ទណ្ឌកម្មរបស់ EU កាត់ផ្តាច់ប្រេងពីរុស្ស៊ី

ទណ្ឌកម្មរបស់ EU កាត់ផ្តាច់ប្រេងពីរុស្ស៊ីនឹងធ្វើឲ្យតម្លៃប្រេងឡើងថ្លៃខ្ពស់ដល់ពេលណា?


តម្លៃទីផ្សារប្រេងពិភពលោកកំពុងរងភាពរង្គោះរង្គើកាន់តែខ្លាំងឡើង នៅក្រោយពេលដែលសហភាពអឺរ៉ុបសម្រេចដាក់ទណ្ឌកម្មកាត់ផ្ដាច់ការនាំចូលប្រេងពីរុស្ស៊ីរហូតដល់៩០% ដែលធ្វើឲ្យមានក្ដីបារម្ភថា តម្លៃប្រេងពិភពលោកអាចនឹងបន្ដឡើងថ្លៃកាន់តែខ្ពស់ថែមទៀតនាពេលខាងមុខ។
ទីក្រុងម៉ូស្គូប្រាប់ជប៉ុនឲ្យបោះបង់ភាគហ៊ុនរបស់ខ្លួននៅក្នុងគម្រោងថាមពល Sakhalin2 ចោលទៅ

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក កូប​សាក់ ផួ​ត្រា​គូ​ល​( Kobsak Pootrakul) អនុប្រធាន​ប្រតិបត្តិ​ជាន់ខ្ពស់​ថៃ​នៃ​ធនាគារBangkok មាន​ប្រសាសន៍​ថា ការ​សម្រេចចិត្ត​លើ​ទណ្ឌកម្ម​ទី​៦ របស់​សហភាព​អឺរ៉ុប​ក្នុង​ការ​ហាមឃាត់​ការ​នាំ​ចូល​ប្រេង​៩០% ពី​ប្រទេស​រុ​ស្ស៊ី​ត្រូវ​បាន​គេ​មើលឃើញ​ថា​នឹង​ធ្វើ​ឲ្យ​តម្លៃ​ថាមពល​កើនឡើង​រយៈពេល​វែង​ពី ១​ឆ្នាំ ទៅ ២ ឆ្នាំ​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​សារព័ត៌មាន Bangkok Post​។

លោក កូប​សាក់ បាន​និយាយ​ថា ការ​ដាក់​ទណ្ឌកម្ម​ទី ៦ របស់​សហភាព​អឺរ៉ុប​លើ​ការ​នាំ​ចូល​ប្រេង​ពី​រុ​ស្ស៊ី ៩០% នឹង​ដាក់​សម្ពាធ​កាន់តែ​ខ្លាំង​លើ​តម្លៃ​ថាមពល បង្ក​ឲ្យ​មាន​បញ្ហា​ខ្វះ​ស្បៀងអាហារ​ពិភពលោក និង ជំរុញ​ឱ្យ​អតិផរណា​ទាំងមូល​កើនឡើង​បន្ថែម​ទៀត​។

អនុប្រធាន​ប្រតិបត្តិ​ជាន់ខ្ពស់​ថៃ​រូប​នេះ បាន​ផ្តល់​ដំបូន្មាន​ដល់​រាជរដ្ឋាភិបាល​ថៃ​ឱ្យ​រៀបចំ​កញ្ចប់​ថវិកា​ដើម្បី​បន្ត​ការ​ឧបត្ថម្ភ​ធន​តម្លៃ​ថាមពល ដើម្បី​ជួយ​កាត់​បន្ថយ​ផល​ប៉ះពាល់​នៃ​តម្លៃ​ប្រេង​ឡើងថ្លៃ​លើ​អ្នក​ប្រើប្រាស់​។ លោក​បាន​បន្ថែម​ថា តម្លៃ​ប្រេង​ពិភពលោក​បាន​កើនឡើង​យ៉ាង​ឆាប់រហ័ស​ដល់ ១២០ ដុល្លារ​ក្នុង​មួយ​បារ៉ែល ហើយ​អាច​ឡើង​ដល់ ១៥០ ដុល្លារ​ក្នុង​ពេល​ឆាប់​ៗ​នេះ ដោយសារ​ការ​ដាក់​ទណ្ឌកម្ម​ផ្តាច់​ការ​នាំ​ចេញ​ប្រេង​របស់​រុ​ស្ស៊ី​។

សារព័ត៌មាន Financial Times បាន​រាយការណ៍​កាលពី​ថ្ងៃ​ទី​១​មិថុនា ដោយ​ដកស្រង់​ប្រភព​ពី​ប្រភព​នានា​បាន​ឲ្យ​ដឹង​ថា ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត កំពុង​ត្រៀមខ្លួន ដើម្បី​ដំឡើង​ផលិតកម្ម​ប្រេង​របស់​ខ្លួន ប្រសិនបើ​ទិន្នផល​ប្រេង​របស់​រុ​ស្ស៊ី​ធ្លាក់​ចុះ​យ៉ាង​គំហុក ដោយសារ​តែ​ការ​ដាក់​ទណ្ឌកម្ម​របស់​លោក​ខាងលិច​។

គួរ​រំឭក​ថា មេដឹកនាំ​សហភាព​អឺរ៉ុប​បាន​ព្រមព្រៀង​លើ​សេចក្តីសម្រេច​យល់ព្រម​ចំពោះ​ទណ្ឌកម្ម​ទី ៦ កាលពី​ល្ងាច​ថ្ងៃ​ទី​៣០​ឧសភា ដើម្បី​កាត់​បន្ថយ​ការ​នាំ​ចូល​ប្រេង​ពី​រុ​ស្ស៊ី​ប្រហែល ៩០% ក្នុង​រយៈពេល​ប្រាំមួយ​ខែ ខណៈ​វា​ជា​ការ​ផ្លាស់​ប្តូរ​យ៉ាង​ខ្លាំង ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ទណ្ឌកម្ម​ដ៏​ធំ​បំផុត​មួយ​ទៅ​លើ​រុ​ស្ស៊ី​ដែល​បាន​ឈ្លានពាន​អ៊ុយ​ក្រែ​ន​។

ម្យ៉ាងវិញទៀត តម្លៃ​ជី​សកល​កំពុង​កើនឡើង​ខ្ពស់ ដោយសារ​រុ​ស្ស៊ី​មាន​ចំណែក​ផ្គត់ផ្គង់​ជីអ៊ុយរ៉េ ១៤% និង ប៉ូ​តា​ស្យូ​ម ៤១% ទៅ​កាន់​ទីផ្សារ​ពិភពលោក​ត្រូវ​បាន​កាត់​ផ្តាច់​។

លោក កូប​សាក់ បាន​ព្រមាន​ថា សេដ្ឋកិច្ច​ពិភពលោក​កំពុង​ប្រឈម​នឹង​ហានិភ័យ​ដែល​បណ្តាល​មក​ពី​តម្លៃ​ថាមពល​ប្រែប្រួល​ខ្លាំង ការ​កើនឡើង​តម្លៃ​អាហារ និង ប្រព័ន្ធ​ហិរញ្ញវត្ថុ​មិន​មាន​ស្ថិរភាព​ជាដើម​។

លោក​បាន​គូស​បញ្ចា​ក់ថា នៅ​ពេល​ដែល​តម្លៃ​ថាមពល និង តម្លៃ​ស្បៀងអាហារ​បន្ត​កើនឡើង អត្រា​អតិផរណា​នៃ​ប្រទេស​នីមួយ​ៗ​នឹង​កើនឡើង​ដោយ​ជៀស​មិន​រួច ស្រប​ពេល​ដែល​ធនាគារកណ្តាល​នៃ​ប្រទេស​នីមួយ​ៗ​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ប្រកាន់ខ្ជាប់​នូវ​គោលនយោបាយ​អត្រា​ការ​ប្រាក់​ខ្ពស់​ដើម្បី​ទប់ទល់​នឹង​សម្ពាធ​អតិផរណា​ដែល​បណ្តាល​ឱ្យ​មានការ​ប្រែប្រួល​ខ្លាំង​នៅ​ក្នុង​ទីផ្សារ​ហិរញ្ញវត្ថុ​។

លោក​បាន​បន្ថែម​ថា ប្រទេស​តូច​ៗ​ដែល​កំពុង​អភិវឌ្ឍន៍ ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ប្រឈម​មុខ​នឹង​ផល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ដោយសារ​តែ​ពួក​គេ​នឹង​ត្រូវ​ទទួល​រង​ការ​វាយប្រហារ​ផ្នែក​ហិរញ្ញវត្ថុ​។

យ៉ាងណាមិញ លោក កូប​សាក់ បាន​និយាយ​ថា វិស័យ​កសិកម្ម​ដែល​មាន​កសិក​ជាង ២០ លាន​នាក់​របស់​ថៃ​ក៏​អាច​ជួយ​ដល់​សេដ្ឋកិច្ច​ថៃ​ក្នុងឆ្នាំនេះ ពី​ផល​ប៉ះពាល់​ទាំង​អស់នេះ​បាន​ដែរ ដ្បិតថា​កសិករ​ត្រូវ​បាន​គេ​រម​ពឹង​ថា នឹង​ទទួល​បាន​ប្រាក់​ចំណូល​ខ្ពស់​ពី​ការ​កើនឡើង​តម្លៃ​កសិផល​។

ក៏​ប៉ុន្តែ លោក កូប​សាក់ មាន​ប្រសាសន៍​ថា វា​ចាំបាច់​ណាស់​ដែល​រដ្ឋាភិបាល​ត្រូវ​អនុវត្ត​គោលនយោបាយ​កាត់​បន្ថយ​តម្លៃ​ជី​កសិកម្ម និង ការ​លើកកម្ពស់​ទេសចរណ៍​ក្នុង​ប្រទេស​ឡើង​វិញ ហើយ​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ត្រូវ​តែ​បន្ត​។

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាមេរិកត្រៀមខ្លួនជាស្រេច ក្នុងការអនុវត្តច្បាប់ហាមប្រាមលើការនាំចូលទំនិញពីតំបន់ស៊ីនជាំងប្រទេសចិន

ព័ត៌មាន
មន្ត្រីគយអាមេរិកបាននិយាយកាលពីថ្ងៃទី១មិថុនាថា សហរដ្ឋអាមេរិកបានត្រៀមខ្លួនរួចហើយដើម្បីអនុវត្តច្បាប់ក្នុងការហាមឃាត់លើការនាំចូលទំនិញនានាពីត…

អាមេរិកពិភាក្សាពាណិជ្ជកម្មទ្វេភាគីជាមួយតៃវ៉ាន់ ក្រោយអវត្តមានកោះនេះក្នុងក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃពុធសប្តាហ៍នេះថា សហរដ្ឋអាមេរិកនឹងចាប់ផ្តើមកិច្ចចរចាពាណិជ្ជកម្មជាថ្មី ជាមួយកោះតៃវ៉ាន់ ពោលគឺន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ