បញ្ហាផ្អាករោងចក្រកាត់ដេរ និងព្យួរការងារកម្មករ-កម្មការិនីនៅកម្ពុជា

តើបញ្ហាផ្អាករោងចក្រកាត់ដេរ និងព្យួរការងារកម្មករ-កម្មការិនីនៅកម្ពុជានឹងបន្តអូសបន្លាយរហូត ដល់ពេលណា?


បញ្ហាថយចុះនៃការបញ្ជាទិញផលិតផលកាត់ដេររបស់កម្ពុជា ពីទីផ្សារអន្តរជាតិ ហាក់មិនទាន់មានសញ្ញាវិជ្ជមានឡើងវិញនៅឡើយទេគិតមកទល់ដើមឆ្នាំ២០២៣នេះ។ តួយ៉ាង ក្រុមសហជីពតំណាងកម្មករ-កម្មការិនីរោងចក្រកាត់ដេរ នៅតែបង្ហាញពីការព្រួយបារម្ភយ៉ាងខ្លាំង ជុំវិញបញ្ហានេះ ដ្បិតថា ចំនួននៃការផ្អាករោងចក្រកាត់ដេរ និងបានព្យួរការងារកម្មករ-កម្មការិនី នៅកម្ពុជាកាន់តែបន្តកើនឡើងជាបន្តបន្ទាប់។
តើបញ្ហាផ្អាករោងចក្រកាត់ដេរ និងព្យួរការងារកម្មករ-កម្មការិនីនៅកម្ពុជានឹងបន្តអូសបន្លាយរហូត ដល់ពេលណា?

ទោះយ៉ាងណា ជុំបញ្ហាក្នុងវិស័យកាត់ដេរនេះដែរ ត្រូវបានមន្រ្តីជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ច អះអាងថា អំឡុងនៃវិបត្តិកូវីដ១៩ វិស័យកាត់ដេរនៅកម្ពុជា ពិតជារងផលប៉ះពាល់ តែមិនធ្ងន់ធ្ងរពេកនោះទេ។

លោក ហ្វា សាលី ប្រធានសហព័ន្ធសហជីពជាតិ មកដល់ពេលនេះ ស្ថានភាពនៃការបញ្ជាទិញផលិតផលកាត់ដេររបស់កម្ពុជា ពីទីផ្សារអន្តរជាតិនៅតែមានការធ្លាក់ចុះ ដែលធ្វើឲ្យកម្មករ-កម្មការិនីជាច្រើនត្រូវបាត់បង់ការងារ និងប្រាក់ចំណូល។ បើតាមស្ថិតិដែលសហព័ន្ធសហជីពជាតិ បានស្រង់ពីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ គិតត្រឹមឆ្នាំ២០២២ មានរោងចក្រធំៗ ចំនួន ៤៤រោងចក្រ បានព្យួរការងារកម្មករ-កម្មការិនី ខណៈមានរោងចក្រតូចៗ មួយចំនួនទៀត ក៏បានផ្អាក និងព្យួរការងារដល់កម្មករ-កម្មការិនី ផងដែរ។ លោក សាលី បានកត់សម្គាល់ទៀតថា ដ្បិតស្ថានភាពនៃជំងឺកូវីដ១៩ បានធូរស្បើយក្ដី ប៉ុន្ដែឥទ្ធិពលសង្រ្គាមរវាងរុស្សី-អ៊ុយក្រែន គឺជាកត្តាប្រឈមខ្លាំង ចំពោះសេដ្ឋកិច្ចសាកល រួមទាំងវិស័យកាត់ដេរលើពិភពលោក មិនមែនប៉ះពាល់តែចំពោះវិស័យកាត់ដេរនៅកម្ពុជានោះទេ។ បើតាមការអះអាងរបស់ប្រធានសហព័ន្ធសហជីពជាតិដដែលនេះ ដរាបណាបញ្ហាសង្រ្គាមរវាងរុស្សី-អ៊ុយក្រែន នៅតែបន្តអូសបន្លាយ បញ្ហាធ្លាក់ចុះនៃការបញ្ជាទិញផលិតផលកាត់ដេររបស់កម្ពុជា នៅតែជួបការប្រឈម និងប៉ះពាល់ដល់ជីវភាពកម្មករ-កម្មការិនី។

ជុំវិញបញ្ហាក្នុងវិស័យកាត់ដេរនេះដែរ ត្រូវបានឯកឧត្តម វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គូសបញ្ជាក់នាពេលថ្មីៗនេះថា ស្ថិតក្នុងបរិបទនៃការរាតត្បាតជំងឺកូវីដ១៩ វិស័យកាត់ដេរពិតជាទទួលរងនូវផលប៉ះពាល់ជាសាកល មិនមែនតែ ចំពោះវិស័យកាត់ដេរនៅកម្ពុជានោះទេ។ ឯកឧត្តមបានពន្យល់ថា ភាគច្រើនអ្នកវិនិយោគក្នុងវិស័យកាត់ដេរ ជាវិនិយោគិនបរទេស ដូច្នេះ ការភ្ជាប់ឧស្សាហកម្មសម្លៀកបំពាក់ទៅកាន់ទីផ្សារអន្តរជាតិ មានទំនាក់ទំនងតែជាមួយក្រុមហ៊ុនបរទេសដែលវិនិយោគនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះ ទើបធ្វើឲ្យតម្លៃបន្ថែមក្នុងវិស័យកាត់ដេរ នៅតែមានតម្លៃទាប។

ឯកឧត្តម វង្សី វិស្សុត បានគូសបញ្ជាក់ថា បច្ចុប្បន្ន អ្នកវិនិយោគលើវិស័យកាត់ដេរសម្លៀកបំពាក់បំពាក់ ស្លៀកជើង ប្រមាណ ៩៥% គឺជាវិនិយោគិនបរទេស ដូច្នេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានជំរុញនិងលើកទឹកចិត្តដល់វិនិយោគិនក្នុងស្រុក ឲ្យបង្កើនការចូលរួមវិនិយោគក្នុងវិស័យកាត់ដេរនៅកម្ពុជាឲ្យបានច្រើន។ យ៉ាងណាក៏ដោយ ដើម្បីដោះស្រាយបញ្ហាក្នុងវិស័យកាត់ដេរ រាជរដ្ឋាភិបាលកម្ពុជា មានគោលនយោបាយដោះស្រាយក្នុងរយៈវែង រួមមាន៖ ការពង្រឹងតម្លៃបន្ថែម,បង្កើនគុណភាព និងជំនាញរបស់កម្មករ ក៏ដូចជា ពង្រីកខ្សែចង្វាក់ផលិតកម្ម ជាដើម។

បើទោះជាបែបនេះក្ដី ឯកឧត្តម វង្សី វិស្សុត ក៏បានកត់សម្គាល់ទៀតថា វិស័យកាត់ដេរនៅកម្ពុជា មិនបានរងផលប៉ះពាល់ខ្លាំងពេក នោះទេ ដោយឯកឧត្តមបានលើកឡើងនូវឱកាសទីផ្សារមួយចំនួនសម្រាប់កម្ពុជា អំឡុងវិបត្តិកូវីដ១៩ ជាពិសេសកំណើននៃការនាំចេញផលិតផលកាត់ដេរ។ បើតាមឯកឧត្តម វង្សី វិស្សុត ដ្បិតវិស័យកាត់ដេរ ទាំងមូលជួបនូវបញ្ហាប្រឈមមួយចំនួន ក៏ពិតមែន តែបើក្រឡេកទៅមើលលើការនាំចេញផលិតផលកាត់ដេរ ទៅកាន់តែទីផ្សារសហភាពអឺរ៉ុបវិញ បែរជាមានកំណើនរហូត ២០% នៅក្នុងឆ្នាំ២០២២។ បន្ថែមនោះ ការនាំចេញផលិតផលកាត់ដេរកម្ពុជា ទៅកាន់ទីផ្សារប្រទេសជប៉ុន និងចិន ជាដើម ក៏មានកំណើនគួរឲ្យកត់សម្គាល់ ផងដែរ។ យោងតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅក្នុងឆ្នាំ២០២២ កំណើននៃការនាំចេញផលិតផលសម្លៀកបំពាក់របស់កម្ពុជា មានរហូត ១០,៧% ក៏ប៉ុន្តែ ដោយសារតែភាពមិនច្បាស់លាស់នៃពិភពលោក ឯកឧត្តម វង្សី វិស្សុត បានបញ្ជាក់ថា សម្រាប់ឆ្នាំ២០២៣នេះ កម្ពុជារំពឹងកំណើននៃការនាំចេញផលិតផលសម្លៀកបំពាក់ ត្រឹម ៥,៥% ប៉ុណ្ណោះ៕




អត្ថបទបន្ទាប់


ពិធីអបអរសាទរខួប ១៧៥ ឆ្នាំ របស់ស្រាបៀរ កាសស៊្បែរ ធ្វើឲ្យសិល្បករទទួលពិសោធន៍ដ៏ពិសេស និងកាន់តែច្បាស់ពីស្រាបៀរកាសស្ប៊ែរ!

ព័ត៌មាន
នាឱកាសអបអរសាទរខួប ១៧៥ឆ្នាំ របស់ស្រាបៀរ កាសស៊្បែរ ស្រាបៀរ កាសស៊្បែរ បានរៀបចំពិធីអបអរសាទរដ៏អ៊ឹកអធឹកដល់ទៅ ៣លើក នៅទីតាំងផ្សេងគ្នា ដែលមា…

ការនាំចេញម្រេចកំពតធ្លាក់ចុះ ២០% នៅឆ្នាំ២០២២ ខណៈក្រុមហ៊ុនបញ្ជាទិញមួយចំនួនស្នើឲ្យលក់បញ្ចុះតម្លៃ

ព័ត៌មាន
ប្រធានសមាគមម្រេចកំពត បានអះអាងថា នៅពេញមួយឆ្នាំ២០២២ ការនាំចេញម្រេចកំពតសម្រេចបានត្រឹមតែប្រមាណ ៨២តោន ប៉ុណ្ណោះ ខណៈកាលពីឆ្នាំ ២០២១ ម្រេចកំពត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ