហើយ ដែលកម្ពុជាបានសម្រេចបើកប្រទេសទទួលអ្នកដំណើរពីក្រៅប្រទេស អាចចូលមកកម្ពុជា ដោយមិនចាំចាច់ត្រូវធ្វើចត្តាឡីស័ក ប្រសិនបើពួកគេបានចាក់វ៉ាក់សាំងរួចរាល់។ មន្រ្តីជាន់ខ្ពស់ក្រសួងទេសចរណ៍ បានអះអាងថា ចាប់ពីរាជរដ្ឋាភិបាលកម្ពុជា ប្រកាសបើកទទួលទេសចរអន្តរជាតិឡើងវិញ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា មកទល់ពេលនេះ ចរន្តភ្ញៀវទេសចរបរទេសមានការកម្រើកតិចតួចបំផុត។
ភ្ញៀវទេសចរណ៍ឆ្លងកាត់ព្រលានយន្តហោះកន្លងទៅ រូបភាព៖ Internet

ទោះយ៉ាងណា ក្រសួងទេសចរណ៍ កំពុងខ្នះខ្នែងខ្លាំងណាស់ដែរ ក្នុងការរៀបចំទេសចរណ៍ជាកញ្ចប់ ដើម្បីធ្វើយ៉ាងណា ស្រូបទាញភ្ញៀវទេសចរឲ្យមកកម្សាន្ដកម្ពុជាកាន់តែច្រើននាពេលឆាប់ៗខាងមុខនេះ។

ទោះបីជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសបើកទទួលទេសចរបរទេសឡើងវិញ មុនផែនការដែលបានកំណត់ និងលុបចោលគោលការណ៍ធ្វើចត្តាឡីស័ក សម្រាប់ទេសចរដែលបានចាក់វ៉ាក់សាំងរួច ក៏ដូចជា បន្ធូរបន្ថយវិធានការមួយចំនួនក៏ដោយចុះ តែរហូតពេលនេះ ចរន្តភ្ញៀវទេសចរអន្តរជាតិដែលចូលមកកម្ពុជា ហាក់នៅមានចំនួនតិចតួចបំផុត។

ឯកឧត្តម តុប សុភ័ក អ្នកនាំពាក្យក្រសួងទេសចរណ៍ បានអះអាងថា ចាប់ពីមានការប្រកាសបើកទទួលទេសចរវ៉ាក់សាំងពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១៥ ខែវិច្ឆិកាមក ចរន្តភ្ញៀវទេសចរបរទេសហាក់មិនទាន់មានភាពទូលំទូលាយនៅឡើយទេ។ ប៉ុន្តែ យ៉ាងណា ឯកឧត្តម តុប សុភ័ក បានគូសបញ្ជាក់ថា ដើម្បីជំរុញឱ្យទេសចរបរទេសចូលមកកម្ពុជា ក្រសួងទេសចរណ៍កំពុងរៀបចំទេសចរណ៍ជាកញ្ចប់សម្រាប់ភ្ញៀវទេសចរដែលមានបំណងចូលមកកម្សាន្តនៅកម្ពុជា។

តាមពិតទៅ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា មានផែនការបើកទទួលទេសចរអន្តរជាតិឡើងវិញ នៅថ្ងៃទី៣០ ខែវិច្ឆិកា ក៏ប៉ុន្តែ ដោយសង្កេតឃើញថា ប្រជាពលរដ្ឋកម្ពុជាភាគច្រើនសុទ្ធតែបានចាក់វ៉ាក់សាំងកូវីដ-១៩ គួបផ្សំស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា កាន់តែល្អប្រសើរ ទើបប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្រេចបើកទទួលទេសចរអន្តរជាតិឡើងវិញ មុនពេលកំណត់ ក្នុងគោលបំណងស្ដារនូវសង្គម-សេដ្ឋកិច្ច ឡើងវិញ។ ក៏ប៉ុន្តែ យ៉ាងណា អ្នកជំនាញក្នុងវិស័យអាកាសចរណ៍ យល់ឃើញថា កម្ពុជា នៅតែត្រូវការពេលវេលាបន្ថែមដើម្បីសម្រេចជោគជ័យក្នុងផែនការទទួលទេសចរអន្តរជាតិនេះ។

ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានបញ្ជាក់ប្រាប់សារព័ត៌មានខេមបូណូមីសថា ចាប់តាំងពីមានការប្រកាសពីប្រមុខរាជរដ្ឋាភិបាលក្នុងការបើកទទួលទេសចរអន្តរជាតិឡើងវិញ ចរន្តនៃវិស័យអាកាសចរណ៍ហាក់មានការប្រែប្រួលតិចតួចបំផុត។ បន្ថែមលើការអះអាងនេះ ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា ក៏បានគូសបញ្ជាក់ទៀតថា មូលហេតុចម្បងដែលភ្ញៀវទេសចរមិនទាន់ចូលមកកម្ពុជា ក៏ព្រោះទេសចរទាំងនោះនៅមិនទាន់មានទំនុកចិត្តក្នុងការដើរហើរនៅឡើយ ហើយកម្ពុជា ក៏នៅតែត្រូវការពេលវេលាបន្ថែមក្នុងការបើកទទួលទេសចរអន្តរជាតិឡើងវិញនេះ។

សូមបញ្ជាក់ថា នៅរយៈពេល ៩ខែ ឆ្នាំ២០២១ ភ្ញៀវទេសចរអន្តរជាតិប្រមាណ១៣ម៉ឺននាក់ បានចូលមកកម្សាន្តនៅប្រទេសកម្ពុជា ដែលមានការថយចុះជិត៩០% បើប្រៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០។ ខណៈក្នុងឆ្នាំ២០២០ មានភ្ញៀវទេសចរអន្តរជាតិ ជាង១លាននាក់ ឯណោះ បានចូលមកកម្ពុជា។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមអ្នកជំនួញធំៗ ប្តេជ្ញានឹងបង្កើនការផលិត និងនាំចេញទំនិញ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី-កម្ពុជាចិន

ព័ត៌មាន
ក្រុមអ្នកជំនួញធំៗនៅកម្ពុជាអះអាងថា ពួកគេបានត្រៀមខ្លួនរួចរាល់ហើយក្នុងការពង្រីកការនាំចេញផលិតផលទៅកាន់ទីផ្សារចិន ដែលនឹងត្រូវចូលជាធរមាននៅថ្ង…

អាមេរិកអញ្ជើញកោះតៃវ៉ាន់ចូលរួមក្នុង«កិច្ចប្រជុំកំពូលដើម្បីប្រជាធិបតេយ្យ» នៅខែក្រោយ តែមិនអញ្ជើញចិន

ព័ត៌មាន
ក្រោយពីមានកិច្ចប្រជុំកំពូលរវាង ថ្នាក់ដឹកនាំកំពូលមហាអំណាចអាមេរិក និង មហាយក្សចិននាពេលថ្មីៗនេះរួចមក គេសង្កេតឃើញថា សកម្មភាពផ្គើនដាក់គ្នា រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ