ប្រេងឆៅកម្ពុជាជិត៣០ម៉ឺនបារ៉ែល ដែលគេចលួចដឹកចេញ

មួយឆ្នាំហើយ! តើជោគវាសនាប្រេងឆៅកម្ពុជាជិត៣០ម៉ឺនបារ៉ែល ដែលគេចលួចដឹកចេញទៅ យ៉ាងណាហើយ?


គិតមកទល់ពេលនេះ មានរយៈពេលមួយឆ្នាំហើយ ដែលប្រេងឆៅជិត៣០ម៉ឺនបារ៉ែល ត្រូវគេលួចដឹកចេញពីប្រទេសកម្ពុជា ហើយត្រូវបានខាងអាជ្ញាធរឥណ្ឌូនេស៊ីចាប់ឃាត់ទុកនៅប្រទេសរបស់ខ្លួន។ ប៉ុន្តែ មួយឆ្នាំមកនេះ នៅតែមិនទាន់មានតម្រុយណាមួយបង្ហាញថា កម្ពុជានឹងអាចនាំយកប្រេងទាំងនោះ ត្រឡប់មកកម្ពុជាបានវិញនៅពេលណានោះទេ។
មួយឆ្នាំហើយ! តើជោគវាសនាប្រេងឆៅកម្ពុជាជិត៣០ម៉ឺនបារ៉ែល ដែលគេចលួចដឹកចេញទៅ យ៉ាងណាហើយ?

ទោះយ៉ាងណា បើតាមការគូសបញ្ជាក់របស់ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានប្រេងកាតនៃក្រសួងរ៉ែ និងថាមពល សំណុំរឿងនេះនៅតែបន្តស្ថិតក្នុងការពិភាក្សារវាងក្រុមហ៊ុនមេធាវីតំណាងកម្ពុជា ជាមួយតំណាងក្រុមហ៊ុន KrisEnergy និងកប៉ាល់ MT Strovolos នៅប្រទេសឥណ្ឌូនេស៊ីនៅឡើយទេ។

សំណុំរឿងប្រេងឆៅកម្ពុជាជិត៣០ម៉ឺនបារ៉ែល ដែលត្រូវបានកប៉ាល់ MT Strovolos ដឹកលួចរត់ចេញពីកម្ពុជាកាលពីអំឡុងខែមិថុនា ឆ្នាំ២០២១ មិនទាន់ដោះសា្រយចប់នៅឡើយទេ ខណៈមកទល់ពេលនេះក៏មិនទាន់មានតម្រុយណាមួយបង្ហាញថា កម្ពុជានឹងអាចយកប្រេងទាំងនោះបានមកវិញនៅពេលណានោះដែរ។ កម្ពុជាបានដាក់លិខិតទៅភាគីឥណ្ឌូនេស៊ី ដែលបានចាប់ឃាត់កប៉ាល់ដឹកប្រេង MT Strovolos ជាច្រើនលើករួចមកហើយជុំវិញបញ្ហានេះ តែមិនទាន់មានដំណោះស្រាយ។

ជុំវិញនីតិវិធីយកប្រេងត្រឡប់មកវិញនេះ ត្រូវបានឯកឧត្តម ជៀប សួរ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាត នៃក្រសួងរ៉ែ និងថាមពលអះអាងប្រាប់ខេមបូណូមីសតាមប្រព័ន្ធតេឡេក្រាមនៅថ្ងៃទី ២២ ខែមិថុនាថា សំណុំរឿងកំពុងស្ថិតក្នុងដំណាក់កាលពិភាក្សាជាមួយភាគីពាក់ព័ន្ធ។ ឯកឧត្តមបានបញ្ជាក់ប្រាប់ដូច្នេះថា៖«ចំពោះរឿងប្រេងឆៅយើង គឺក្រុមហ៊ុនមេធាវីតំណាងកម្ពុជាកំពុងបន្តពិភាក្សាជាមួយតំណាងខាងក្រុមហ៊ុន KrisEnergy និងកប៉ាល់ MT Strovolos នៅឡើយ»។

គួររំលឹកថា នាវាផ្ទុកប្រេង MT Strovolos បានលួចដឹកប្រេងឆៅជិត៣០ម៉ឺនបារ៉ែល ដែលបូមបានពីអណ្តូងអប្សរ៉ាក្នុងឈូងសមុទ្រកម្ពុជាកាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ ឆ្ពោះទៅប្រទេសថៃ ដោយគ្មានឆ្លងកាត់នីតិវិធីច្បាប់របស់កម្ពុជា។ ការលួចដឹកប្រេងចេញពីដែនសមុទ្រកម្ពុជាដោយគ្មានការអនុញ្ញាតនេះ គឺធ្វើឡើងក្រោមហេតុផលក្រុមហ៊ុន KrisEnergy ជំពាក់បំណុលរបស់ម្ចាស់នាវា MT Strovolos ដែលបានជួលកប៉ាល់នេះឲ្យមកស្តុកប្រេង ដែលបូមបាននៅកម្ពុជា។

ក្រោយមកនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ អាជ្ញាធរឥណ្ឌូនេស៊ី បានចាប់រឹបអូសនាវាដឹកប្រេងពីកម្ពុជានេះរួមជាមួយការឃាត់ខ្លួនមនុស្សជិត២០នាក់ដើម្បីស៊ើបសួរ។ មូលហេតុដែលកងទ័ពជើងទឹកឥណ្ឌូនេស៊ីឃាត់កប៉ាល់នេះ គឺដោយសារកប៉ាល់នេះគ្មានប្រព័ន្ធទាក់ទង ហើយបានបើកចូលដែនទឹកខ្លួនដោយគ្មានការអនុញ្ញាត។ ពាក់ព័ន្ធបញ្ហានេះកន្លងមកក្រុមហ៊ុន World Tanker Management ដែលគ្រប់គ្រងកប៉ាល MT Strovolos បានចេញមកបដិសេធចំពោះការចោទប្រកាន់ជុំវិញការលួចដឹកប្រេងឆៅជិត៣០ម៉ឺនបារ៉ែលពីឈូងសមុទ្រកម្ពុជា។ លើសពីនេះក្រុមហ៊ុនទាមទារឲ្យអាជ្ញាធរឥណ្ឌូនេស៊ីដោះលែងនាវិក និងមនុស្សទាំងអស់ ដែលត្រូវបានឃាត់ខ្លួនទៀតផង៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមប្រទេស G7 និងអង្គការណាតូត្រៀមបង្កើនសម្ពាធលើរុស្ស៊ី ប៉ុន្ដែក៏មិនភ្លេចតាមមើលចិនដែរ

ព័ត៌មាន
ទោះបីជាកំពុងជាប់ដៃរិះរកវិធីដាក់គំនាបលើរុស្ស៊ីក្ដី ប៉ុន្ដែ ក្រុមមេដឹកនាំប្រទេសរីកចម្រើនទាំង៧ ឬហៅថា G7 និងក្រុមមេដឹកនាំអង្គការណាតូ ក៏ម…

មេដឹកនាំការពារជាតិអាស៊ាន បញ្ជាក់ប្តេជ្ញាចិត្ត ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ឡើងវិញ ចំពេលស្ថានការពិភពលោកកំពុងអាប់អ៊ួ

ព័ត៌មាន
បន្ទាប់ពីបានបញ្ជប់កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានកាលពីថ្ងៃ ២២ ខែមិថុនានៅទីក្រុងភ្នំពេញ ម្សិលមិញនេះ ក្រសួងការពារជាតិសិង្ហបុរី (MIND…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ