កំណើនសេដ្ឋកិច្ចតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក

តើកំណើនសេដ្ឋកិច្ចតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិកនឹងដើរយឺតកម្រិតណានៅឆ្នាំ២០២១នេះ?


ធនាគារពិភពលោក World Bank នៅថ្ងៃអង្គារទី២៨ ខែកញ្ញានេះ បានបង្ហាញរបាយការណ៍ថ្មីមួយចុងក្រោយរបស់ខ្លួន ដោយបានបន្តទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិកពីអត្រា ៤% មកនៅត្រឹម ២,៥% ប៉ុណ្ណោះសម្រាប់ឆ្នាំ២០២១នេះ។
សេដ្ឋកិច្ចតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក២០២១នឹងកើនយឺត

ការ​បន្តបន្ទាប​កំណើនសេដ្ឋកិច្ច​របស់​តំបន់​មួយ​នេះ ធ្វើ​ឡើង​ក្រោយ​ពី ធនាគារពិភពលោក មើលឃើញ​ការ​រីក​រាលដាល​ឆ្លង​មេរោគ​បំប្លែង​ខ្លួន​ប្រភេទ​ឌែ​ល​លតា នៅ​តែ​អូស​បន្លាយ និង​បង្ក​ការ​លំបាក​របស់​បណ្តា​គ្រឹះស្ថាន​ឯកជន និង គ្រួសារ​ពលរដ្ឋ​នៅ​ក្នុង​តំបន់​អាស៊ី​បូព៌ា និង​ប៉ា​ស៊ី​ហ្វិ​ក​ដដែល​។ ក៏​ប៉ុន្ដែ បើ​មើលទៅ​លើ​ការ​ព្យាករ​ពី​កំណើនសេដ្ឋកិច្ច​ប្រទេស​ចិន​ឯណោះ​វិញ ធនាគារពិភពលោក នៅ​តែ​រក្សា​ការ​ព្យាករ​កំណើនសេដ្ឋកិច្ច​ចិន​នៅ​ដដែល គឺ ៨,៥% នៅ​ឆ្នាំ​២០២១​។

នេះ​គឺជា​លើក​ទី​២​ហើយ​សម្រាប់​ឆ្នាំ​២០២១ ដែល​ធនាគារ​ធនាគារពិភពលោក​បាន​បន្ត​ទម្លាក់​ការ​ព្យាករ​កំណើនសេដ្ឋកិច្ច​ប្រទេស​ក្នុង​តំបន់​អាស៊ី​បូព៌ា និង​ប៉ា​ស៊ី​ហ្វិ​ក ដែល​ការ​ព្យាករ​ទម្លាក់​លើក​ដំបូង ធ្វើ​ឡើង​កាលពី​ខែមេសា ដោយ​បាន​បន្ថយ​ការ​ព្យាក​ពី ៤,៤% មក​នៅ​ត្រឹម ៤%​។

ក៏​ប៉ុន្ដែ សម្រាប់​ប្រទេស​ចិន​វិញ ធនាគារពិភពលោក នៅ​តែ​បន្ត​រក្សា​ការ​ព្យាករ​របស់​ខ្លួន សម្រាប់​កំណើនសេដ្ឋកិច្ច​ចិន​នៅ​ដដែល ពោល​គឺ នឹង​កើន ៨,៥% នៅ​ឆ្នាំ​២០២១​នេះ ហើយ​បើ​ដក​ប្រទេស​ចិន​ចេញ បង្ហាញ​ឲ្យ​ឃើញ​ថា កំណើនសេដ្ឋកិច្ច​បណ្តា​ប្រទេស​ដទៃ​ទៀត​ក្នុង​តំបន់​អាស៊ី​បូព៌ា និង​ប៉ា​ស៊ី​ហ្វិ​ក​នៅ​ឆ្នាំ​២០២១​នេះ នឹង​មាន​ត្រឹមតែ ២,៥%​។ នេះ​បើ​តាម​របាយការណ៍​ព្យាករ​ថ្មី​ចុង​ក្រោយ​មួយ​របស់​ធនាគារពិភពលោក​។

ក្នុង​នោះ​អត្រា​ចំនួន​ការងារ និង កម្លាំង​ពលកម្ម​នៅ​ក្នុង​តំបន់​អាស៊ី​បូព៌ា និង​ប៉ា​ស៊ី​ហ្វិ​កបាន​ដាំ​ក្បាល​ចុះ​យ៉ាង​ខ្លាំង​ដែល​អនុញ្ញាត​ឲ្យ​គេ​ព្យាករ​ទុក​មុន​បាន​ថា មាន​មនុស្ស​យ៉ាង​ហោច​ណាស់ ២៤​លាន​នាក់ នឹង​មិន​អាច​គេច​ផុត​ពី​បន្ទាត់​ភាព​ក្រីក្រ​បាន​ឡើយ​សម្រាប់​ឆ្នាំ​២០២១​។

ប្រការ​ទាំងនេះ​ត្រូវ​បាន​លោកស្រី ម៉ា​នូ​អែ​ឡា ហ្វេ​រ៉ូ (Manuela Ferro) អនុ​ប្រ​ធា​ធនាគារពិភពលោក​សម្រាប់​តំបន់​អាស៊ី​បូព៌ា និង​ប៉ា​ស៊ី​ហ្វិ​ក  អះអាង​ថា បណ្តាល​មក​ពី​ការ​បន្ត​អូស​បន្លាយពេល​នៃ​កូ​វី​ដ​១៩ ពិសេស​កូ​វី​ដ​១៩ បំប្លែង​ខ្លួន​ឌែ​លតា​។ បន្ថែម​ពីលើ​នេះ វា​បាន​រុញច្រាន​ឲ្យ​សេដ្ឋកិច្ច​នៃ​ប្រទេស​កំពុង​អភិវឌ្ឍន៍​ក្នុង​តំបន់​អាស៊ី​បូព៌ា និង ប៉ា​ស៊ី​ហ្វិ​ក ដើរ​ថយក្រោយ​ថែម​ទៀត​ផង​។ 

យ៉ាងណាមិញ អនុប្រធាន​ធនាគារពិភពលោក​សម្រាប់​តំបន់​អាស៊ី​បូព៌ា និង​ប៉ា​ស៊ី​ហ្វិ​ក​រូប​នេះ បាន​បង្ហាញ​ការ​ជឿជាក់​ថា ប្រទេស​នៅ​ក្នុង​តំបន់ នឹង​អាច​ក្រោក​ឡើង​វិញ​បាន​យ៉ាង​ល្អ​ជាក់​ជា​មិន​ខាន​ឡើយ ជាមួយនឹង​ការ​អនុវត្ត​គោលនយោបាយ​ត្រឹមត្រូវ​។

ការ​បង្ហាញ​ជំនឿ​ចិត្ត​ដូចនេះ ក៏​ដោយសារ​តែ​លោកស្រី ម៉ា​នូ​អែ​ឡា ហ្វេ​រ៉ូ បាន​កត់​សម្គាល់ថា កាលពី​ឆ្នាំ​២០២០ គ្រា​ដែល​តំបន់​ដទៃ​លើ​ពិភពលោក​កំពុង​តែ​ជាប់ដៃ​ទប់ទល់​ការ​រាលដាល​ជំងឺ​កូ​វី​ដ​១៩ តំបន់​អាស៊ី​បូព៌ា និង​ប៉ា​ស៊ី​ហ្វិ​ក​មាន​ភាព​ជោគជ័យ​នៅ​ក្នុង​ការ​ទប់ស្កាត់​ជំងឺ​កូ​វី​ដ​១៩​កុំឱ្យ​រាលដាល​ខ្លាំង​។ ដូចនេះ លោកស្រី​ជឿជាក់​ថា ប្រទេស​ក្នុង​តំបន់​នឹង​អាច​ងើប​ចេញពី​វិបត្តិ​បាន​យ៉ាង​រឹង​មាំ និង ជោគជ័យ ដូចដែល​គេ​ធ្លាប់​ធ្វើ​បាន​កន្លង​មក​។

សូម​ជម្រាប​ថា របាយការណ៍​ធនាគារពិភពលោក បាន​ផ្តល់​ជា​អនុសាសន៍​ដល់​ប្រទេស​ក្នុង​តំបន់​អាស៊ី​បូព៌ា និង​ប៉ា​ស៊ី​ហ្វិ​ក យក​ទៅ​ដោះស្រាយ​ដើម្បី​អាច​ស្តារ​សេដ្ឋកិច្ច​បាន​ល្អ​ប្រសើ​ឡើង​វិញ ដោយ​ទី​មួយ ត្រូវ​ដោះស្រាយ​ការ​អល់អែក​ចំពោះ​ការ​ចាក់​វ៉ាក់សាំង​របស់​ពលរដ្ឋ និង កម្រិត​នៃ​សមត្ថភាព​បែងចែក​វ៉ាក់សាំង ដើម្បី​បង្កើន​វិសាលភាព​គ្របដណ្តប់​នៃ​ការ​ចាក់​វ៉ាក់សាំង​។ ទី​ពីរ​ត្រូវ ពង្រីក​ការ​ធ្វើតេស្ត តាមដាន​ប្រភព​ឆ្លង និង ការ​អនុវត្ត​វិធានការ​ច​ត្តា​ឡី​ស័ក​ដើម្បី​គ្រប់គ្រង​ការ​ឆ្លង​មេរោគ​កូ​វី​ដ​។ ទី​បី បង្កើន​ការ​ផលិត​វ៉ាក់សាំង​នៅ​ក្នុង​តំបន់​ដើម្បី​ឈាន​ទៅ​កាត់​បន្ថយ​ការ​ពឹងផ្អែក​លើ​ការ​នាំ​ចូល​ពី​ខាងក្រៅ​។ និង ទី​៤ ចុង​ក្រោយ គឺ​ពង្រឹង​ប្រព័ន្ធ​សុខាភិបាល​សម្រាប់​លៃលក​ទប់ទល់​ជាមួយ​ជំងឺ​ដែល​មាន​វត្តមាន​រ៉ាំរ៉ៃ​ទៅ​ថ្ងៃ​មុខ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជាចម្រាញ់រ៉ែមាសបាន ៥៥៥គីឡូក្រាម និងនាំចេញបានជាង៣៥៥គីឡូក្រាមហើយ

ព័ត៌មាន
ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានធនធានរ៉ែ នៃក្រសួងរ៉ែ និងថាមពលបានអះអាងថា គិតត្រឹមថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០២១ ក្រុមហ៊ុនរបស់អូស្ត្រាលី រ៉ឺនេសង់ ម…

WTO កាត់ក្ដីឲ្យអាមេរិកឈ្នះចិន ជុំវិញសំណុំរឿងពាណិជ្ជកម្មបន្ទះសូឡា ខណៈចិនចាត់ទុកការសម្រេចនេះថា «ជារឿងគ្រោះថ្នាក់»

ព័ត៌មាន
ចិនហៅសេចក្តីសម្រេចរបស់អង្គការពាណិជ្ជកម្មពិភពលោកថា ជារឿងគ្រោះថ្នាក់ ដែលបានកាត់ក្តីឲ្យអាមេរិកឈ្នះក្នុងសំណុំរឿងបន្ទះសូឡា។ ប្រទេសចិនបានថ្កោលទោ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ